ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សៀមរាប ៖ ព្រឹត្តិការណ៍​ថ្ងៃ​រះ ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទ​អង្គរវត្ត នៅ​ថ្ងៃ​ទី​២១ ខែ​មីនា​ឆ្នាំ ២០២២

សៀមរាប ៖ ព្រឹត្តិការណ៍​ថ្ងៃ​រះ ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទ​អង្គរវត្ត  នៅ​ថ្ងៃ​ទី​២១ ខែ​មីនា​ឆ្នាំ ២០២២

​អ្នកជំនាញ​នៃ អាជ្ញាធរ​ជាតិ​អប្សរា ឲ្យដឹងថា បាតុភូត​ធម្មជាតិ​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ ដែល​គេ​ហៅថា «​សម​រាត្រី » ន័យ​សាមញ្ញ គឺ​រយៈពេល​ថ្ងៃ​និង​យប់​ស្មើគ្នា ត្រូវ​នឹង​ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ នៅ​ចំ​កំពូល​កណ្ដាល នៃ​ប្រាសាទ​អង្គរវត្ត​ដែល​គេ​អាច មើលឃើញ​ច្បាស់​ពី​គុក​តា​រាជ នឹង​កើតឡើង​នៅ ព្រឹក​ថ្ងៃ​ទី​២១​ខែ​មីនា ឆ្នាំ​២០២២ ។

​លោក អ៊ឹម សុខ​រិទ្ធី បុរាណ​វិទូ​និង​ជា​ប្រធាន​នាយកដ្ឋាន អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ឲ្យដឹងថា​សម្រាប់​ឆ្នាំ​២០២២ ថ្ងៃ​រះ​នៅ​ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទអង្គរវត្ត នៃ​សម​រាត្រី​ខែមីនា​នេះ នឹង​ត្រូវ​ចំ​ថ្ងៃ​ទី​២១​ខែ​មីនា នៅវេលា​ប្រហែលជា​ចាប់ពី​ម៉ោង ៦​និង​៣០​នាទី​ព្រឹក ដែល​ជា​ព្រឹត្តិការណ៍​យ៉ាង​ពិសេស​មួយ ។

​អ្នក​បុរាណ វិទូ​ដដែល​បាន​បញ្ជាក់ទៀតថា ព្រឹត្តិការណ៍​ពិសេស​ថ្ងៃ​រះ​ចំ​កំពូល​កណ្ដាល នៃ​ប្រាសាទ​អង្គរវត្ត សម្រាប់​ឆ្នាំ​២០២២ នេះ​អាច​កើតមាន​២​ដង​ក្នុង​១​ឆ្នាំ គឺ​នៅ​ថ្ងៃទី​២១​ខែ​មីនា​ម្ដង ហើយ​អាច​នៅ​ថ្ងៃ​ទី​២២​ខែ​កញ្ញា នឹង​កើតមាន​ម្ដងទៀត ។

​អ្នកជំនាញ​ពន្យល់ថា សម​រាត្រី​គឺជា​ពេលវេលា​រវាង​ពេល​ថ្ងៃ និង​ពេលយប់ ឲ្យមាន​រយៈពេល​ស្មើគ្នា ដោយ​ខុស​ពី​ខែ​ធម្មតា​ខ្លះ រយៈពេល​យប់​វែង​ជាង​ពេល​ថ្ងៃ ឬក៏​រយៈពេល​ថ្ងៃ វែង​ជាង​យប់នោះ គឺជា​ព្រឹត្តិការណ៍​ទូទៅ​របស់​ផែនដី​ដែល​តែងតែ​កើតមាន​នៅក្នុង​ពិភពលោក ។ ក៏ប៉ុន្តែ​សម្រាប់​ប្រាសាទអង្គរវត្ត ដែល​មាន​ព្រឹត្តិការណ៍​សម​រាត្រី​កើតឡើង​នេះ មិនមែន​ជា​រឿង​ចៃដន្យ​ទេ វា​គឺជា​លក្ខណៈ​ពិសេស របស់​បុព្វបុរស​ខ្មែរ ដែល​រៀបចំ​ស្ថាបត្យកម្ម ប្លង់​របស់ ប្រាសាទ​ទុក​មុន​ជា​ស្រេច ដោយ​បំណង​តម្រូវ​តាម​បាតុភូត​ធម្មជាតិ​ឲ្យ​ប្រាសាទ អង្គរវត្ត​បង្កើតជា​ព្រឹត្តិការណ៍​ថ្ងៃ​រះ​ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទ​អង្គរវត្ត​នេះ​ឡើង ។ លោក អ៊ឹម សុខ​រិទ្ធី ឲ្យដឹងទៀតថា ការរៀបចំ​របស់​បុព្វ​បុរស​ខ្មែរ តម្រូវ​តាម​បាតុភូតធម្មជាតិ ឲ្យ​ព្រឹត្តិការណ៍​ថ្ងៃ​រះ​ចំ​កំពូល​កណ្ដាល នៃ​ប្រាសាទ​អង្គរវត្ត​នេះ​ទៅ​បាន គឺ​ត្រូវ​គិតគូរ​តាំងពី​រឿង​ស្ថាបត្យកម្ម ការរៀបចំ​ដីធ្លី​ការ​គន់គូរ​តាម​គណិតវិទ្យា​ការគិត​គូរ​ពី​ដំណើរ​តារា​សាស្ត្រ ព្រមទាំង​រួមផ្សំ​ជាមួយ​ជំនឿ​ផង ដែល​អាច​និយាយបាន​ថា​ព្រឹត្តិការណ៍​ពិសេស​ថ្ងៃ​រះ​ចំ​កណ្ដាល​នៃ​កំពូល​ប្រាសាទអង្គរវត្ត ប្រហែល​ជា​អច្ឆរិយ​នេះ កើត​មាន​តែ​នៅលើ​ប្រាសាទអង្គរវត្ត​នៃ​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណោះ ចំណែកឯ​សំណង់​បុរាណ​ជាច្រើន នៅ​លើ​ប្រទេស​ដទៃ​ទៀត ក្នុង​ពិភពលោក គឺ​មិន​អាច​រៀបចំ​ដូច្នេះ​បាន​ទេ​។​

​ថ្វី​ត្បិត​តែ​ក្នុង​១​ឆ្នាំៗ ព្រឹត្តិការណ៍​ពិសេស​សម​រាត្រី និង​ថ្ងៃ​រះ​ចំ​កំពូល​កណ្ដាល​នៃ​ប្រាសាទអង្គរវត្ត អាច​កើតឡើង​ក្នុង​១​ឆ្នាំ​២​ដងក្តី ក៏​ប៉ុន្តែ​បាតុភូត​នោះ​កើតឡើង​មិន​ដូចគ្នា​ទេ ។ ក្នុង​ព្រឹត្តិការណ៍ ថ្ងៃ​រះ​ចំ​កំពូល​នៃ​ប្រាសាទ នៅ​ព្រឹក​ថ្ងៃទី ២១ មីនា​នេះ យើង​សង្កេតឃើញ​មាន​ភ្ញៀវ​ជាតិ អន្តរជាតិ បាន​អញ្ជើញ​ទៅ​ទស្សនា និង ផ្តឹត​យក​រូបភាព នៃ​ព្រឹត្តិការណ៍ នេះ​ប្រមាណ​ជាង​១​ម៉ឺន​អង្គ​/​នាក់ ក្នុងនោះ​ក៏​មាន​ព្រះសង្ឃ​បាន​និមន្ត​ទៅ​ធ្វើ​ពិធី​ប្រោះ​ព្រហ្ម សុំ​នូវ​សេចក្តីសុខ និង សុំ​ឲ្យ​ប្រទេស​កម្ពុជា​យើង ជួប​នូវតែ​សុខ​សន្តិភាព​ជា​រៀង​រហូត​ទៅ​អនាគត ។ ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ​រះ​នេះ ក៏​បាន​ធ្វើឲ្យ​ភ្ញៀវ​ជាតិ អន្តរជាតិ មានការ​ខកបំណងរ​បស់​ខ្លួន ដោយសារ​តែ​អាកាសធាតុ​មិន​អំណោយផល ធ្វើ​ឲ្យ​ថ្ងៃ​រះ​បិទបាំង​ដោយ​ផ្ទាំង​ពពក ដែល​ធ្វើឲ្យ​យើង​គ្រប់​គ្នា​មើល​មិនឃើញ​បាន​ច្បាស់ ដូលពេលមុនៗ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com