ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​អភិបាល​ខេត្ត​កំពង់ធំ អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ និង​ចូលរួម​គោរព​ច្បាប់​ចរាច​រណ៍​

​អភិបាល​ខេត្ត​កំពង់ធំ អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ និង​ចូលរួម​គោរព​ច្បាប់​ចរាច​រណ៍​

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​): ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ និង​ជា​ប្រធាន​គណកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ ខេត្ត​កំពង់ធំ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ និង​ចូលរួម​គោរព​ច្បាប់​ចរាច​រណ៍ ដើម្បី​សុវត្ថិភាព​ខ្លួន​យើង និង​ក្រុមគ្រួសារ​យើង ។​

​ការ​ថ្លែង​បែប​នេះ​ត្រូវបាន​ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ លើកឡើង​នៅក្នុង​ពិធី​ចែក​អំណោយ​របស់​មន្ទីរ សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​កំពង់ធំ ជូន​ដល់​គ្រួសារ​ចំនួន ៣៥០​គ្រួសារ ដែល​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ខ្យល់​កន្ត្រាក់ ស្ថិតនៅក្នុង​ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្ត​កំពង់ធំ នា​រសៀល​ថ្ងៃ​ទី ១៥ ខែ​មករា ឆ្នាំ​២០២២​។​

​ជាមួយគ្នា​នោះ​ដែរ​ឯកឧត្តម ងួន រតនៈ លើកឡើងថា អំណោយ​ទាំងនេះ​គឺ​បានមកពី​ការគិតគូរ​យកចិត្តទុកដាក់​ទេ​សុខទុក្ខ​ជា​ភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ របស់​រាជរដ្ឋាភិបាល តាមរយៈ​មន្ទីរ​អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត សម្រាប់​ចែក​ជូន​បងប្អូន​ដែល​មាន​ភាពខ្វះខាត ក្នុង​ចំណោម​អ្នក​មាន​ជីវភាព​ខ្វះខាត​ជាងគេ និង​អ្នក ទទួល​រងគ្រោះ​គ្រោះធម្មជាតិ ដូចជា គ្រោះ​រាង​ស្ងួត ខ្យល់​កន្ត្រាក់ រន្ទះបាញ់ និង​ទឹកជំនន់ ដោយ​មិន​ទុកឱ្យ​បងប្អូន​ណា​ម្នាក់​ស្លាប់​ដោយ​អាជ្ញាធរ​មិន​បានដឹង​នោះទេ​។

​ឯកឧត្តម​បន្ថែមទៀតថា នៅក្នុង​ដំណាក់កាល​នៃ​ជំងឺ​កូវី​ដ​១៩ នេះ បងប្អូន​ប្រជាពលរដ្ឋ​យើង​ភាគច្រើន​ជួប​នូវ​វិបត្តិ​សេដ្ឋកិច្ច​គ្រួសារ ទន្ទឹមនឹងនោះ​ប្រមុខ​រាជរដ្ឋាភិបាល បាន​ជួយ​គាំទ្រ​ជីវភាព​របស់​បងប្អូន ដែលមាន​ជីវភាព​ខ្វះខាត​ក្រ​១ ក្រ​២ ទទួលបាន​ការឧបត្ថម្ភ​ជា​សាច់ប្រាក់​ជា​រៀងរាល់​ខែ​ផង​ដែរ ។​

​គួរ​រំលឹក​ផងដែរ​ថា អំណោយ​ដែល​ត្រូវ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំង ៣៥០​គ្រួសារ​នៅ​ពេល​នេះ ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ ២៥​គី​ឡូ ទឹកត្រី ១​យួរ ទឹកស៊ីអ៊ីវ ១​យួរ និង​ភួយ ១ ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com