ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​ឯកឧត្តម អ៊ុន ចាន់​ដា ផ្តល់​កុំព្យូទ័រ​យួរ​ដៃ និង​ថវិកា​ជា​រង្វាន់​លើកទឹកចិត្ត ដល់​សិស្ស​និទ្ទេស​A ៣២​នាក់ នៅ​ក្រុង​ខេត្ត​កំពង់ចាម​

​ឯកឧត្តម អ៊ុន ចាន់​ដា ផ្តល់​កុំព្យូទ័រ​យួរ​ដៃ និង​ថវិកា​ជា​រង្វាន់​លើកទឹកចិត្ត ដល់​សិស្ស​និទ្ទេស​A ៣២​នាក់ នៅ​ក្រុង​ខេត្ត​កំពង់ចាម​

ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ផ្តល់​កុំព្យូទ័រ​យួរ​ដៃ និង​ថវិកា​មួយចំនួន ដល់​សិស្ស​ប្រលង​ជាប់​និទ្ទេស​A ចំនួន ៣២​នាក់ នៅ​ក្រុង​កំពង់ចាម ដើម្បី​លើកទឹកចិត្ត ដល់​ក្មួយៗ​សិស្សានុសិស្ស ដែល​បាន​ខិតខំ​រៀនសូត្រ រហូត​ទទួលបាន​និទ្ទេស​ល្អ ទោះ​ស្ថិតក្នុង​បរិបទ​កូវី​ដ​-១៩ ដែល​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២២ នៅ​សាលា​ខេត្តកំពង់ចាម ។

​ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងថា នេះ​ជា​ការ​ទឹកចិត្ត របស់​ឯកឧត្ដម​ផ្ទាល់ ដើម្បី​ឆ្លើយតប​ទៅនឹង​ការខិតខំ​ប្រឹងប្រែង​របស់​ក្មួយៗ ក្នុង​រយៈពេល​១២​ឆ្នាំកន្លងមក ទោះ​ស្ថិតក្នុង​បរិបទ​កូវី​ដ​-១៩ ហេ​ី​យ​ត្រូវ​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​យ៉ាងណាក្ដី ។ ទាំងអស់នេះ គឺជា​កិត្តិយស សម្រាប់​ខ្លួនឯង ក៏ដូចជា មាតា បិតា ឬ​អាណាព្យាបាល ក៏ដូចជា នាយក​សាលា​ផ្ទាល់ ជាពិសេស កិត្តិយស សម្រាប់​ខេត្ត​កំពង់ចាម របស់​យើង​ផងដែរ ។​

​ឯកឧត្ដម​អភិបាលខេត្ត លើកឡើងថា ទាំងអស់នេះ គឺជា​លទ្ធផល​ជោគជ័យ​មួយផ្នែក របស់​ក្មួយៗ នៅ​កម្រិត​ចំណេះដឹង​ទូទៅ ក៏ប៉ុន្តែ ចំពោះមុខ យើង​ត្រូវ​គិតគូ​អំពី​អនាគត ជាពិសេស ការ​បន្ត​ការសិក្សា លើ​មុខ​ជំនាញ ក្នុង​ក្របខ័ណ្ឌ​បច្ចេកទេស ដើម្បី ចូលរួម​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ការងារ តាមរយៈ ការប្រលងប្រជែង នៅ​កម្រិត​ឧត្ដមសិក្សា ទៅតាម​ការសម្រេចចិត្ត និង​ទេព​កោសល​របស់​ខ្លួនឯង ពោល​គឺ ទៅតាម​សមត្ថភាព ដែល​ខ្លួន​ឯង​មាន​ពិតប្រាកដ ។ លើសពីនេះ​ទៅទៀត​នោះ នៅពេល​ក្មួយៗ បាន​បន្ត​នៅ​កម្រិត​ឧត្ដមសិក្សា​ហើយ ក្មួយៗ​ត្រូវ​ខិតខំ​ព្យាយាម​រៀនសូត្រ ឲ្យបាន​ពូកែ ធ្វើយ៉ាងណា ឲ្យក្លាយ​ទៅ​ជា​បុគ្គល​ដែល​មាន​សមត្ថភាព ដើម្បី​យក​ចំណេះដឹង មក​បម្រេ​ី​ជា​ប្រយោជន៍​ដល់​សង្គមជាតិ ក៏ដូចជា​ភាព​រីកចំរើន ដល់​ក្រុមគ្រួសារ ទន្ទឹម​នោះ​នៅពេល​ដែល​ក្មួយៗ មានចំណេះដឹង​ហើយ សូម​វិលត្រឡប់ មក​ខេត្ត​កំពង់ចាម​វិញ ដើម្បី​រួមគ្នា​កសាង​អភិវឌ្ឍ ខេត្ត​របស់​យើង ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​ត​ទៅ​មុខ​ទៀត ។​

​បើ​តាម​លោក លី ម៉េង​សាន ប្រធាន​មន្ទីរ អប់រំ​យុវជន និង​កីឡា ខេត្ត​កំពង់ចាម បានឲ្យដឹងថា លទ្ធផល​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រលង​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២១ នៅ​ទូទាំង​ខេត្ត​កំពង់ចាម មាន​បេក្ខជន​មក​ប្រលង​ចំនួន ៦.៧៧៤​នាក់ បេក្ខជន​ប្រលង​ជាប់​ចំនួន ៤.៣៣៣​នាក់ ស្មើនឹង ៦៣,២៦% ក្នុង​នោះ​សិស្ស​ប្រឡង​ជាប់​និទ្ទេស A មាន​ចំនួន ១១៨​នាក់ ខណៈ​បេក្ខជន​ប្រលង​ជាប់​និទ្ទេស A នៅ​ទូទាំង​ប្រទេស មាន​ចំនួន ១.៧៥៣​នាក់ ។

​គួរបញ្ជាក់​ថា រង្វាន់​លើកទឹកចិត្ត​ដែល​ឯកឧត្ដម​អភិបាលខេត្ត ផ្តល់ជូន​សិស្ស​ប្រឡង​ជាប់​និទ្ទេស A ទាំង ៣២​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន កុំព្យូទ័រ​យួរដៃ (latop) ១ គ្រឿង , ថវិកា ចំនួន ៤០​ម៉ឺន​រៀល , សៀវភៅ ២០​ក្បាល​, ប៊ិច និង​ខ្មៅ​ដៃ ចំនួន ១០​ដើម​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com