ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

រដ្ឋបាល​ខេត្ត​កំពង់ធំ បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី ការធានារ៉ាប់រង​ដំណាំ​ស្រូវ ផ្អែក​លើ​ស​ន្ទ​ស្សន៍​អាកាសធាតុ ដើម្បី​រួមចំណែក​ធានា​ប្រាក់ចំណូល​របស់​ប្រជា​កសិករ​ក្នុង​បរិបទ​នៃ បម្រែបម្រួល​អាកាសធាតុ​

រដ្ឋបាល​ខេត្ត​កំពង់ធំ បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី ការធានារ៉ាប់រង​ដំណាំ​ស្រូវ ផ្អែក​លើ​ស​ន្ទ​ស្សន៍​អាកាសធាតុ ដើម្បី​រួមចំណែក​ធានា​ប្រាក់ចំណូល​របស់​ប្រជា​កសិករ​ក្នុង​បរិបទ​នៃ បម្រែបម្រួល​អាកាសធាតុ​

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​)៖ នា​ព្រឹក​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២២ រដ្ឋបាល​ខេត្ត​កំពង់ធំ បាន​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី ការធានារ៉ាប់រង​ដំណាំ​ស្រូវ ផ្អែក​លើ​ស​ន្ទ​ស្សន៍​អាកាសធាតុ នៅ​សាលប្រជុំ​សាលា​ខេត្តកំពង់ធំ ក្រោម​អធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ និង​ជា​នាយក​អង្គភាព​អនុវត្ត​កម្មវិធី​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ ខេត្ត​កំពង់ធំ និង​ឯកឧត្តម សៀក សុភ័គ ប្រធាន​គ្រប់គ្រង​កម្មវិធី​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រី​នៅតាម​បណ្ដា​ស្រុក ឃុំ ភូមិ ដែល​ជា​តំបន់​គោលដៅ​នៃ​ការអនុវត្ត​គម្រោង​។

​ថ្លែង​នៅក្នុង​អង្គ​សិក្ខាសាលា​នេះ​ដែរ ឯកឧត្តម ងួន រតនៈ មានប្រសាសន៍​លើកឡើង​ថា ដោយ​មើលឃើញ​កសិករ​មួយចំនួន​តែងតែ​ទទួលរង​នូវ​ផល​ប៉ះពាល់​ពី​បម្រែបម្រួល​អាកាសធាតុ​លើ​ដំណាំ​ស្រូវ ទើប​រាជរដ្ឋាភិបាល​បាន​ដាក់​អោយ​ដំណើរការ សាកល្បង​នូវ​ការធានារ៉ាប់រង​ដំណាំ​ស្រូវ​ដោយ​ផ្អែក​លើ​ស​ន្ទ​ស្សន៍​អាកាសធាតុ​នេះ​ឡើង ក្នុង​គោលបំណង ឱ្យ​កសិករ​អាច​ទទួលបាន​សំណង​ខ្លះ លើ​ការខូចខាត​ដំណាំ​ស្រូវ​ក្នុង​រដូវវស្សា ដែល​បណ្តាល​មក​ពី​កង្វះ​ទឹកភ្លៀង ឬ ជំនន់​ទឹកភ្លៀង​។ ឯកឧត្តម​បញ្ជាក់​បន្ថែម​ទៀត​ថា បងប្អូន​ទិញ​ធានារ៉ាបរង​ដំណាំ​ស្រូវ​គឺ ១០​ដុល្លារ ក្នុង​១​ហិកតា ក្នុងករណី​ដែល​មាន​ការខូចខាត ដំណាំ​ស្រូវ​ដោយសារ​កង្វះ​ទឹកភ្លៀង ឬ ជំនន់​ទឹកភ្លៀង​នោះ ក្រុមហ៊ុន Forte នឹង​ផ្តល់​សំណង​ជូន​កសិករ ដោយ​ស្វ័យប្រវត្តិ ដែល​សំណង​ខ្ពស់​បំផុត​ក្នុង​មួយ ប័ណ្ណ​ធានារ៉ាប់រង​គឺ​១០០​ដុល្លារ ឬ​អាច​តិចជាង​១០០​ដុល្លារ ដោយ​អាស្រ័យ​លើ​ភាពជាក់ស្តែង​នៃ​បរិមាណ​ទឹកភ្លៀង​។

​ទន្ទឹមនឹងនោះ​ដែរ​ឯកឧត្តម សៀក សុភ័គ ប្រធាន​គ្រប់គ្រង​កម្មវិធី​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​បាន​មានប្រសាសន៍ថា កម្មវិធី​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ ត្រូវបាន​បង្កើតឡើង​ដើម្បី​ចូលរួម​អនុវត្ត​គោលនយោបាយ​ស្រូវ​អង្ករ​របស់​រាជរដ្ឋាភិបាល និង មាន​គោលបំណង​បង្កើន​ចំណូល​របស់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ខ្សែច្រវ៉ាក់​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ តាមរយៈ​ការបង្កើន​ផលិតកម្ម​ស្រូវ​អង្ករ​ដែល​មាន​គុណភាព​ខ្ពស់ ជាមួយនឹង​ការគិតគូរ​អភិរក្ស​មូលដ្ឋាន​ធនធានធម្មជាតិ ឱ្យ​នៅ​គង់វង្ស​យូរអង្វែង​។ កម្មវិធី​នេះ កំពុង​អនុវត្ត​លើ​ខេត្ត​ចំនួន​បី ឃុំ​គោលដៅ​៩០​ឃុំ ចំពោះ​ខេត្តកំពង់ធំ គឺ​យើង​អនុវត្ត​ចំនួន ៣០ ឃុំ ដោយ​វិនិយោគ​លើ ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ផលិតកម្ម​ស្រូវ និង​អង្ករ មាន​ដូចជា​ការកសាង​ប្រឡាយទឹក ការកសាង​ឡ​សម្ងួត និង​ឃ្លាំង​ស្តុក​ស្រូវ ការកសាង​មជ្ឈមណ្ឌល​ពូជស្រូវ ជាដើម​។

​ជា​ចុងក្រោយ​ឯកឧត្តម ងួន រតនៈ និង​ឯកឧត្តម សៀក សុភ័គ បាន​សំណូមពរ​ដល់​អង្គ​សិក្ខាសាលា​ទាំងអស់ សូម​ខិតខំ​យកចិត្តទុកដាក់​ស្តាប់ និង​ស្វែង​យល់​ឲ្យបាន​ច្បាស់លាស់ អំពី​គោលបំណង​នៃ​អង្គ​សិក្ខាសាលា ចូលរួម​ផ្សព្វផ្សាយ​អំពី​ផលិតផល​ធានារ៉ាបរង​ដំណាំ​ផ្អែក​លើ​ស​ន្ទ​ស្សន៍​អាកាសធាតុ​នេះ ដែល​ជា​គំនិត​ផ្ដួចផ្ដើម​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​រួមចំណែក​ធានា​ប្រាក់ចំណូល​របស់​ប្រជា​កសិករ​ក្នុង​បរិបទ​នៃ បម្រែបម្រួល​អាកាសធាតុ​កាន់តែ​ខ្លាំង​ឡើងៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com