ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

អភិបាលខេត្ត​កំពង់ចាម ជំរុញ​ឱ្យ​លោកគ្រូ អ្នកគ្រូ​ខិតខំ​ប្រឹងប្រែង​បណ្ដុះបណ្ដាល​ថ្នាល​យុវជន ជំនាន់​ក្រោយ ពោរពេញ​ទៅ​ដោយ​សមត្ថភាព ជំនាញ​ច្បាស់លាស់ ក្នុង​ការបន្ត​ការអភិវឌ្ឍឲ្យ​កាន់តែ​រីកចម្រើន​

អភិបាលខេត្ត​កំពង់ចាម ជំរុញ​ឱ្យ​លោកគ្រូ អ្នកគ្រូ​ខិតខំ​ប្រឹងប្រែង​បណ្ដុះបណ្ដាល​ថ្នាល​យុវជន ជំនាន់​ក្រោយ ពោរពេញ​ទៅ​ដោយ​សមត្ថភាព ជំនាញ​ច្បាស់លាស់ ក្នុង​ការបន្ត​ការអភិវឌ្ឍឲ្យ​កាន់តែ​រីកចម្រើន​

នៅ​ព្រឹក​ថ្ងៃ ទី​២៣ ខែ មករា ឆ្នាំ​២០២២ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី បើកប​វេស​នាកាល​ឆ្នាំ​សិក្សា​ថ្មី​២០២១-២០២២ និង​សំណេះសំណាល ព្រមទាំង​ការចែក ប័ណ្ណសរសើរ​ជូន​និស្សិត បុគ្គលិក និង​សាស្ត្រាចារ្យ នៃ​សាខា​សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច (UME)​សាខា​ខេត្ត កំពង់ចាម ស្ថិតនៅ​ក្នុង​ក្រុង​កំពង់ចាម ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី តំណាង​ប្រធាន​សាលាដំបូង​ខេត្ត​, តំណាង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​, អភិបាលរង​ខេត្ត​, នាយក នាយករង​រដ្ឋបាល​សាលាខេត្ត​, ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​, អាជ្ញាធរ​ក្រុង​កំពង់ចាម​, សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និង​សិស្ស និស្សិត នៃ​សាខា​សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច (UME)​សាខា​ខេត្ត កំពង់ចាម ជាច្រើន​រូប​ផង​ដែរ​។

​ក្នុងឱកាស​នោះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែង​ការកោតសរសើរ​ទៅដល់​លោកនាយក​សាលា និង​គណៈ​គ្រប់គ្រង​សាលា លោកគ្រូ អ្នកគ្រូ ដែល​កន្លងមក​បាន​ខិតខំ​ប្រឹងប្រែង បណ្ដុះបណ្ដាល​ថ្នាល​យុវជន ជំនាន់​ក្រោយ ពោរពេញ​ទៅ​ដោយ​សមត្ថភាព ជំនាញ​ច្បាស់លាស់ ក្នុង​ការបន្ត​ការអភិវឌ្ឍឲ្យ​កាន់តែ​រីកចម្រើន​។

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​លើកទឹកចិត្ត និង​ជំរុញ​ទៅ​ដល់​និស្សិត​ឲ្យ​ជ្រើសរើស​យក​មុខវិជ្ជា ដែល​ខ្លួន ពេញចិត្ត ហើយ ត្រូវ​ជ្រើសរើស​តាំង​ពី​រៀន​នៅ​សាកលវិទ្យាល័យ កំណត់​គោលដៅ​ឲ្យបាន​ច្បាស់លាស់ ចង់​ធ្វើការ​នៅ​ក្នុង​ស្ថាប័នរដ្ឋ ឬក៏ ចង់​ធ្វើការ​នៅ​ស្ថាប័នឯកជន ដែរ​នៅពេល​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​យើង ត្រូវការ​អ្នក​ដែល​មាន​ជំនាញ​ច្បាស់លាស់ ពោរពេញ​ទៅ​ដោយ​សមត្ថភាព ដើម្បី​បម្រើ​ការងារ​ជូន​ទៅ​ដល់​ស្ថាប័ន​អង្គភាព​ពាក់ព័ន្ធ​ដែល​ក្នុង​មួយ​ឆ្នាំៗ ត្រូវការ​រាប់ពាន់នាក់ យក​មក​បំពេញ​ការងា​រ នៅតាម​ស្ថាប័ន​រដ្ឋ និង​ស្ថាប័នឯកជន​ជាដើម​។​ល​។

​ឯកឧត្តម អ៊ុន ចាន់​ដា ក៏​បាន​ក្រើនរំលឹក​ឲ្យ​និស្សិត ដែល​កំពុង​តែ​សិក្សា​នៅ​សាកលវិទ្យាល័យ​គ្រប់គ្រង​និង​សេដ្ឋកិច្ច​ខេត្ត​កំពង់ចាម ទាំងអស់​ត្រូវ​បន្ត​ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ទាំង​បច្ចេកវិទ្យា ភាសា និង​ជា​ពិសេស​ត្រូវ​ស្ដាប់​តាម​ការណែនាំ របស់​សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ​ដោយ​មិន​ត្រូវ​ធ្វេសប្រហែស​ក្នុង​ពេល​សិក្សា​ឡើយ ជា​ពិសេស​ត្រូវ​រក្សា​គោល​ជំហរ​ឱ្យ​បាន​រឹងមាំ មិន​ត្រូវ​ជឿ​តាម​ពាក្យ​ញុះញង់​ពី​ជន​អគតិ​មួយចំនួន​អូសទាញ​ពួក​យើង​ឱ្យ​ប្រព្រឹទ្ធ​នូវ​អំពើ​អបាយមុខ​ផ្សេងៗ ដែលនាំឱ្យ​ប៉ះពាល់​ដល់​អនាគត​របស់​យើង​ដែល​ជា​យុវជន ជា​ទំពាំង​ស្នង​ឫស្សី សម្រាប់​គ្រួសារ និង​សង្គមជាតិ​។​
​ប្រភព​៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com