ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ស៊ាំ​យ៉ុង​បុក​ម៉ូតូ​បណ្ដាលអោយ​ស្លាប់​២​នាក់

​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ស៊ាំ​យ៉ុង​បុក​ម៉ូតូ​បណ្ដាលអោយ​ស្លាប់​២​នាក់

សៀមរាប ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ស៊ាំ​យ៉ុង​បើកបរ​ក្នុង​ល្បឿន​លឿន​ក្នុង​ទិសដៅ​បញ្ច្រាសទិស​គ្នា​ពី​លិច​ទៅ​កើត ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​១​គ្រឿង​បណ្តាលឲ្យ​មនុស្ស​២​នាក់​ស្លាប់ ខូចខាត​ម៉ូតូ​១​គ្រឿង​យ៉ាង​ដំណំ និង​ខូច​រថយន្ដ​តិចតួច ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​៤ ខែ​មេសា ឆ្នាំ ២០២០​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់ចំណុច ខាងលិច​សាលាឃុំ ខ្នាត ចម្ងាយ​១០០​ម ក្នុងភូមិ​ខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប​។

​លោក វរសេនីយ៍ឯក ទេព ពុំ​សែន អធិការនគរបាល​ស្រុក​ពួក​បានឲ្យ ដឹង​ថា​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្តាលមកពី​ម៉ូតូ​បើកបរ​វ៉ា​ជែង​មិន​ប្រយ័ត្ន​ត្រូវ​រថយន្ត​បង្ក ម៉ាក​ស៊ាំ​យ៉ុង ពណ៌​ស្លែ ពាក់​ស្លាក​លេខ កំពង់ចាម 2A.8528 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ហើយ​( រត់គេចខ្លួន ) ចំណែក​បុក​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម​ផលិត ឆ្នាំ ២០១៩ ពាក់​ស្លាក​លេខ​សៀមរាប​1AE.2252 បើកបរ​ដោយ​ឈ្មោះ ហុង​ហ៊ឺ ភេទ​ប្រុស​អាយុ​៥៤ ឆ្នាំ​(​ស្លាប់​) បាន​ឌុប​ឈ្មោះ ឈួន ឈាន ភេទ​ប្រុស​អាយុ​៤៨ ឆ្នាំ (​ស្លាប់​)​នៅ​ភូមិ​ថ្នល់ សង្កាត់​ស្រ​ង៉ែ ក្រុង សៀមរាប​ជាមួយគ្នា​។​

​ក្រោយ​ព​កើតហេតុ​កម្លាំង​នគរបាល​ស្រុក​ពួក​បាន​វាស់វែង​ធ្វើ​កំណត់ហេតុ ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម ប្រពៃណី រី​ឯ​វត្ថុតាង​ត្រូវបាន​អូស​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក​ពួក ៕
​ប៊ុន រិទ្ធី​

 

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com