ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ឯកឧត្តម សុខ លូ ត្រួតពិនិត្យ​កម្លាំង​អនុវត្ត​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការដាក់កំហិត​លើ​ការធ្វើដំណើរ​ក្នង​ប្រទេស​ក្នុង​គោលដៅ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩

ឯកឧត្តម សុខ លូ ត្រួតពិនិត្យ​កម្លាំង​អនុវត្ត​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការដាក់កំហិត​លើ​ការធ្វើដំណើរ​ក្នង​ប្រទេស​ក្នុង​គោលដៅ​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​-១៩

(​កំពង់ធំ​)៖ ម៉ោង​១២ និង​០០​នាទី​យប់ ឈានចូល​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២០​ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ​បាន​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​តាម​គោលដៅ​នៃ​ក្រុង​ស្រុក​នីមួយៗ ដោយ​អនុវត្ត​តាម​បទបញ្ជា របស់​រាជរដ្ឋាភិបាល លេខ​០២ ប​.​ប ចុះ​ថ្ងៃ​ទី​០៩ មេសា ឆ្នាំ​២០២០ ដោយ​ហាមឃាត់​ការធ្វើ​ដំណើរ​នៅក្នុង​ផ្ទៃ​ប្រទេស រួម​មាន​ការធ្វើ​ដំណើរ​ឆ្លងកាត់​ចេញ​-​ចូល​រាជធានី​ភ្នំពេញ (​ដោយ​មិន​ប៉ះពាល់​ដល់​ការធ្វើដំណើរ​ផ្ទៃក្នុង​រាជធានី​ភ្នំពេញ​នោះទេ​) ការធ្វើដំណើរ​ឆ្លងកាត់​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយ និង​ការធ្វើដំណើរ​ឆ្លងកាត់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​ទៀត​។​

​ការ​ដាក់​បទបញ្ជា​នេះ គឺធ្វើឡើង​ក្នុង​គោលបំណង​ទប់​សហកា់​ការ​រាតត្បាត​នៃ​ជំងឺ​កូវី​ដ​១៩ នៅ​ក្នុង​កាលៈទេសៈ​ពិសេស​នាបច្ចុប្បន្ន ដោយ​ការ​នាំចូល​ពី​ប្រភព​ក្រៅ ដល់​ដំណាក់កាល​នៃ​ការឆ្លង​ដល់​ប្រជាជន​ក្នុង​សហគមន៍ នៅក្នុង​ប្រទេស​។​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ការហាមឃាត់​នេះ​ត្រូវបាន​លើកលែង​ចំពោះ​

* ការដឹកជញ្ជូន​ទំនិញ​គ្រប់​ប្រភេទ ទាំង​តាម​ផ្លូវគោក ផ្លូវទឹក និង​ផ្លូវដែក​
* រថយន្ត និង​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​មន្ត្រីរាជកា​រ​ស៊ីវិល​គ្រប់​ស្ថាប័ន​រដ្ឋ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ក្នុង​គោលដៅ​បំពេញ​ការងារ​ប្រចាំថ្ងៃ ដែល​ម្ចាស់​យានយន្ត​ត្រូវ បង្ហាញ​ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​នូវ​អត្តសញ្ញាណ​បណ្ណ​ការងារ​របស់​ខ្លួន​
* រថយន្ត និង​មធ្យោបាយ​ធ្វើ​ដំណើរ​របស់​កងកម្លាំង​ប្រដាប់អាវុធ​គ្រប់​ប្រភេទ ក្នុង​គោលដៅ​បំពេញ​ភារកិច្ច​របស់​ខ្លួន​
* រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរ​ពេទ្យ​រដ្ឋ និង​ឯកជន​
* រថយន្ត​ពន្លត់​អគ្គីភ័យ​
* រថយន្ត​បម្រើសេវា​ដឹក​ជញ្ជូន​សំរាម និង​កាក​សំណល់​
* ការដឹកជញ្ជូន​កម្មក​រ​ទៅ​កាន់​ទីកន្លែង​ការងារ​នៅតាម​រោងចក្រ​-​សហគ្រាស ដែល​ត្រូវ​មាន​បណ្ណ​អនុញ្ញាត​ចេញ​ដោយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឬ មន្ទីរ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​
* ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ទៅ​កាន់​មន្ទីរពេទ្យ ឬ មណ្ឌល​សុខភាព ដែល​នៅ​ជិត បំផុត ដើម្បី​ទទួលបាន​នូវ​សេវា​សុខភាព​ចាំបាច់ និង​បន្ទាន់ ដោយ​កំណត់​ចំនួន​មនុស្ស មិនឱ្យ​លើស​ពី ៤ (​បួន​) នាក់ សម្រាប់​ករណី​នីមួយៗ ។​

​បទបញ្ជា​នេះ​មាន​ប្រសិទ្ធភាព​អនុវត្ត​ចាប់​ពី​ម៉ោង ២៤:០០ ថ្ងៃទី​០៩ រហូតដល់​ម៉ោង ២៤:០០ ថ្ងៃទី​១៦ ខែ​មេសា ឆ្នាំ​២០២០ ។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ខេត្ត​កំពង់ធំ​មាន​៩ ក្រុង​ស្រុក ៖
​ទី​តាំងទី ១​គឺ​សាលា​ស្រុក​តាំងគោក​
​ទី​តាំងទី ២​ស្រុក​បារាយណ៍​ស្ថិត​នៅ​សាលាស្រុក​បារាយណ៏​និង​ទីតាំង​ផ្លូវជាតិលេខ​៧១
​ទី​តាំងទី ៣ សាលា​ស្រុក​សន្ទុក​
​ទី​តាំងទី​៤ ក្រុង​ស្ទឹងសែន​នៅ​សាលាសង្កាត់​ស្រ​យ៉ូវ​និង​ផ្លូវបំបែក កំពង់ធំ ព្រះវិហារ សៀមរាប​
​ទី​តាំងទី ៥ សាលាស្រុក​កំពង់​ស្វាយ​
​ទី​តាំងទី ៦ សាលា​ស្រុក​ស្ទោង
​ទី​តាំងទី ៧ សាលា​ស្រុក​ប្រាសាទ​បល្ល័ង្ក​
​ទី​តាំងទី ៨ សាលា​ស្រុក​ប្រាសាទ​សំបូរ​
​និង​ទី​តាំងទី ៩ សាលា​ស្រុក​សណ្ដាន់ ៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com