ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

លោក អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ ប្រគល់​អំណោយ​ដល់​ប្រធាន​ក្រុម​កងអនុសេនាធំ ចំណុះឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត

លោក អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ ប្រគល់​អំណោយ​ដល់​ប្រធាន​ក្រុម​កងអនុសេនាធំ ចំណុះឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត

កំពង់ធំ ៖ ថ្ងៃ សៅរ៍ ៤​រោច ខែ ចេត្រ ឆ្នាំ កុ​រ ឯកស័ក​ព​.​ស ២៥៦៣​ត្រូវ​នឹង​ថ្ងៃទី ១១ ខែ មេសា ឆ្នាំ​២០២០ វេលា​ម៉ោង ១០ និង ១៥ នាទី នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ លោក​ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ បាន​ប្រគល់​អំណោយ ដល់​ប្រធាន​ក្រុម​កងអនុសេនាធំ​ទាំង ៤ ចំណុះឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ដែល​ជា​ការឧបត្ថម្ភ ដ៍​ថ្លៃថ្លារ​របស់​ឯកឧត្តម សុខ លូ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពង់ធំ ។​

​អំណោយ​ដែល​ជា​ការឧបត្ថម្ភ​របស់​ឯកឧត្តម សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត រួមមានៈ អង្ករ​ចំនួន ១០ បេ ទម្ងន់ ៥០០ គីឡូក្រាម និង​ថវិកា​ចំនួន ១.៥០០.០០០​រៀល ដល់​អង្គភាព នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ សម្រាប់​កិច្ច​ប្រតិបត្តិការ ប្រយុទ្ធប្រឆាំង ការរីក​រាលដាល​នៃ​ជំងឺ COVID-19 ។​

​លោក​ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ នគរបាល​ខេត្ត បាន​គោរព​ថ្លែងអំណរគុណ​យ៉ាង​
​ជ្រាវ​ជ្រៅ​ចំពោះ ឯកឧត្តម សុខ លូ អភិបាលខេត្ត កំពង់ធំ និង​លោកជំទាវ ដែល​បាន​ឧបត្ថម្ត​អំណោយ​មួយចំនួន​ដូច​បាន​រៀប​រ៉ាប់​ខាងលើ ហើយ​លោក​ឧត្តមសេនីយ៍ទោ ស្នងការ បាន​គោរព​ជូនពរ ឯកឧត្តម សុខ លូ និង​លោកជំទាវ ព្រមទាំង​បុត្រា បុត្រី ជាពិសេស​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ ជូត ទោស័ក​ព​.​ស ២៥៦៣ គ​.​ស ២០២០ សូម​មាន​សុខភាព​ល្អ​បរិបូរណ៍ កំលាំង​មាំមួន បញ្ញា​ឆ្លាសវៃ​ដើម្បី​ដឹកនាំ​មន្ត្រីរាជការ​និង​កងកម្លាំងប្រដាប់អាវុធ ទូទាំង​ខេត្ត​កំពង់ធំ ទទួល​បាន​ភាព​រីកចំរើន ជូន​សង្គមជាតិ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com