ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​ភិបាល​ខេត្ត​កំពង់ធំ លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ ខិតខំ​ដាំ​បន្លែ​ធម្មជាតិ ដើម្បី​កាត់បន្ថយ​ការចំណាយ បង្កើន​ជីវភាព​ក្នុង​គ្រួសារ និង​សហគមន៍

​ភិបាល​ខេត្ត​កំពង់ធំ លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ ខិតខំ​ដាំ​បន្លែ​ធម្មជាតិ ដើម្បី​កាត់បន្ថយ​ការចំណាយ បង្កើន​ជីវភាព​ក្នុង​គ្រួសារ និង​សហគមន៍

(​រដ្ឋបាល​ខេត្ត​កំពង់ធំ​): ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្ត​កំពង់ធំ បាន​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ នៅក្នុង​សង្កាត់​ស្រ​យ៉ូវ ក៏​ដូចជា​ឃុំ​សង្កាត់​នានា​នៅ​ទូទាំង​ខេត្ត​កំពង់ធំ សូម​ខិតខំ​ដាំ​បន្លែ​ធម្មជាតិ ដើម្បី​កាត់បន្ថយ​ការចំណាយ បង្កើន​ជីវភាព​ក្នុង​គ្រួសារ និង​សហគមន៍ ។​

​ការលើកទឹកចិត្ត​នេះ ត្រូវបាន​ឯកឧត្តម អភិបាលខេត្ត ថ្លែង​នៅក្នុង​ឱកាស​ចុះ​ពិនិត្យ សកម្មភាព​ការដាំដុះ​បន្លែ​ធម្មជាតិ របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ចំបក់​កំរ៉ែង សង្កាត់​ស្រ​យ៉ូវ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ នា​រសៀល​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២១​។​

​ជាមួយគ្នា​នោះ​ដែរ ឯកឧត្តម ងួន រតនៈ បាន​កោតសរសើរ ដល់​ប្រជាពលរដ្ឋ ក្រៅពី​ការងារ​បង្កបង្កើនផល​ស្រូវ បាន​យក​ពេលវេលា​ទំនេរ ងាក​មក​ដាំ​ដុះ​បន្លែ​ធម្មជាតិ ដើម្បី​ផ្គត់ផ្គង់​ក្នុង​គ្រួសារ និង​អាច​នាំ​យក​ទៅ​លក់​នៅលើ​ទីផ្សារ​ក្នុង​ភូមិ ឃុំ ស្រុក ថែម​ទៀត ព្រោះ​បន្លែ​របស់​យើង​គ្មាន​ជាតិគីមី មិន​ប៉ះពាល់​សុខភាព ជាពិសេស​ថា​អាច​កាត់បន្ថយ​ការនាំ​ចូល​បន្លែ​ពី​ប្រទេសជិតខាង​។

​លើសពីនេះ​ទៀត ឯកឧត្តម ងួន រតនៈ បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ខិតខំ​ដាំ​បន្លែ​បែប​ធម្មជាតិ​ឲ្យបាន​ច្រើន នៅ​តាម​សហគម​ន៏ ជាពិសេស​បន្លែ​ដែល​មិន​ប្រើ​ជាតិគីមី ព្រោះថា​បន្លែ​ធម្មជាតិ ធានា​សុវត្ថិភាព​ដល់​អ្នក​ទិញ​បន្លែ យក​ទៅ​បរិភោគ​ជាប្រចាំ និង​មាន​តម្លៃ​សមរម្យ ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com