ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

រដ្ឋបាល​ខេត្ត​កំពង់ធំ បន្ត​ចុះ​មូលដ្ឋាន​ចែក​អំណោយ និង​អប់រំ​ពលរដ្ឋ ឱ្យ​យល់ច្បាស់​ពី​វិធានការ​វីរុស​កូវី​ត​១៩

រដ្ឋបាល​ខេត្ត​កំពង់ធំ បន្ត​ចុះ​មូលដ្ឋាន​ចែក​អំណោយ និង​អប់រំ​ពលរដ្ឋ ឱ្យ​យល់ច្បាស់​ពី​វិធានការ​វីរុស​កូវី​ត​១៩

កំពង់ធំ ៖ ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ បាន​ចុះ​ទៅ​ដល់​សង្កាត់​ស្រ​យ៉ូវ ក្រុង​ស្ទឹងសែន ដើម្បី​ចែក​អំណោយ​ដល់​ពលរដ្ឋ ព្រមទាំង​អប់រំ​ផ្សព្វផ្សាយ​ជូន​ពួកគាត់​ឱ្យ​យល់​ច្បាស់លាស់​ពី​វិធានការ​វីរុស​កូវី​ត​១៩ និង​ប្រាប់​ពួកគាត់​កុំ​ជឿ​ព័ត៌មាន​ក្លែងក្លាយ ដែល​ធ្វើឱ្យ​ជ្រួលច្របល់ ព្រមទាំង​ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បង្កើន​ការផ្សព្វផ្សាយ បញ្ច្រៀ​ប​ការ​យល់​ដឹង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ដល់​ពលរដ្ឋ​ទាំងអស់ ពិសេស​ណែនាំ​ពលរដ្ឋ​ដែល​ទើប​មកពី​ថៃ និង​ប្រទេស​នានា​សូម​ស្នាក់នៅ​ដាច់​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​សិន ។ ឯកឧត្តម​បាន​ថ្លែង​ប្រាប់​នៅ ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២០​នេះ ។

​ឯកឧត្តម សុខ លូ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ក្រុង ស្រុក​ទាំង​៩ ត្រូវ​បន្ត​ផ្សពផ្សា​យ​បញ្ច្រៀ​ប​ការ​យល់​ដឹង​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ដល់​ពលរដ្ឋ​ទាំង​អស់ ពិសេស​ណែនាំ​ពលរដ្ឋ​ដែល​ទើប​មកពី​ថៃ និង​ប្រទេស​នានា​សូម​ស្នាក់នៅ​ដាច់​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​សិន ជា​ពិសេស​បងប្អូន​ត្រូវ​មាន​អនាម័យ​ល្អ ដោយ​បាក់​ម៉ាស​ការពារ ប្រើប្រាស់​ទឹក​អាល់កុល​លាង​សម្អាត​
​ដៃ​ពេល​ចាប់​កាន់​វត្ថុ​ផ្សេងៗ ។​

​ឯកឧត្តម សុខ លូ ក៍​បាន​ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន ត្រូវតែ​ស្រាវជ្រាវ​រក​អ្នក​ដែល​ទើប​មកពី​ប្រទេស​ថៃ ព្រមទាំង​អំពាវនាវ​ដល់​ពួកគាត់ សូម​នៅ​ដាច់​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​សិន ដើម្បី​ការពារ​ការឆ្លង​ករណី​ណាមួយ ,​និយាយ​នេះ​មិនមែន​ចោទប្រកាន់​ថា​ឱ្យ​តែ​អ្នក​មក​ពី​ថៃ គឺ​សុទ្ធតែ​មាន​ផ្ទុក​វីរុស​កូវី​ត​១៩​នោះទេ ពោល​គឺ​ត្រូវតែ​ប្រុងប្រយ័ត្ន​ទាំងអស់ ព្រោះ​បើ​ឈឺ​តែម្នាក់ឯង​មិន​ជា​បញ្ហា​ធំ​ទេ ប៉ុន្តែ​សំខាន់​នោះ​គឺ​ឆ្លង​ដល់​អ្នក​ផ្ទះ​ដែល​មិនដឹង​អី ដែល​នាំ​ទុក្ខសោក​ដល់​ពួកគាត់​គួរឱ្យ​អាណិត​បំផុត ហើយ​ការរស់នៅ​មិនត្រូវ​មាន​ការប្រមូលផ្តុំ​។

​ឯកឧត្តម​អភិបាល​ក៍បាន​ណែនាំ​ពលរដ្ឋ​ផងដែរ​ថា សូម​បងប្អូន​កុំ​ឆាប់​ជឿ​សារ​សម្លេង​តាម​Chat សូម​កុំ​ជឿ​ព័ត៌មាន​ក្លែងក្លាយ ព័ត៌មាន​បំពុល ព័ត៌មាន​ញុះញង់​ឱ្យ​ចលាចល ពិសេស​កុំ​ជឿ​តាម​មាត់​មួយ​ទៅ​មាត់​មួយ ព្រោះ​ទាំងអស់នោះ​គ្មាន​មូលដ្ឋាន​អ្វី​ដែល​គួរឱ្យ​ជឿ​នោះ​ទេ ប៉ុន្តែ​សូម​បងប្អូន​សូម​ជឿ​តែ​ទៅលើ​ក្រសួង​សុខាភិបាល​ទៅបាន​ហើយ ព្រោះ​ពួកគេ​ផ្ដល់​ព័ត៌មាន​ពិត ព័ត៌មាន​ជាក់លាក់ និង​ជា​ព័ត៌មាន​ច្បាស់លាស់​បំផុត ។ ឯកឧត្តម សុខ លូ បាន​បញ្ចាក់​ទៀត​ថា​សម្រាប់​ខេត្ត​កំពង់ធំ គ្រូពេទ្យ​បាន​សំណាក​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​១៧ នាក់​ទៅ​ពិនិត្យ​ជា​លទ្ធផល​គឺ​អវិជ្ជា​មាន​ទាំងអស់ ។​

​ឯកឧត្តម សុខ លូ បាន​បន្តទៀតថា ដោយ​អនុវត្តន៍​តាម​ប្រសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្រុមការងារ​ត្រូវ​ខិតខំ​ដោយ​មិន​គិត​ពី​ការនឿយហត់​ឡើយ គឺ​ធ្វើ​យ៉ាងណា ចូលរួម​យ៉ាង​សកម្ម​បំផុត​ដើម្បី​បង្ការ​ការរីក​រាលដាល​វីរុស​កូវី​ត​១៩​នេះ មិនឱ្យ​រីក​រាលដាល​សហគមន៍​ក្នុងនោះ លោក​បាន​ឲ្យ​អាជ្ញាធរ​ស្រង់​ប្រជាពលរដ្ឋ​ក្រីក្រ​ឲ្យបាន​ច្បាស់លាស់ ។​

​ក្នុងនោះដែរ លោក​បាន​ផ្តល់​នូវ អាល់កុល​ចំនួន​៥៤០ លីត្រ​ស្មើ​១៨​ប៊ីដុង ម៉ាស​ចំនួន ២០០​ដុំ ម៉ាស៊ីន​វាស់​កំដៅ ៥៤ គ្រឿង ក្រ​ម៉ា ៥០០ ក្រ​ម៉ា សាប៊ូ ថ្នាំ​ដុសធ្មេញ និង​ផ្ទាំង​រូបភាព​ជា​ច្រើន ។​

​គួរបញ្ជាក់ ចំនួន​អ្នក​មក​ពី​ប្រទេស​មាន​ចំនួន​៣៣៣៣​នាក់ គិត​ត្រឹម​ថ្ងៃទី​២៩ ខែ មីនា ឆ្នាំ​២០២០​នេះ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com