ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​ពិធី​អបអរសាទរ ខួប​លើក​ទី​១១១ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២២

រដ្ឋបាល​ខេត្ត​កំពង់ចាម រៀបចំ​ពិធី​អបអរសាទរ ខួប​លើក​ទី​១១១ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២២

កំពង់ចាម​៖ ថ្ងៃទី​៤ ខែ​មិនា ឆ្នាំ ២០២២ ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ ខួប​លើក​ទី​១១១ ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២២ នៅ​សាលា​ខេត្តកំពង់ចាម​។ ក្នុង​ពិធី​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ និង​មន្ត្រីរាជការ​ជា​នារី ជាច្រើនរូប​ទៀត​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​លើកឡើង​ថា ដើម្បី​ឲ្យមាន​ការគោរព​សិទ្ធិមនុស្ស​យើង​ត្រូវ​រួបរួម​គ្នា ថែរក្សា​សុខសន្តិភាព ឲ្យនៅ​គង់វង្ស ពីព្រោះថា បើ​មាន​សង្គ្រាម​យើង​មិន​អាច និយាយ ពី​សិទ្ធិ​រស់រាន មាន​ជីវិត​បាន​ទេ ។ ឯកឧត្តម បាន​បន្តទៀតថា ការ​ប្រារព្វ​ពិធី​អបអរសាទរ ខួប​លើក​ទី​១១១ នៃ​ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២២ ក្រោម​ប្រធានបទ «​សមភាព​យេនឌ័រ​ថ្ងៃនេះ ដើម្បី​ចីរភាព​នាពេល​អនាគត​» នា​ឱកាស​នេះ ពិតជា​មាន សារៈសំខាន់ និង​ចាំបាច់​បំផុត ដើម្បី​ពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី ក្មេងស្រី និង​ការផ្តល់​សេវា​សង្គម ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ក្រុម​ងាយ​រងគ្រោះ គឺជា​កត្តា​ដ៏​ចាំបាច់​បំផុត ដើម្បី​ធានាបាន​នូវ​ដំណើរការ​សង្គម ប្រកបដោយ​សុខដុមរមនា​។

​ឯកឧត្តម​អភិបាលខេត្ត បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា បានផ្តល់​ការយកចិត្តទុកដាក់​យ៉ាង​ខ្លាំង ក្នុង​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ និង​ពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេង​ស្រី ដើម្បី​ឲ្យ​ពួកគេ​ក្លាយទៅជា​កម្លាំង​ចលករ​មួយ ចូលរួម​ក្នុង​កិច្ច អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​នេះ គឺ​ដើម្បី​កំណើន​ការងារ​សមធម៌ និង​ប្រសិទ្ធភាព ដោយ​ផ្អែក​តាម​ផែនការ​យុទ្ធសាស្ត្រ អភិវឌ្ឃន៍​ជាតិ ឆ្នាំ​២០១៩-២០២៣ និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា បាន​ដាក់ចេញ​នូវ​ការងារ លើកកម្ពស់​សមភាព​យេនឌ័រ និង​ការពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេង​ស្រី គឺជា​វិស័យ អាទិភាព​ដាច់ ដោយឡែក ក៏ដូចជា​ការងារ​អាទិ​ភាព ជា​អន្តរ​វិស័យ ផងដែរ ។

​ជាមួយគ្នា​នោះ ឯកឧត្តម អ៊ុន ចាន់​ដា បាន​លើកឡើង​ថា ដោយ​ស្រប​ជាមួយ​ចក្ខុវិស័យ​ខាងលើ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ គាំពារ​សង្គម​ដែល​បាន ផ្តល់​នូវ​ឧត្តមប្រយោជន៍ ជាច្រើន ជាពិសេស​ដល់​កុមារ និង​ស្ត្រី​មាន​ផ្ទៃពោះ ជនពិការ ជន​ចាស់ ជរា​គ្មាន​ទីពឹង និង​ផ្តល់​ការ​គាំពារ​ថែទាំ​សុខភាព​ដល់​ប្រជាជន ដែល​រស់នៅ​ក្រោម និង​ក្បែរ​បន្ទាត់​ភាពក្រីក្រ​ដោយ​ធានាបាន​ថា «​មិន​ទុក​នរណា​ម្នាក់​ឲ្យនៅ​ឯកោ​» និង​ធានាបាន​ថា​ស្ត្រី និង​ក្មេង​ស្រី​កម្ពុជា​គ្រប់​រូប​នឹង​ទទួលបាន​ផលប្រយោជន៍​នៃ​កំណើនសេដ្ឋកិច្ច ដ៏​រឹងមាំ ៕
​ប្រភព​៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com