ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

កូនឈើ​ចំរុះ​ប្រមាណ​ជាង ៤​ពាន់​ដើម ត្រូវបាន​ឯកឧត្តម​អភិបាល​ខេត្ត​កំពង់ធំ នាំយក​ទៅ​ដាំ​នៅលើ​ដី​អភិរក្ស​តំបន់​៣ ក្នុង​ភូមិសាស្ត្រ​ក្រុង​ស្ទឹងសែន

កូនឈើ​ចំរុះ​ប្រមាណ​ជាង ៤​ពាន់​ដើម ត្រូវបាន​ឯកឧត្តម​អភិបាល​ខេត្ត​កំពង់ធំ នាំយក​ទៅ​ដាំ​នៅលើ​ដី​អភិរក្ស​តំបន់​៣ ក្នុង​ភូមិសាស្ត្រ​ក្រុង​ស្ទឹងសែន

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​): ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ និង​ឯកឧត្តម ឡៅ ទិព្វ​សីហា រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី ដឹកនាំ​ក្រុម​ការងារ​ចំ ចុះ​ដាំ​កូនឈើ​ចំរុះ​ប្រមាណ​ជាង ៤​ពាន់​ដើម ក្នុងនោះ​មាន ត្នោត ឬ​ស្សី និង​រាំង នៅលើ​ដី​អភិរក្ស​តំបន់​បី នៅ​ចំណុច​តំបន់​សសរ​មួយ ស្ថិតនៅ​ក្នុង​សង្កាត់​ស្រ​យ៉ូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ នា​រសៀល​ថ្ងៃ​ទី ១៥ ខែ​ធ្នូ ឆ្នាំ​២០២១​។​

​នៅក្នុង​យុទ្ធនាការ​ដាំ​កូនឈើ​នេះ​ផងដែរ​គឺ​ឯកឧត្តម ងួន រ​តន​: បាន​បញ្ជាក់​ផង​ដែរ​ថា ក្រោយពេល​ដែល​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ចេញ​នូវ​បទបញ្ជា​ដល់​អភិបាលខេត្ត​ជុំវិញ​បឹង​ទន្លេសាប សូម​ចាត់វិធានការ​ទប់ស្កាត់​បង្ក្រាប​ជា​បន្ទាន់​នូវ​រាល់​សកម្មភាព​ដែល​រំលោភ​បំពាន​រង​ការកាប់​ទន្ទ្រាន​ពី​សំណាក់​ឈ្មួញ​ខិលខូច ដើម្បី​យក​ដី​តំបន់​៣​នេះ រៀបចំ​ដាំ​កូនឈើ​ឡើងវិញ ផ្ដល់​ជា​ជម្រក​ត្រី​ពង និង​ជម្រក​សត្វ​ជាដើម​។

​ឯកឧត្តម​បន្ថែមទៀតថា ការដាំ​កូនឈើ​នៅពេលនេះ គឺ​យើង​ដាំ​នៅលើ​ដី​ដែល​កាប់​ទន្ទ្រាន​ថ្មី ហើយ​ចំពោះ​នៅតាម​ព្រំប្រទល់​រវាង​តំបន់​២ និង​តំបន់​៣ គឺ​ជា​យើង​មិនទាន់​បាន​ដាំ​នោះទេ យើង​នៅ​រង់ចាំ​រហូតដល់​ប្រជាពលរដ្ឋ​គាត់​ប្រមូល​ផល​ស្រូវ​រួច ទើប​យើង​រៀបចំ​ផែនការ​ដាំ​កូន​ឈើ​នៅ​តាម​ព្រំប្រទល់​តំបន់ ២ និង​តំបន់ ៣ បន្តទៀត​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com