ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​រដ្ឋបាល និង​សាលប្រជុំ​ទីស្តីការ​ក្រសួង​ការពា​ជាតិ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​រដ្ឋបាល និង​សាលប្រជុំ​ទីស្តីការ​ក្រសួង​ការពា​ជាតិ

នៅ​ព្រឹក​ថ្ងៃ​ពុធ ១០​រោច ខែ​មិគសិរ ឆ្នាំ​ឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ អគារ​រដ្ឋបាល និង​សាលប្រជុំ​ទីស្តីការ​ក្រសួង​ការពា​ជាតិ​ថ្មី ដែល​ចំ​ខួប​លើក​ទី​២៣​ឆ្នាំ នៃ​ថ្ងៃ​ជោគជ័យ​ក្នុង​ការនាំមក​នូវ​សន្តិភាព​ពេញលេញ តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេជោ ( ២៩​ធ្នូ ឆ្នាំ​១៩៩៨ – ២៩​ធ្នូ ខែ​២០២១)​។

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​នូវ​ការអបអរសាទរ​ចំពោះ​សមិទ្ធផល​ថ្មី​នៃ​អគារ​រដ្ឋបាល និង​សាលប្រជុំ នៃ​ក្រសួង​ការពារជាតិ​ដែល​ត្រូវបាន​សាងសង់​ថ្មី និង​បាន​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​នាពេលនេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​ភាគី​ពាក់ព័ន្ធ​ក្នុង​ការសាងសង់​អគារ​ថ្មី​របស់​ក្រសួង​ការពារជាតិ ទាំង​រដ្ឋ និង​ឯកជន ក៏​ដូច​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ជាដើម​។

​តាម​ការស្នើសុំ​របស់​ស​ម្ដេច​ពិជ័យ​សេនា​ទៀ បាញ់ នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​ក្រសួង​រ៉ែ និង​ថាមពល និង​អគ្គិសនី​កម្ពុជា ពិនិត្យ​លទ្ធភាព​លុប​បំណុល​អគ្គិសនី ដែល​មាន​ជាង​២​លាន​ដុល្លារ​របស់​ក្រសួង​ការពារជាតិ ដែល​បាន​ប្រើប្រាស់​នា​ពេលកន្លងមក​។ សម្តេច​តេជោ​បាន​ថ្លែងថា កន្លងមក​នៅ​រាជធានី​ភ្នំពេញ មាន​តម្រូវការ​អគ្គិសនី​៣០​មេហ្គា​វ៉ាត់ ប៉ុន្តែ​ពេល​នេះ​មិនមែន​ត្រឹម​ប៉ុណ្ណឹង​ទៀត​ទេ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​ឱ្យ​បណ្តា​អង្គភាព​នៃ​កងយោធពល​ខេមរភូមិន្ទ ត្រូវ​ចេះ​សន្សំសំចៃ ចំពោះ​ការប្រើប្រាស់​អគ្គិសនី​ផងដែរ​។

​នៅ​ថ្ងៃ​ខួប​លើក​ទី​២៣ នៃ​ការ​ដាក់​ចេញ​នយោបាយ​ឈ្នះ​ឈ្នះ​នេះ សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើ​ឱ្យ​ពិនិត្យ​ដាក់ «​ទិវា​នយោបាយ​ឈ្នះ​ឈ្នះ​» ថ្ងៃទី​២៩ ខែ​ធ្នូ ទៅក្នុង​ប្រតិទិន​ប្រចាំឆ្នាំ​របស់​ប្រទេស​កម្ពុជា ប៉ុន្តែ​មិនមែន​ជា​ថ្ងៃ​ឈប់សម្រាក​ទេ​។ សម្តេច​តេជោ​បាន​ថ្លែងថា រឿង​សន្តិភាព មិនមែន​សម្រាប់​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ គឺ​សម្រាប់​ប្រជាជាតិ​ទាំងមូល និង​ប្រជាជន​ទាំងអស់គ្នា​។ សម្តេច​តេ​ជោបាន​រំលឹកថា ថ្ងៃនេះ ម៉ោង​នេះ កាលពី​២៣​ឆ្នាំមុន សម្តេច​កំពុង​បញ្ជា​ឧទ្ធម្ភាគចក្រ​២​គ្រឿង​ដើម្បី​ដឹក ខៀវ សំផន មក​ចរចា​នៅផ្ទះ​របស់​សម្តេច​នៅ​ក្រុង​តាខ្មៅ ដើម្បី​ចរចា​បញ្ចប់សង្គ្រាម តាមរយៈ​ការដាក់ចេញ​នូវ​នយោបាយ​ឈ្នះ​ឈ្នះ​នោះ​។

​នៅថ្ងៃនេះ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ប្រសាសន៍ថា​ឋានន្តរស័ក្តិ នាយ​ឧត្តមសេនីយ៍ផុត​លេខ ផ្កាយ​មាស​៥ មិនមែន​ទទួលបាន​ដោយ​ចៃដន្យ​នោះទេ គឺជា​ការប្រទាន​ដោយ​ព្រះមហាក្សត្រ ដោយ​សម្តេច​បាន​បង្កើត​កងទ័ព​ដើម្បី​រំដោះ​ប្រជា​ពលរដ្ឋ​ខ្មែរ​ពី​របប​ខ្មែរក្រហម​។ សម្តេច​តេជោ​បាន​ថ្លែងថា កម្លាំងប្រដាប់អាវុធ និង​រដ្ឋបាល​ស៊ីវិល មិន​អាច​អព្យាក្រឹត្យ​រវាង រដ្ឋាភិបាល និង បក្ស​នយោបាយ​បាន​ទេ​។ នរណា​ក៏​ដោយ​ដែល​ធ្វើឱ្យ​ប៉ះពាល់​រដ្ឋធម្មនុញ្ញ កងកម្លាំងប្រដាប់អាវុធ ត្រូវតែ​ចាត់វិធានការ​ភ្លាម​។ សម្តេច​តេជោ បាន​ប្រាប់​ទៅដល់​អនុព័ន្ធយោធា​ទាំងអស់​ថា កម្ពុជា​មិន​បណ្តែតបណ្តោយ​ឱ្យ​នរណា​ធ្វើ​បដិវត្តន៍​ពណ៌ នៅ​លើ​ដែនដី​ដ៏​កំសត់​របស់​កម្ពុជា​នោះទេ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​កោតសរសើរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ការពារជាតិ ក្នុង​ការកសាង​អគារ​នេះ និង​បាន​ជូនពរ​ឲ្យ​កងកម្លាំង ប្រដាប់អាវុធ និង​មន្ត្រី​នៃ​ក្រសួង​ការពារជាតិ​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន និង​បាន​ប្រកាស​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​ថ្មី​នេះ ចាប់ពី​ពេលនេះ​តទៅ​។ ក្នុងឱកាស​នោះ​ផងដែរ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​អញ្ជើញ​ផ្តល់​កិត្តិយស​បំពាក់​គ្រឿង​ឥស្សរិយយស​ជូន​ដល់​មន្ត្រី​មាន​ស្នាដៃ និង​សប្បុរសជន​ដែល​បាន​ចូលរួម​ក្នុង​ការកសាង​សមិទ្ធផល​នានា​របស់​ក្រសួង​នា​ពេលកន្លងមក​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com