ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​តាម​ទូរទស្សន៍​អន​ឡាញ​បើក​លេង​ព្រោងព្រាត​ដោយសារ​សមត្ថកិច្ច​ភ្លេច​ពី​តួនាទី​ជា​អ្នក​បង្ក្រាប​

ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​តាម​ទូរទស្សន៍​អន​ឡាញ​បើក​លេង​ព្រោងព្រាត​ដោយសារ​សមត្ថកិច្ច​ភ្លេច​ពី​តួនាទី​ជា​អ្នក​បង្ក្រាប​

ខេត្តតាកែវ ៖ ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​តាម​ទូរទស្សន៍​អន​ឡា​ញ បើក​លេង​យ៉ាង​គគ្រឹក​ហាក់ដូចជា​មិន​ញញើត នឹង​មិន​គោរព​តាម​សរា​ចរណ៍​ណែនាំ​របស់​រដ្ឋាភិបាល​នឹង​ក្រសួង​សុខាភិបាល​នោះ​ឡើយ បច្ចុប្បន្ន​កំពុង​បើក​ល្បែងស៊ីសង​ភ្នាល់ នៅតាម​បណ្ដា​ភូមិ ឃុំ ស្រុក ក្នុង​ទឹកដី​ខេត្តតាកែវ គ្មាន​សមត្ថកិច្ច​ណា​ចុះបង្ក្រាប់​ឡើយ​ធ្វើអោយ​ពល​រដ្ន​រឹះ​គន់​ថា សមត្ថកិច្ច​ក្នុង​មូលដ្ឋាន ត្រូវ​ថ្នាំ​សណ្ដំ មេ​ល្បែងស៊ីសង រហូត​ភ្លេច​ពី​តួនាទី ជា​អ្នក​បង្ក្រាប​។​

​តាម​ប្រភព​ច្បាស់ការ​បានអោយដឹងថា​ទីតាំង​ល្បែងស៊ីសង ជល់​មាន់​តាម​ទូរទស្សន៍​អន​ឡា​ញ មាន​៖ ១.​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់រ​កា​ក្រៅ ក្រុង​ដូន​កែវ ខេត្ដ​តាកែវ​។ ២.​ក្នុង​ភូមិ​ដើម​ពោធិ៍ ឃុំ រ​មិញ ស្រុក​កោះអណ្ដែត ខេត្ដ​តាកែវ ។ ៣.​ក្នុងភូមិ អង្គ​ក្រូច ឃុំ អង្គ​ក្រូច ស្រុក បុរី​ជល់សា ខេត្ដ​តាកែវ ។ ៤.​ក្នុងភូមិ​រូង ឃុំ​ខ្លា​ប្រជុំ ស្រុក​បុរី​ជល់សា ខេត្ដ​តាកែវ ។​

​ទីតាំង​ល្បែងស៊ីសង​ទាំងអស់​នេះ​មិន​ដែល​ឃើញ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ធ្វើ​ការបង្ក្រាប​ឬ​មន្ដ្រី​ជំនាញ​ណា​ចុះ​ធ្វើកា​បង្ក្រាប​ឡើយ អាជ្ញាធរ​ដែល​ជា​ម្ចាស់​ទឹកដី​ហាក់បីដូចជា​ខ្លាច​អំណាច​ម្ចាស់​ទីតាំង​និង​បាន បើកភ្លើង​ខៀវ​ឲ្យ​ក្រុម​អ្នក​ញៀន​ល្បែង​មក​លេង​យ៉ាង​គគ្រឹកគគ្រេង ដោយ​គ្មាន​ការ​ញញើត ធ្វើអោយ​ពល​រដ្ន​មានការ​ព្រួយ​បារ​ម្មណ៍​ថា និង​កើត​ចោរកម្ម​លួច ឆក់​ប្លន់ និង​មាន​អំពើហិង្សា​ក្នុង​គ្រួសារ​ជាមិនខាន​។​

​កន្លងមក​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ធ្លាប់​បាន​ដាក់​បទបញ្ជា​ឲ្យ​មន្ត្រីនគរបាល​ពាក់ព័ន្ធ​ថ្នាក់ក្រោម ទូទាំង​ប្រទេស​ត្រូវតែ​បង្ក្រាប​រាល់​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ មិនត្រូវ​មាន​ការយោគយល់​ឡើយ ដើម្បី​ធានាឲ្យបាន​នូវ សុខ​សុវត្ថិភាព​ជួន​ប្រជាពលរដ្ឋ ឲ្យស្រប​តាម គោលនយោបាយ ភូមិ ឃុំ មាន​សុ​វត្តិភាព​ទាំង ៧​ចំណុច របស់​រដ្ឋាភិបាល ដែល​ដាក់​ចេញ​ដោយ​ក្រសួង​មហាផ្ទៃ តែ​ផ្ទុយទៅវិញ​ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​តាម​អន​ឡាញ​ដែលមាន ទីតាំង​ខាងលើ បាន​បើក​ដំណើរការ​លេង​យ៉ាង​រំភើយ ។​ទោះបី ប្រជាពលរដ្ឋ សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ជាពិសេស លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ​នគរបាល​ខេត្តតាកែវ មេត្តា​ចុះ​ត្រួតពិនិត្យ​នឹង​បង្ក្រាប​ល្បែងស៊ីសង​ខាងលើ​ដើម្បី​រក្សា​ការពារ​សន្តិសុខ​ក្នុង​មូលដ្ឋាន​ក៏​ដោយ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com