ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ធំ អញ្ជើញ​ចូលរួម​បើក​កញ្ចប់​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ចំនួន​១០ មណ្ឌល ក្នុង​ឆ្នាំ​សិក្សា​២០២០-២០២១

ថ្នាក់ដឹកនាំ​ខេត្ត​កំពង់ធំ អញ្ជើញ​ចូលរួម​បើក​កញ្ចប់​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) ចំនួន​១០ មណ្ឌល ក្នុង​ឆ្នាំ​សិក្សា​២០២០-២០២១

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​): នា​ព្រឹក​ថ្ងៃទី ២៧ ខែ​ធ្នូ ឆ្នាំ​២០២១ ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ និង​ថ្នាក់ដឹកនាំ​ជាច្រើន​រូប​ផ្សេងទៀត អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​កញ្ចប់​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) ក្នុង​ឆ្នាំ​សិក្សា​២០២០-២០២១ នៅ​មណ្ឌល​ប្រឡង​ចំនួន ១០ មណ្ឌល ស្មើរ​១៩៥​បន្ទប់ មាន​បេក្ខជន​បេ​ក្ខ​នារី​ចំនួន ៤,៨០០​នាក់ នៅ​ទូទាំង​ខេត្ត​កំពង់ធំ​។

​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​កាត់ និង​បើក​វិញ្ញាសា​សម្រាប់​ការប្រឡង​បាក់​ឌុប​ថ្ងៃនេះ ឯកឧត្តម ងួន រតនៈ បាន​លើកទឹកចិត្ត​ដល់​ក្មួយៗ មក​ប្រឡង សូម​ខិតខំ​ប្រឹងប្រែង​បញ្ចេញ​សមត្ថភាព និង​ចំណេះដឹង​ចេះ​ចាំ​ក្នុង​ខ្លួន ដើម្បី​ដណ្តើម​ជ័យលាភី​ឲ្យបាន​ជាប់​និទ្ទេស A និង​ប្រឡង​ជាប់​ឲ្យបាន​គ្រប់គ្នា​។ ទន្ទឹមនឹងនោះ ក៏​ត្រូវ​រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន​នៅ​ពេល​កំពុង​ប្រឡង ហើយ​ការធ្វើ​ដំណើរ​ទៅមក​ក្នុង​ពេល​ប្រឡង ត្រូវ​ពាក់​មួកសុវត្ថិភាព និង​គោរព​ច្បាប់​ចរាចរណ៍​។

​សូម​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​ទប់ស្កាត់​ការចម្លងកូ​វីដ​១៩ មន្ទីរអប់រំ​ខេត្ត​កំពង់ធំ រួមជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ បាន​រៀបចំ​បេក្ខជន​ក្នុង​មួយ​បន្ទប់​ប្រឡង​យ៉ាងច្រើន​បំផុត​ចំនួន​២៥​នាក់ ដោយ​រក្សា​គម្លាត​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត​យ៉ាងហោចណាស់ ១,៥​ម៉ែត្រ និង​បាន​ត្រៀម​ការ​ឧបករណ៍​អនាម័យ មាន​អាល់កុល ម៉ាស់ ឬ​ជែល​គ្រប់​បន្ទប់ ហើយ​មណ្ឌល​ប្រឡង​ទាំងអស់ ក៏​បាន​ត្រៀម​ក្រុម​គ្រួ​ពេទ្យ​សម្រាប់​ធ្វើ​តេស្ត​រហ័ស ដល់​បេក្ខជន​ដែល​មាន​អា​ការៈសង្ស័យ​មាន​រោគសញ្ញា​វិជ្ជ​មានកូ​វីដ​១៩​ផងដែរ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com