ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

បុរស​ចំណាស់​ម្នាក់​បាន​ស្លាប់ និង ២​នាក់​ទៀត​រងរបួស​ដោ​យ​សារ​មនុស្ស​ឡប់សតិ​ចាក់​នឹង​កាំបិត​ចិតបន្លែ​

បុរស​ចំណាស់​ម្នាក់​បាន​ស្លាប់ និង ២​នាក់​ទៀត​រងរបួស​ដោ​យ​សារ​មនុស្ស​ឡប់សតិ​ចាក់​នឹង​កាំបិត​ចិតបន្លែ​

កំពង់ធំ​៖ បុរស​សតិ​មិន​ប្រក្រតី​ម្នាក់​បាន​យក​កាំបិត​ចិតបន្លែ ចាក់​បុរស​ចំណាស់​ម្នាក់​ស្លាប់​និង​២​នាក់​ទៀត​រងរបួស​បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​កាលពី​វេលា​ម៉ោង​៦​និង ០០​នាទី​ថ្ងៃ​ទី​០២ ខែ​មេសា ឆ្នាំ​២០២០
​ស្ថិតនៅ ភូមិ​ឈើទាល ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​។​

សមត្ថកិច្ច​បាន​អោយដឹង​ថា​ក្រោយពី​កើតហេតុ​អធិកា​រដ្ឋា​នគរបាល​ស្រុក​ស្ទោង​ដឹកនាំ ដោយ​លោក វរ​សេនីយ៍ ឯក ចាក ច័ន្ទ​រ៉េត បាន​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ប្រមូល​វត្ថុតាង ក្នុងនោះ​ក៏​បាន​បញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ រិន សៃ ភេទ​ប្រុស អាយុ ៦០ ឆ្នាំ ជនជាតិខ្មែរ​មាន​ទីលំនៅ ភូមិ​-​ឃុំ កើតហេតុ (​ផ្ទះ​នៅ​ជាប់​របង​ជាមួយនឹង​ជនល្មើស​) មាន​ស្នាមរបួស​ចំនួន​០៦ កន្លែង បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។

​ចំណែក​ជនរងគ្រោះ ឈ្មោះ​ឡេង លីម ភេទ​ប្រុស អាយុ​៣៨ ត្រូវជា​កូនប្រសារ​សព បាន​របួសធ្ងន់ បច្ចុប្បន្ន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្ទោង​។ រីឯ​ឈ្មោះ សៃ ណៃ ភេទ​ស្រី អាយុ ៣៧​ឆ្នាំ ត្រូវជា កូនបង្កើត សព របួសស្រាល​បច្ចុប្បន្ន សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្ទោង​។

​ចំណែក​ឯ​ជនល្មើស មាន​ឈ្មោះ​សាត ណូ ភេទ​ប្រុស អាយុ​៣១ ឆ្នាំ ជនជាតិ​ខ្មែរ​សមត្ថកិច្ច បញ្ជាក់ថា ( ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី ) មាន​ទីលំនៅ​ភូមិ – ឃុំ​កើតហេតុ​មាន​ស្នាមរបួស លើ ក​រ ខាងស្ដាំ ០១​កន្លែង​ប្រអប់ដៃ​ឆ្វេង ០១ កន្លែង​និង លើក​ដៃ​ឆ្វេង​០១ កន្លែង ( ឃាតក​ត្រូវបាន​សមត្ថកិច្ច​ចាប់ ឃាត់ខ្លួន ) នាំទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទោង​។

យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់ថា​ជា​ច្រើន​ឆ្នាំ កន្លងមកហើយ ជនល្មើស​មាន​សតិ​មិន​ប្រក្រតី​ហើយ​តែងតែ​ដើរ​រក​រឿង និង​ជេរ​បញ្ចោរ​អ្នក​រស់នៅ​ក្បែរ​ផ្ទះ នៅ​ថ្ងៃកើតហេតុ​ជនដៃដល់​បាន ស្រែក​នៅ​ក្រោមផ្ទះ​ឲ្យគេ​ជួយ​ប៉ុន្តែ​គ្មាន​អ្នក​ណា​ធ្វើ​អ្វី​គាត់​ទេ​បន្ទាប់​ពី ស្រែក​រួច​ក៏​បាន​ដើរ​សំដៅ​មករក​ជនរងគ្រោះ​ដែល​កំពុង​អង្គុយ​លើ អង្រឹង​ក្រោមផ្ទះ ហើយ​បាន​ចាប់​សក់ និង​យក​កាំបិត​ចុង​ស្រួច​ចាក់​ទៅ លើ​ជនរងគ្រោះ​ជាច្រើន​កាំបិត​បណ្តាលឲ្យ​ស្លាប់​ភ្លាមៗ​។ ខណៈនោះ ឈ្មោះ លេង លីម និង ឈ្មោះ សៃ ណៃ ត្រូវជា​កូនបង្កើត​របស់​ជនរ​ង​គ្រោះ​បាន​មកជួយ​ត្រូវ​បាន​ជនល្មើស​ចាក់​នឹង​កាំបិត​បណ្តាល​ឲ្យ របួស ធ្ងន់​ម្នាក់​និង​ស្រាល​ម្នាក់​ផង​ដែរ​៕ ប៊ុន រិទ្ធី​

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com