ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

​សម្តេច​តេជោ ហ៊ុន សែន ទទួលបាន​ការស្វាគមន៍​យ៉ាងច្រើន​កុះករ​ពី​ប្រជាពលរដ្ឋ​រស់នៅ​សហរដ្ឋអាមេរិក​

​សម្តេច​តេជោ ហ៊ុន សែន ទទួលបាន​ការស្វាគមន៍​យ៉ាងច្រើន​កុះករ​ពី​ប្រជាពលរដ្ឋ​រស់នៅ​សហរដ្ឋអាមេរិក​

​វត្តមាន​នៃ​ការអញ្ជើញ​​ដល់​រដ្ឋធានី​វ៉ា​ស៊ិន​តោន ឌី ស៊ី សហរដ្ឋអាមេរិក សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ពី​ប្រជាពលរដ្ឋ​រស់នៅ​សហរដ្ឋអាមេរិក ដែល​កំពុង​រង​ចាំ​ទទួល​ស្វាគមន៍​វត្តមាន​របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី នៅ​ពីមុខ​សណ្ឋាគារ​ស្នាក់អាស្រ័យ ក្នុង​ទីក្រុង​វ៉ា​ស៊ិន​តោន ឌី​ស៊ី សហរដ្ឋអាមេរិក​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​សំដែង​នូវ​ក្តីរំភើប​រីករាយ​ចំពោះ​វត្តមាន ជនរួមជាតិ​កម្ពុជា​ដ៏​ច្រើន​កុះករ ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​បំផុត អញ្ជើញ​មក​រងចាំ និង​ទទួល​ស្វាគមន៍​ចំពោះ​វត្តមាន​របស់​សម្តេច ក្នុង​ការអញ្ជើញ​មកកាន់​រដ្ឋធានី​វ៉ា​ស៊ិន​តោន ឌី​ស៊ី ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក ក្នុងនាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន និង​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន សហរដ្ឋអាមេរិក ដែល​បាន​ប្រព្រឹត្តិ​ទៅ​ចំ​ខួប​គម្រប់ ៤៥​ឆ្នាំ នៃ​ទំនាក់ទំនង​ក្នុង​ភាព​ជា​ដៃគូ​សន្ទនា​អាស៊ាន សហរដ្ឋអាមេរិក​។​

​បើទោះបីជា​មាន​ពេលវេលា​ខ្លី នៃ​ការទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​វត្តមាន នៃ​ការអញ្ជើញ​មក​ដល់​នោះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ប្រជាពលរដ្ឋ​ដែល​ជា​ជនរួមជាតិ​កម្ពុជា​ទាំងអស់ ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​បំផុត ទោះបីជា​មក​ពី​ជិត​ឆ្ងាយ​បាន​មក​ចាំ​ទទួល និង​ស្វាគមន៍​សម្តេច​ដូច​ជា​ឪពុក ក្នុង​មហា​គ្រួសារ​ខ្មែរ​តែមួយ​។
​សម្តេច​តេជោ​មានប្រសាស​ន៍​ទៅកាន់​ប្រជាពលរដ្ឋ​ដែល​មាន​វត្តមាន​នា​ពេល​ទទួល​សម្តេច​ដោយ​ផ្ទាល់​ថា បើ​ទោះ​ជា​សម្តេច​មាន​កម្ម​វិធី​ដ៏​មហា​ញឹក​យ៉ាងណាក៏ដោយ ក៏​សម្តេច​ជ្រើសរើស​យក​វេលា​ល្ងាច​ថ្ងៃទី​១១​ឧសភា​ស្អែក ដើម្បី​ធ្វើ​ការប្រាស្រ័យ​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ ដែល​ជា​ជនរួមជាតិ​កម្ពុជា​មក​ពី​គ្រប់ទិសទី ក្នុង​សហរដ្ឋអាមេរិក​ប្រមាណ​ជា​២​ពាន់​នាក់​។ សម្តេច​តេជោ​បន្តថា យើង​នឹង​ជួបជុំគ្នា​នៅ​ល្ងាច​ថ្ងៃ​ស្អែក​ថ្ងៃទី​១១​ឧសភា សូម​អញ្ជើញ​បងប្អូន​ជនរួមជាតិ​ខ្មែរ​យើង អញ្ជើញ​ចូលរួម​ក្នុង​មហា​គ្រួសារ​ខ្មែរ​តែមួយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com