ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ស្រុក​ចំការលើ​ខេត្ត​កំពង់ចាម​មាន​ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​និង​អាប៉ោង​ខុសច្បាប់ មួយ​កន្លែង​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង ពលរដ្ឋ​ឆ្ងល់​ជាខ្លាំង បើ​មិន​ខ្លាចញញើត​និង សមត្ថកិច្ច​មូលដ្ឋាន​មិន​បង្ក្រាប​!​គួរតែ​ខ្លាច​ឆ្លង​ជំងឺ កូវី​ដ​-19,,​បម្លែង​ថ្មី ឈ្មោះថា (​អូ​មី​ក្រុង​) ផង​ចុះ .!!

ស្រុក​ចំការលើ​ខេត្ត​កំពង់ចាម​មាន​ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​និង​អាប៉ោង​ខុសច្បាប់ មួយ​កន្លែង​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង ពលរដ្ឋ​ឆ្ងល់​ជាខ្លាំង បើ​មិន​ខ្លាចញញើត​និង សមត្ថកិច្ច​មូលដ្ឋាន​មិន​បង្ក្រាប​!​គួរតែ​ខ្លាច​ឆ្លង​ជំងឺ កូវី​ដ​-19,,​បម្លែង​ថ្មី ឈ្មោះថា (​អូ​មី​ក្រុង​) ផង​ចុះ .!!

​កំពង់ចាម ÷ មាន​ទីតាំង​សង្វៀន​ល្បែងស៊ីសង​ជល់​មាន់ និង​បាញ់អាប៉ោង​ខុសច្បាប់​មួយ​កន្លែង កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង​បាន​ដោយ​រលូន នៅ​ចំណុច ម្ដុំ​អង់​តែ​ន ស្ថិតនៅ​ភូមិ​សហគ្រាស ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ពលរដ្ឋ​ដាក់​ការសង្ស័យថា ទំនងជា អាជ្ញា​ធរមាន​សមត្ថកិច្ច​មូលដ្ឋាន មិន​ធ្វើ​ការបង្ក្រាប​!​ប្រហែល​ទុក​ឲ្យ​លំអរ​ក្នុង​ស្រុក​ពួក​គាត់​កំ​ឲ្យ​ស្ងាត់​ហើយ​មើលទៅ​

​ប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ក៍​ដូច​មហា​ជ​បានឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​26 ខែ​កុម្ភៈ​ឆ្នាំ​2022-​នេះ​ថា​÷ នៅ​ចំណុច​ភូមិសាស្ត្រ​ខាងលើ​នេះ​មាន​ទីតាំង​ល្បែងស៊ីសង​ខុសច្បាប់ បើក​លេង​យ៉ាង​អនាធិបតេយ្យ នាំ​គ្នា​ស្រែក​ហ៊ោ​កញ្ច្រៀង​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់​ពលរដ្ឋ​រស់​នៅ​ជិតខាង​មាន​ការភ័យខ្លាច​អំពី​បញ្ហា​អសន្តិសុខ​កើតឡើង​ដូច​ជា​បទល្មើស​ផ្សេងៗ (​ពោល​គឺ​)​លួច ឆក់ ប្លន់ និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជាដើម​។​

​ប្រភព​បាន​បន្ត​ពី​ពលរដ្ឋ​បានលើកឡើង​ទៀត​បន្ទាប់ឲ្យ​កើត​មាន​ទីតាំង​ល្បែងស៊ីសង​ជល់មាន់​និង​អាប៉ោង​ខុស​ច្បាប់​ខាងលើ​នេះ​មក​ពួកគាត់​មាន​ការព្រួយបារម្ភ​ជា​ខ្លាំង ព្រោះ​ថា​ថ្វី​ដ្បិត​ជំងឺ កូវី​ដ​-19,, បាន​កាត់បន្ថយ​ខ្លះៗ​ពិតមែន​ក៏​ដោយ ប៉ុន្តែ​ជំងឺ កូវី​ដ​-19,, បម្លែង​ថ្មី ឈ្មោះថា (​អូ​មី​ក្រុង​) នៅ​ជា​បញ្ហា​ដដែល ដោយឡែក​គេ​សង្កេតឃើញ​ទីតាំង​នេះ​មាន​មនុស្ស​ជាច្រើន​នាក់​បាន​នាំគ្នា​ជួបជុំ​!​យ៉ាង​ពពាក់ពពូន​ចូល​ទៅ​លេង​ល្បែង​សុីសង​ខុសច្បាប់ យ៉ាង​គគ្រឹកគគ្រេង​បែប​នេះ​ជា​រៀងរាល់ថ្ងៃ ចំណែក​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន បែរជា​មិន​វិធានការ​ទប់ស្កាត់​ឬ​មួយ​បង្ក្រាប​!​តាម​បទបញ្ជា​របស់​អគ្គស្នងកា​រ​នគរបាលជាតិ និង​ក្រសួង​មហាផ្ទៃ នោះឡើយ​!

​ព្រោះ​កន្លងមក​នេះ រាជរដ្ឋាភិបាល និង​ក្រសួង​សុខាភិបាល បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ឲ្យ​អនុវត្ត បី​កុំ បី​ការពារ និង​ចូលរួម​ដើម្បី​លុបបំបាត់​ជំងឺ កូវី​ដ​-១៩ ជាពិសេស បម្លែង​ថ្មី ឈ្មោះថា (​អូ​មី​ក្រុង​) កំពុងតែ​មាន​វត្តមាន ក្នុងប្រទេស​កម្ពុជា​យើង ពាក់ព័ន្ធ​ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​និង​អាប៉ោង​ខុសច្បាប់ មួយ​កន្លែង​ខាងលើនេះ ពលរដ្ឋ​ចាំមើល អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន តើ​ពួកគាត់​មាន​វិធានការ​ទប់ស្កាត់​ឬ​មួយ​បង្ក្រាប​!​ទីតាំង​ល្បែង​នៅ​ខាងលើ​នេះ​ដែរ​ឬទេ​?

​ចំពោះ​ករណី​ល្បែងស៊ីសង​ខុសច្បាប់​កំពុង​កើតមាន​យ៉ាង​ផុសផុល​នៅក្នុង​មូលដ្ឋាន​បែបនេះ មហាជន​ក៏​ដូច​ពលរដ្ឋ​រស់នៅក្នុង​មូលដ្ឋាន​ខាងលើ បាន​រាយការណ៍​តាមរយៈ​អ្នកសារព័ត៌មាន ពួកគាត់​បាន​សូមណុំ​ពរ​ទៅដល់ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម មិន​គួរ​មើលរំលង​គួរតែ​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ពិនិត្យ​តាម​ភាពជាក់ស្ដែង ជាពិសេស លោក​ឧត្តមសេនីយ៍ទោ ឯម កុសល ជា​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម សូមមេត្តា​ជួយ​ទប់ស្កាត់​ឬ​មួយ​មាន​វិធានការ​បង្ក្រាប​!​ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​និង​អាប៉ោង​ខុសច្បាប់ មួយកន្លែង បើក​ដំណើរការ​លេង​នៅ​ភូមិ​ខាងលើ​នេះ​ដើម្បី​ធានាបាន​នូវ​សន្តិសុខ​សុវត្ថិភាព​ភូមិ ឃុំ ទាំង ៧ ចំណុច របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ ផង​ទាន​។ ម្យ៉ាងវិញទៀត​ពួកគាត់​កំពុង​ភ័យខ្លាច​បំផុត​នោះ​គឺ​ការឆ្លង​រីក​រាលដាល់​ជំងឺ កូវី​ដ​-19,, បម្លែង​ថ្មី ឈ្មោះថា​(​អូ​មី​ក្រុង​) ជាខ្លាំង​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com