ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​ប្រមុខ​ដឹកនាំ​ខេត្ត​កែប មាន​ក្តីរីករាយ ខណៈ​ពេល​អ្នក​ជម្ងឺ កូវី​ដ ១៩ ចំនួន​៣​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ​

​ប្រមុខ​ដឹកនាំ​ខេត្ត​កែប មាន​ក្តីរីករាយ ខណៈ​ពេល​អ្នក​ជម្ងឺ កូវី​ដ ១៩ ចំនួន​៣​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ​

(​ខេត្ត​កែប​)៖ ព្រឹក​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០២០ នេះ លោក កែ​ន សត្ថា អភិបាល នៃ​គណ​អភិបាលខេត្ត កែប បាន​អញ្ចើញ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ​មន្ត្រី​សុខាភិបា​ល នៃ​មន្ទីរពេទ្យ​ខេត្ត​កែប និង​អ្នកជំងឺ​កូវី​ដ​១៩ ដែល​ត្រូវបាន​គ្រូពេទ្យ​ព្យាបាល​ជាសះស្បើយ ហើយ​ត្រូវ​អនុញ្ញាត​ឱ្យ​វិល​ទៅ​លំនៅដ្ឋាន​វិញ​។​

​ក្នុងឱកាស​នោះ លោក កែ​ន សត្ថា អភិបាលខេត្ត​កែប បាន​សំដែង​ក្តីរីករាយ និង​សូម​កោតសរសើរ​ដល់​ក្រុម​គ្រូពេទ្យ​ដែល​បាន​យកចិត្តទុកដាក់ ព្យាបាល​អ្នកជំងឺ កូវី​ដ ១៩ ឱ្យបាន​ជា​សះស្បើយ​វិញ​។

​ជាមួយនេះ លោក​អភិបាលខេត្ត​កែប ក៏​បាន​ផ្តាំផ្ញើ នៅពេល​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ សូម​ឱ្យ​បន្ត​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រុមគ្រូពេទ្យ ឱ្យបាន​ទៀងទាត់ និង​ហ្មត់ចត់ ពិសេស​ការថែទាំ​ដោយ​ខ្លួនឯង ដូច​ជា​ការ​ហាត់ប្រាណ ការរក្សា​អនាម័យ​ឱ្យបាន​ខ្ជាប់ខ្ជួន ដោយ​ត្រូវ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ អាល​កុល និង​ទឹក​សម្លាប់​មេរោគ ដោយ​អនុវត្ត​តាម​ការណែនាំរ​បស់​គ្រូពេទ្យ​និង​ការផ្សព្វផ្សាយ​របស់​ក្រសួង​សុខាភិបាល​។​

​សូមបញ្ជាក់​ថា ខេត្ត​កែប មាន​អ្នកជំងឺ​កូវី​ដ ១៩ ចំនួន​៤​នាក់ ដោយ​ពេល​នេះ​៣​នាក់ ត្រូវបាន​គ្រូពេទ្យ​ព្យាបាល​បាន​ជា​សះ​ស្បេី​យ ហើយ​ក៏​អនុញ្ញាតិ​ឱ្យ​វិល​ទៅ​លំនៅដ្ឋាន​វិញ​ហើយ​។ ដោយឡែក អ្នក​ជម្ងឺ កូវី​ដ ១៩ ម្នាក់​ទៀត​ដែល​កំពុង​ព្យាបាល ក្រុម​គ្រូពេទ្យ​បាន​បញ្ជាក់​អះអាងថា នឹង​អាច​វិល​ត្រឡប់​ទៅផ្ទះ​វិញ​នា​ពេល​ឆាប់ៗ​ខាងមុខ ខណៈ​អ្នក​ជម្ងឺ​រូបនោះ បាន​ធូរស្បើយ​ប្រមាណ​៩០​ភាគរយ​ទៅ​ហើយ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com