ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​ក្រុម​គ្រូពេទ្រ​សម្តេច​តេជោ ប្រឆាំង​កូវី​ដ​-១៩

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​ក្រុម​គ្រូពេទ្រ​សម្តេច​តេជោ ប្រឆាំង​កូវី​ដ​-១៩

នៅ​ព្រឹក​ថ្ងៃ​អង្គារ ២​រោច ខែ​ពិសាខ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ​។ ពិធី​សំណេះសំណាល​នេះ បាន​ធ្វេី​ឡើង​នៅ​សាល​ពិព័រណ៍​ជ្រោយចង្វា​។ ការ​សំណេះសំណាល​នេះ ធ្វើឡើង​ដើម្បី​ជា​ការលើកទឹកចិត្ត​ដល់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ទាំងអស់ ដែល​បាន​ចូលរួម​ចំណែក​ប្រកបដោយ​ការទទួលខុសត្រូវ ដោយ​មិន​ខ្លាច​នឿយហត់ មិន​ខ្លាច​ការឆ្លង​ជំងឺ ក្នុង​បេសកកម្ម​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩​។​

​សម្ដេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​ជួប​ជាមួយ​ក្រុម​គ្រូពេទ្យ​ប្រឆាំង​កូវី​ដ​-១៩​ទាំងអស់គ្នា​ថ្ងៃនេះ​។ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ក្រៅ​តែ​ពី​ក្រុមគ្រូពេទ្យ​សម្តេច​តេជោ​ហើយ​នោះ សម្តេច​តេជោ​ក៏​នឹង​មាន​គម្រោង​ជួប​ជាមួយ​ក្រុម​គ្រូពេទ្យ​ដទៃ​ទៀត​ផង​ដែរ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​សម្តេច​បាន​ថ្លែងអំណរគុណ ចំពោះ​ការចូលរួម​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩​នេះ វា​មិនមែន​ជា​រឿង​ងាយ​នោះទេ ជាពិសេស​ក្នុង​ការប្រមូល​មនុស្ស​ម​ក​ចូលរួម​លើ​សមរភូមិ​នៃ​សត្រូវ​ឥត​ស្រមោល​នេះ តែ​ដោយសារ​ទឹកចិត្ត​ស្រឡាញ់​ជាតិ និង​ប្រជាជន​បាន​ធ្វើឱ្យ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យើង​ជាច្រើន បាន​លះបង់​សេចក្តីសុខ​ផ្ទាល់ខ្លួន លះបង់​កូន ភរិយា និង​ស្វាមី មក​ចូលរួម​ប្រយុទ្ធ​ជំងឺ​កូវី​ដ​-១៩​នេះ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​ទៀត​ថា​ភាព ជោគជ័យ​លើ​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩​នេះ វា​មិនមែន​ជា​រឿង​ចៃដន្យ​នោះទេ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ក្រុមគ្រូពេទ្យ​ប្រឆាំង​កូវី​ដ​-១៩ និង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ទាំងអស់ ដែល​បាន​ស្ម័គ្រចិត្ត​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​អំណរ​ផងដែរ​គុណ​ដល់​ឪពុកម្តាយ ស្វាមី និង​ភរិយា ដែល​បាន​អនុញ្ញាត​ឱ្យ​កូន ភរិយា និង​ស្វាមី បាន​ចូលរួម​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ទៀត​ថា បញ្ហា​នេះ​ជំងឺ​កូវី​ដ​-១៩​នេះ បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា បាន​កែប្រែ​ទស្សនៈ​លើ​ក្រុមគ្រូពេទ្យ ដែល​កន្លង​មក​ចោទថា​ក្រុម​គ្រូពេទ្យ​កម្ពុជា​ល្អ​តែ​១០%​ប៉ុណ្ណោះ តែ​ពេល​នេះ ប្រជាពលរដ្ឋ​បាន​ចាត់ទុក​ក្រុមគ្រូពេទ្យ​ជា​កងទ័ព​អាវ​ស ដ៏​អង់អាច​ក្លាហាន​ក្នុង​ការសង្គ្រោះ​ជីវិត​មនុស្ស​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា ការបណ្តុះបណ្តាល​វិស័យ​សុខាភិបាល​ពិតជា​មាន​ការពិបាក និង​មិន​អាច​ធ្វើ​ដូច​វិស័យ​អប់រំ ដែល​យក​អ្នក​ចេះ​ច្រើន​បង្រៀន​អ្នកចេះ​តិច ហើយ​អ្នក​ចេះ​តិច បង្រៀន​អ្នក​អត់​ចេះ​សោះ​នោះ​ទេ តែ​វិស័យ​សុខាភិបាល​មិន​អាច​ធ្វើ​ដូច​ច្នេះ​បានឡើយ​។ នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា កម្ពុជា​មិន​អាច​លុប​ការធ្វើ​ចត្តា​ឡី​ស័ក សម្រាប់​អ្នក​ដែល​ធ្វើដំណើរ​មក​ចូល​ប្រទេស​កម្ពុជា​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​នោះឡើយ​។ សម្តេច​តេជោ​បានបញ្ជាក់​ថា បើសិនជា​មាន​ការលើក​លែង​ធ្វើ​ចត្តា​ឡី​ស័ក សម្រាប់​អ្នក​មិន​បាន​ចាក់​វ៉ាក់សាំង ពី​ក្រៅ​ប្រទេស គឺ​វា​ប្រៀប​ដូច​លើកទឹកចិត្ត​សម្រាប់​មនុស្ស​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​។

​ទាក់ទង​នឹង​កិច្ចប្រជុំ​កំពូល​អាស៊ាន​សហរដ្ឋអាមេរិក​កន្លង​ទៅ​ថ្មីៗ​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា លទ្ធផល​កិច្ចប្រជុំ​កំពូល​ពិសេស​នេះ ទទួលបាន​លទ្ធផល​ផ្លែផ្កា​ជា​ប្រវត្តិសាស្ត្រ​គួរអោយកត់សម្គាល់​។ ហើយ​ទាក់ទង​ទៅ​នឹង​ហេតុការណ៍​គ​ប​ស្បែកជើង​មក​សម្ដេច​ពេលនោះ នៅថ្ងៃនេះ សម្តេច​តេជោ​បាន​ថ្លែងថា បើ​សម្តេច​មិន​ហាមឃាត់​ទេ ជន​ដែល​គប់​សម្តេច​អាច​នឹង​មាន​គ្រោះថ្នាក់​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា មាន​កម្លាំង​៣​ក្រុម ស្នើសុំ​សម្តេច​ធ្វើបាតុកម្ម​សុំ​អាមេរិក​ចាត់វិធានការ​លើ​ជន​គប់​សម្តេច ប៉ុន្តែ​សម្តេច​ហាមឃាត់​មិនឱ្យ​ធ្វើ​នោះឡើយ​។​

​សម្តេច​តេ​ជោបាន​ចោទសួ​រ​ទៅ​អាមេរិក​ថា តើ​ជន​ដែល​គប់​សម្តេច​ជា​សិទ្ធិ​បញ្ចេញមតិ ឬ​ជា​ការបង្ក​អំពើហិង្សា​? សម្តេច​ក៏​ស្នើ​ឱ្យ​អាមេរិក​គិតគូរ​ឱ្យបាន​ច្បាស់ បើ​គិត​ថា ការ​គប់​ស្បែកជើង​ជា​សិទ្ធិ​បញ្ចេញមតិ នោះ​លើ​ពិភពលោក​លែង​មាន​សណ្តាប់ធ្នាប់​ហើយ រួម​ទាំង​នៅ​កម្ពុជា​ផង​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បានប្រសាសន៍​ច្បាស់ៗ​ថា សម្តេច​មិន​ទាមទារ​អាមេរិក​ដាក់ទោស​ជន​គប់​ស្បែកជើង​មក​លើ​សម្តេច​នោះទេ ប៉ុន្តែ​ច្បាប់​របស់​អាមេរិក​យ៉ាងណា​នោះ គឺ​អាស្រ័យ​ទៅលើ​អាមេរិក​ផ្ទាល់​។ សម្តេច​តេជោក៏បាន​ណែនាំ​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​គោរព​ស្រឡាញ់ និង​គាំទ្រ​សម្តេច អោយ រក្សា​ភាពនឹងនរ ដោយ​មិន​ត្រូវ​ធ្វើ​ការតបត​ណាមួយ​នោះ​ឡើយ គឺ​ទុក​ឱ្យ​អាមេរិក ជា​អ្នកចាត់ចែង​។ សម្តេច​តេជោក៏បាន​ណែនាំ​ទូត​ខ្មែរ​នៅ​អាមេរិក មិនឱ្យ​ធ្វើ​កំណត់​ទូត​ណាមួយ​ទៅកាន់​រដ្ឋាភិបាល​អាមេរិក​នោះឡើយ​។

​ជាថ្មី​ម្ដងទៀត សម្ដេច​តេជោ ហ៊ុន សែន ក៏​បាន​ថ្លែងអំណរគុណ​ជា​ថ្មី​ដល់​ក្រុមគ្រូពេទ្យ​ប្រយុទ្ធ​ប្រឆាំង​កូវី​ដ​-១៩​ទាំងអស់​ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ​មួយ​នេះ​ទេ​។ មុន​នឹង​បញ្ចប់ សម្ដេច​តេជោក៏បាន​អញ្ជើ​ញ​បំពាក់​គ្រឿង​ឥស្សរិយយស និង​មេដាយ ជូន​ដល់​មន្ត្រី​ជួរមុខ និង​ក្រុមគ្រូពេទ្យ​បាន​ចូលរួមចំណែក​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ ក្នុង​បរិយាកាស​រីករាយ​បំផុត​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com