ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​

​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​

​នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២២​នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​បាន គីមូន (Ban Ki-moon) អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ និង​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក​ឆ្នាំ​២០២២​។

​នៅ​ក្នុង​កិច្ចពិភាក្សា​លក្ខណៈ​ទ្វេភាគី​នេះ សម្ដេច​តេជោ​បាន​សម្តែង​នូវ​ក្តីរីករាយ​ដែល​បាន​ជួប ឯកឧត្តម បាន គីមូន សារជាថ្មី​ម្ដងទៀត ក្រោយ​ពី​ឯកឧត្តម​បាន​ចប់​តួនាទី​ជា​អគ្គលេខាធិកា​អង្គការសហប្រជាជាតិ​។

​ក្នុង​ជំនួប​នេះ ឯកឧត្តម Ban Ki-moon បាន​មានប្រសាសន៍ថា ឯកឧត្តម​សង្ឃឹមថា សម្ដេច​នឹង​មាន​ជំនួប​ល្អ​ប្រសើរ​ជាមួយ​នឹង​ឯកឧត្តម​ប្រធានាធិបតី Moon Jae-In នៅ​ថ្ងៃរសៀល​នេះ ជាពិសេស ឯកឧត្តម​សង្ឃឹមថា​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​កូរ៉េ នឹង​មាន​ភាពល្អប្រសើរ និង​រីកចម្រើន និង​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ​បន្ថែម​ទៀត​រវាង​កូរ៉េ និង​អាស៊ាន​។

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​អរគុណ​ចំពោះ​ការលើកឡើង​របស់​ឯកឧត្តម បាន គីមូន និង​ពិតជា​រីករាយ​ដែល​បាន​ធ្វើ​ជា​សហប្រធាន ជាមួយ ឯកឧត្តម នៅក្នុង​កិច្ចប្រជុំ​កំពូល​សន្តិភាព​ពិភពលោក​ឆ្នាំ​២០២២ នេះ​។ សម្ដេច​តេ​ជោបាន​មានប្រ​សាសន៍​ថា​អង្គការ UPF ពិតជា​បាន​ធ្វើ​ការងារ​នេះ​ដ៏​ល្អ និង​សំខាន់ ដែល​ជា​យន្តការ​មួយ​សម្រាប់​ការស្វែងរក​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​។ សម្ដេច​តេជោក៏បាន​មាន​ប្រសាសន៍​ទៀត​ថា អង្គការ UPF បាន​យកចិត្តទុកដាក់ ក្នុងការ​ប្រមូលយក​ថ្នាក់ដឹកនាំ​ពិភពលោក បច្ចុប្បន្ន និង​អតីត​មេដឹកនាំ មកជួបជុំ​នាពេលនេះ​គឺជា​រឿង​ដែល​ប្រសើរ​បំផុត ។ សម្ដេច​តេជោ បាន​មានប្រសាសន៍​ទៀតថា យើង​គួរតែ​បន្ត​ធ្វើការ​រួមគ្នា​ដើម្បី​គាំទ្រ ក្នុង​ការពង្រឹង​សកម្មភាព​របស់​អង្គការ UPF នេះ ដែល​បាន​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការស្វែងរក​សន្តិភាព​នេះ​។

​នៅក្នុង​ជំនួប​នេះ​ផងដែរ ឯកឧត្តម បាន គីមូន ក៏​មាន​ការផ្លាស់ប្ដូ​រ​មតិយោបល់ ក៏ដូចជា​ការរួមចំណែក​ក្នុង​ការស្វែងរក​ដំណោះស្រាយ​ក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​ផងដែរ ។ ឯកឧត្តម​បាន​មានប្រសាសន៍ថា ឯកឧត្តម​ពិតជា​មាន​ការគាំទ្រ នូវ​តួនាទី​ដ៏​សំខាន់​សម្រាប់​អាស៊ាន ជាពិសេស​ការឯកភាព​របស់​អាស៊ាន ហើយ​ឯកឧត្តម​ក៏​បាន​គាំទ្រ​ចំពោះ​សម្តេច​តេជោជា​ប្រធាន​អាស៊ាន​ក្នុង​ឆ្នាំ​២០២២ នេះ ។ ឯកឧត្តម​បាន​មានប្រសាសន៍ថា ដំណើរ​ទស្សនកិច្ច​របស់​សម្ដេច​តេជោ​ទៅកាន់​ប្រទេ​សមី​យ៉ាម៉ា​កន្លងទៅនេះ គឺជា​រឿង​ដ៏​សំខាន់ ក្នុង​ការស្វែងរក​ដំណោះស្រាយ បញ្ចប់​ជម្លោះ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ជាពិសេស ឯកឧត្តម​គាំទ្រ​ចំពោះ​ការបង្កើត​ឲ្យមាន​ប្រេសិ​ត​ពិសេស​របស់​ប្រធាន​អាស៊ាន​ក្នុង​ការរក​ដំណោះស្រាយ​នៅ​មី​យ៉ាន់​ម៉ា​នេះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com