ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​អភិបាល​ខេត្ត​កំពង់ធំ ជំរុញ​មន្ត្រី​ដែល​ទើប​ទទួលបាន​ការតែងតាំង​ថ្មី ទាមទារ​នូវ​ការប្ដេជ្ញា​ចិត្ត​ខ្ពស់ ក្នុង​ការបង្កើន​កត្តា​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ដោះស្រាយ​បញ្ហា​ប្រឈម​នានា ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​

​អភិបាល​ខេត្ត​កំពង់ធំ ជំរុញ​មន្ត្រី​ដែល​ទើប​ទទួលបាន​ការតែងតាំង​ថ្មី ទាមទារ​នូវ​ការប្ដេជ្ញា​ចិត្ត​ខ្ពស់ ក្នុង​ការបង្កើន​កត្តា​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ដោះស្រាយ​បញ្ហា​ប្រឈម​នានា ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា​

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​) ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ បាន​ជំរុញ​លោក ថូ គឹម​ស៊ន ដែល​ទើប​ទទួល​តែងតាំង​មុខតំណែង​ថ្មី​ជា​អភិបាលរង​ស្រុក​ស្ទោង ទាមទារ​នូវ​ការប្ដេជ្ញា​ចិត្ត​ខ្ពស់ ក្នុង​ការបង្កើន​កត្តា​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ដោះស្រាយ​បញ្ហា​ប្រឈម​នានា ជា​ពិសេស​ពាក់ព័ន្ធ​នឹង​ការផ្តល់​សេវា​សាធារណៈ ទាំង​សេវា​ចាំបាច់ និង​សេវា​តម្រូវការ ជូន​ប្រជាពលរដ្ឋ ឲ្យបាន​ទាន់​ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។

​ការលើកឡើង​នេះ ត្រូវបាន​ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ ថ្លែង​នៅក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​លោក ថូ គឹម​ស៊ន ជា​អភិបាលរង​ស្រុក​ស្ទោង ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ​អភិបាលរង​ខេត្ត ប្រធាន អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត កងកំលាំង​ទាំង​បី ក្រុមប្រឹក្សា លោក​មេឃុំ និង​មន្ត្រីរាជការ​នៅក្នុង​ស្រុក​ស្ទោង នា​រសៀល​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២២​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម​អភិបាល​ខេត្ត​កំពង់ធំ​បន្ថែមទៀតថា ដើម្បី​សម្រេចបាន​កិច្ចការងារ​នៅ​រដ្ឋបាល​ស្រុក​ស្ទោង ថ្នាក់ដឹកនាំ​ទាំងអស់ ត្រូវ​មាន​ការបែងចែក​តួនាទី ភារកិច្ច​ក្នុង​ការទ​ទួលខុសត្រូវឲ្យ​បាន​ច្បាស់លាស់ ដែល​ទាមទារ​ឲ្យមាន​ការ​ឯកភាពក្នុង​ជួរ​ថ្នាក់ដឹកនាំ​ស្រុក តាមរយៈ​ការប្រជុំ​គណៈ​អភិបាលស្រុក ក្រុមប្រឹក្សា​ស្រុក ដើម្បី​រួមគ្នា​គិត រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ជូន​ប្រជាពលរដ្ឋ ជាពិសេស​ដឹកនាំ​អភិវឌ្ឍ​នៅក្នុង​ស្រុក​ស្ទោង ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ហើយ​ជំនាន់​នី​មួយៗ ត្រូវបាន​កត់ត្រា​ទុក អំពី​ការដឹកនាំ​អំពី​ស្នាដៃ​ល្អ និង​ការងារ​ផ្សេងៗ​នៅ​បេះដូង​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​ស្ទោង​គ្រប់រូប​។

​លោក ថូ គឹម​ស៊ន ដែល​ទើប​ទទួល​បាន​ការ​តែង​មុខតំណែង​ថ្មី បាន​ឡើង​ធ្វើ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ថា លោក​នឹង​បង្កើន​កត្តា​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង បង្កើន​ការទំនាក់ទំនង​ល្អ​ជាមួយ​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ និង​មន្ត្រី​ថ្នាក់ក្រោម ដើម្បី​លើកកម្ពស់​គុណ​តម្លៃ និង​អភិវឌ្ឍ​ស្រុក​ស្ទោង​ស្ទោង​ឲ្យមាន​ការរីកចម្រើន​បន្ថែម​ទៀត ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com