ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បើកព្រឹត្ដិការណ៍​អបអរ​ទីក្រុង​សៀមរាប​ជា​ទីក្រុង​អាស៊ាន​

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បើកព្រឹត្ដិការណ៍​អបអរ​ទីក្រុង​សៀមរាប​ជា​ទីក្រុង​អាស៊ាន​

សៀមរាប ៖ ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​រៀបចំ​ព្រឹត្ដិការណ៍​វប្ប​ធម៌​អបអរសាទរ​ទីក្រុង​សៀមរាប ជា​ទីក្រុង​វប្បធម៌​អាស៊ាន​ឆ្នាំ​២០២០-២០២២ នៅ​ព្រឹក​ថ្ងៃទី​១០​ខែ​ធ្នូ​ឆ្នាំ​២០២១ ។ ព្រឹត្ដិការណ៍​នេះ ធ្វើឡើង​នៅ​ខាង​មុខ​ប្រាសាទ​អង្គរវត្ដ មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១០​ដល់​ថ្ងៃ​ទី​១២​ខែ​ធ្នូ​ឆ្នាំ​២០២១​នេះ ដោយ​មាន​ការចូលរួម​ពី​អាជ្ញាធរ​ខេត្ដ​សៀមរាប​ផងដែរ​។​

​លោកជំទាវ ប៉ែន មុនី​មករា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ មានប្រសាសន៍ថា ការ​ប្រារព្ធ​ព្រឹត្តិការណ៍​វប្បធម៌​នេះ បាន​បង្ហាញឲ្យឃើញ​ពី​ការយ​ក​ចិត្តទុកដា​ក់​របស់​កម្ពុជា​ក្នុង នាម​ជា​សមាជិក​អាស៊ាន និង​ជា​ប្រធាន​ប្តូរ​វេន​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទទួលបន្ទុក​វប្បធម៌ និង​សិល្បៈ​អាស៊ាន​សម្រាប់​ឆ្នាំ​២០២០​ដល់​ឆ្នាំ​២០២២ ក្នុង​កាលៈទេសៈ​ដែល​ព្រះរាជាណាចក្រ​កម្ពុជា​កំពុងធ្វើដំណើរ​ក្រោម​ម្លប់​សន្តិភាព​នៅលើ​មាគ៌ា​អភិវឌ្ឍន៍​ដ៏​ជាក់លាក់ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

លោកជំទាវ​បាន​បន្ដថា ការសម្រេច​ជ្រើសរើស​ក្រុង​សៀមរាប​ជា “​ទីក្រុង​វប្បធម៌​អាស៊ាន​” ពុំមែន​ជា​ការ​ចៃដន្យ​ឡើយ ដ្បិត​សៀមរាប គឺ​ជា​អតីត​រាជធានី​នៃ​ចក្រភព​ខ្មែរ យ៉ាងហោច​ណាស់​ចាប់​ពី​ស​ត​វត្ស​ទី​៩​ដល់​សតវត្ស​ទី​១៥ ដែល​មាន​ប្រាង្គ​ប្រាសាទអង្គរវត្ត​ដ៏​ស្កឹមស្កៃ​ចំពោះមុខ​យើង​ជា​សក្ខីភាព និង​ជា​ខេត្ត​សម្បូរ​ទៅ​ដោយ​មត៌ក​វប្បធម៌​ទាំង​រូបី និង អរូបី ដែល​ជា​គោលដៅ​ទេសចរណ៍​វប្បធម៌​ដ៏​ល្បីល្បាញ​នៅ​អាស៊ីអាគ្នេយ៍​យើង​នេះ​។​ការរៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​នាពេលនេះ មិន​ត្រឹមតែ​ជា​ការអបអរ​នៃ​ការដាក់បញ្ចូល​ក្រុង​សៀមរាប​ជា​ទីក្រុង​វប្បធម៌​អាស៊ាន​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ផ្នែក​មួយ​នៃ​កា​រស់នៅ​តាម​គន្លង​ប្រក្រតីភាព​ថ្មី​ក្នុង​បរិបទ​នៃ​ជម្ងឺ​កូវី​ដ​១៩ ដើម្បី​បើក​ដំណើរការ​ស្ដារ​សេដ្ឋកិច្ច​ជាតិ​ឡើងវិញ​ផងដែរ ។

លោកជំទាវ ប៉ែន មុនី​មករា បាន​លើកឡើង​ថា ចាប់ពី​ឆ្នាំ​២០០៨​មក នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​ទទួល បន្ទុក​វប្បធម៌ និង​សិល្បៈ បាន​ឯកភាព​គ្នា​ឲ្យ​ប្រទេស​នី​មួយៗ ដែល​ជា​ប្រធាន​ប្តូរ​វេន​ដឹកនាំ​កិច្ចប្រជុំ​ជ្រើសរើស ទីក្រុង​មួយ​របស់​ខ្លួន ដើម្បី​ស្នើ​ដាក់​ជា​ទីក្រុង​វប្បធម៌​អាស៊ាន​។ ទីក្រុង​វប្បធម៌​អាស៊ាន ដែល​បាន​ជ្រើសរើស កន្លង​មក​រួម​មាន ទីក្រុង Cebu នៃ​ប្រទេស​ហ្វីលីពីន ចាប់ពី​ឆ្នាំ​២០១០ – ២០១១​។ ទីក្រុង Singapore នៃ​ប្រទេស សឹង្ហ​បុរី ចាប់ពី​ឆ្នាំ​២០១២-២០១៣​។ ទីក្រុង Hue នៃ​ប្រទេស​វៀតណាម ចាប់ពី​ឆ្នាំ​២០១៤-២០១៥​។​ទីក្រុង Bandar Seri Begawan នៃ​ប្រទេស​ប្រ៊ុយណេ ចាប់​ឆ្នាំ​២០១៦-២០១៧ ។ ទីក្រុង Yogyakarta នៃ​ប្រទេស​ឥណ្ឌូនេស៊ី ចាប់ពី​ឆ្នាំ​២០១៨-២០២០ ហើយ​សម្រាប់​ខេត្ដ​សៀមរាប​ប្រទេស​កម្ពុជា ជា​ទីក្រុង​ទី​៦ ដែល​បាន​ដាក់​ជា​ទីក្រុង​វប្បធម៌​អាស៊ាន​សម្រាប់​ឆ្នាំ​២០២០-២០២២ ។

​របាយការណ៍​របស់​តំណាង​គណៈកម្មការ​រៀប​ចំ​ព្រឹត្តិការណ៍​វប្បធម៌​បាន​លើក​ឡើង​មុន​នេះ គឺ​មាន​សកម្មភាព​វប្ប​ធម៌​ជាច្រើន ហើយ​រៀបចំ​នៅ​កន្លែង​ផ្សេងៗ​គ្នា ក្នុង​ខេត្ត​សៀមរាប ដូចជា​ពិព័រណ៍​គំនូរ​បុរាណ ពិព័រណ៍​តម្បាញ​សូត្រ មហោស្រព​ដណ្ដាំ​ស្ល រ​ម្ហូបអាហារ​ខ្មែរ កម្មវិធី​អំ​ណាន ការ​គូររូប​តាម​ដងផ្លូវ ការសូត្រ​កំណាព្យ ការជួប​ផ្ទាល់​ជាមួយ​សិល្បករ ជាដើម​ ។

​ព្រឹត្តិការណ៍​នេះ ពិតជា​រួមចំណែក អភិរក្ស ផ្សព្វផ្សាយ និង​លើក​តម្លៃ​មត៌ក​វប្បធម៌​កម្ពុជា​នៅលើ​ឆាក​ជាតិ និង​អន្តរជាតិ ។ ជាមួយគ្នា​នេះ​ព្រឹត្តិការណ៍​វប្បធម៌​នេះ ជា​ប្រវត្តិសាស្ត្រ​មួយ​ដ៏​សំខាន់ និង​សូម​គាំទ្រ​ឲ្យ​បន្តរៀបចំ​មហោស្រព​ប្រ​កួត​ប្រជែង បង្ហាញ​ស្នាដៃ​សិល្បះ​គ្រប់​រូបភាព ឲ្យ​កាន់តែ​ផុលផុស​ឡើង​ថែម​ទៀត ដោយ​ត្រូវ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ សមាគម ជាពិសេស​ដៃគូ​ឯកជន ដើម្បី​ប្រែក្លាយ​សក្តានុពល​វប្បធម៌​ខ្មែរ​ឲ្យទៅ​ជា​កម្លាំង ​។ ​ការរៀបចំ​ព្រឹត្តិការណ៍​វប្បធម៌​នាពេលនេះ មិន​ត្រឹមតែ​ជា​ការអបអរ​នៃ​ការដាក់បញ្ចូល​ក្រុង​សៀមរាប​ជា ទីក្រុង​វប្បធម៌​អាស៊ាន​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ផ្នែក​មួយ​នៃ​កា​រស់នៅ​តាម​គន្លង​ប្រក្រតីភាព​ថ្មី​ក្នុង​បរិបទ​នៃ​ជំងឺ​កូដ ១៩​ដើម្បី​បើក​ដំណើរការ​ស្តារ​សេដ្ឋកិច្ច​ជាតិ​ឡើងវិញ​ផងដែរ ។

ព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រ​មួយ​ដ៏​សំខាន់​មួយ​នេះ ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ គាំទ្រ​ឲ្យ​បន្តរៀបចំ​មហោស្រព​ប្រ​កួត​ប្រជែង បង្ហាញ​ស្នាដៃ​សិល្បៈ​វប្បធម៌ គ្រប់​រូបភាព ឲ្យ​កាន់តែ​ផុលផុស​ឡើង​ថែម​ទៀត ដោយ​ត្រូវ​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អង្គការ សមាគម ជាពិសេស​ដៃគូ​ឯកជន ដើម្បី​ប្រែក្លាយ​សក្តានុពល​វប្បធម៌​ខ្មែរ​ឲ្យទៅ​ជា​កម្លាំង​លើកទឹក​ចិត្ត​កូន​ខ្មែរ​ឲ្យ ចេះ​ប្រើប្រាស់​គំនិត​បញ្ញា ដើម្បី​ផលិត​ស្នាដៃ​វប្បធម៌​ថ្មីៗ​ប្រែក្លាយ​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យទៅ​ជា មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​ផលិតផល​វប្បធម៌ ខ្មែរ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com