ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​ជីវិត​គឺជា​ការតស៊ូ ទោះ​ពិកា​ក៏​ប្រឹង​រក​ការងារ​មិន​លើកដៃ​សុំទាន​គេ

​ជីវិត​គឺជា​ការតស៊ូ ទោះ​ពិកា​ក៏​ប្រឹង​រក​ការងារ​មិន​លើកដៃ​សុំទាន​គេ

បុរស​ម្នាក់ ពិកា​ស្វិតដៃជើង​មួយ​ចំហៀង​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រស់នៅ​ផ្ទះ​ជួល ពីរ​នាក់​ប្រពន្ធ ស្ថិតនៅ​ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ជីវភាព​ខ្វះខាត តែ​នៅ​តស៊ូ​ធ្វើកា​រទាំ​ពីរ​នាក់​ប្តី​ប្រពន្ធ ប្តី​រក​ការងារ​បាន​ធ្វើ​ជា​ភ្នាក់ងារ​លក់​ដី​ឡូ ប្រពន្ធ​ជា​កម្មករ​រោងចក្រ​។ ដោយ​ជីវភាព​ខ្វះខាត លោក អ៊ុយ ច​ន្នី អាយុ ២៩​ឆ្នាំ ដែល​ជា​ជនពិកា​ស្វិតដៃ​និង​ជើង​មួយ​ចំហៀង ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​បង្ខំចិត្ត​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ចេញពី​ផ្ទះ​ជួល ឆ្ពោះ​ទៅ​កន្លែង​ធ្វើការ នៅ​ដី​ឡូ​យ៉ាង​ឆ្ងាយ​ទាំង​លំបាក​។​

​ស្ថានភាព​តស៊ូ​ជាក់ស្តែង​ប្រឹងប្រែង​បំពេញ​ការងារ​ទាំង​លំបាក ក៏​មិន​ដើរ​សុំទាន​គេ បានដឹង​ដល់​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ មាន​ការកោតសរសើរ​ព្រម​ជាមួយ​និង​ការអាណិតអាសូរ នា​ព្រឹក​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២២ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ចាត់​ក្រុមការងារ ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នាំ​យក​កង់​១ និង​សម្ភារៈ​ថវិកា មួយចំនួន ទៅ​ជូន​ដល់​លោក អ៊ុយ ច​ន្នី ទុក​ជា​ការ​សម្រាល​បន្ទុក និង​ជា​ការចែករំលែក​ជួយ​អ្នក​ដែល​ចេះ​តស៊ូ​ពិត​ប្រា​ដ​ក្នុង​គ្រា​លំបាក​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com