ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

លោក​ប្រធាន​ពេទ្យសត្វ​ខេត្ត​កំពង់ធំ​ចុះ​ណែនាំ​ដល់​អាជីវករ​អោយ​អនុវត្តន៍​ច្បាប់​សត្វឃាតដ្នាន​ក្រោយ​ពី​រកឃើញ​កន្លែង​ពិឃាត​សត្វ​ខុសច្បាប់​៣​កន្លែង​

លោក​ប្រធាន​ពេទ្យសត្វ​ខេត្ត​កំពង់ធំ​ចុះ​ណែនាំ​ដល់​អាជីវករ​អោយ​អនុវត្តន៍​ច្បាប់​សត្វឃាតដ្នាន​ក្រោយ​ពី​រកឃើញ​កន្លែង​ពិឃាត​សត្វ​ខុសច្បាប់​៣​កន្លែង​

​កំពង់ធំ ៖ រកឃើញ​ភាពមិនប្រក្រតី​ខ្លះ​ពាក់​ព័ន្ធ​និង​អាជីវករ​ដែល​ទំលាប់​យក​សត្វ​ទៅ​ពិឃាត​នៅក្រៅ​សត្វឃាតដ្ឋាន​ដែល​ជា​ដើមហេតុ​ធ្វើអោយ មាន​ជនកំហួច​ខ្លះ​ហ៊ាន​លួច គោ ក្របី អ្នកភូមិ មក​កាប់​យក​សាច់ កាល​ពី​កន្លងទៅ​ត្រូវបាន​សមត្ថកិច្ច​ចាប់​ក្របួច​បាន កត្តា​ទាំង​នេះ​ក៏​ដោយសារ​តែ​ភាព​ធូររឡុង​របស់​មន្ដ្រី​ជំនាញ​មុនៗ ដែល​បណ្ដោយ​អោយ​មាន​ពិឃាតសត្វ​តាម​ផ្ទះ ។​

​តាម​ការ​អោយ​ដឹង​ពី​លោក តាន់ ម៉េង​ឆាង ប្រធានការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ​នៅ​ថ្ងៃ​ល្ងាច​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០២០ បានអោយដឹង​ថា​បន្ទាប់​ពី​ថ្នាក់ដឹកនាំ​ខេត្ត គឺ លោក សុខ លូ អភិបាល​នៃ​គ​ណះ​អភិបាល​ខេត្ត​កំពង់ធំ លោក ប៉ែន វណ្ណ​រិទ្ធ ប្រធាន​មន្ទី​កសិកម្ម​រុក្ខាប្រម៉ាញ​និង​នេសាទ​ខេត្ត​កំពង់ធំ និង រូបលោក​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​តាមដាន​ការ​ពិឃាតសត្វ​គោ ក្របី និង​ជ្រូក ក្រៅ​សត្តឃាតដ្ឋាន​នៅក្នុង​ក្រុង​ស្ទឹងសែន និង​ក្រៅ​សត្តឃាតដ្ឋាន​ក្នុងស្រុក​កំពង់ស្វាយ ដោយ​លោក​បាន​រកឃើញ​កន្លែង​លួច​ពិឃាតសត្វ​៣​កន្លែង​= នៅ​ស្រុក​កំពង់ស្វាយ​១ កន្លែង (​លួច​កាប់​ជ្រូក​) ; នៅ​សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ២​កន្លែង​(​លួច​កាប់​គោ ក្របី​) ទទឹម​និង​ការរកឃើញ​នេះ លោក​ក៏​បាន​ណែនាំ​អោយ​អាជីវករ​ទាំងនោះ​បញ្ឈប់​ការ​លួច​កាប់​ក្រៅ​សត្វឃាត ហើយ​អោយ​យក​សត្វ​ចូលទៅ​កាប់​នៅ​ក្នុង​សត្វឃាតដ្ឋាន​វិញ ក្នុង​ការណែនាំ​នេះ​ប្រសិន​បើ​អាជីវករ​មិន​ធ្វើ​តាម​ទេ លោក​និង​ដក់ហូត​ច្បាប់​អាជីវកម្ម​មកវិញ ព្រោះ​អាជីវករ​ធ្វើ​ខុស​ច្បាប់​សត្វឃាតដ្ឋាន​។​

​លោក តាន់ ម៉េង​ឆាង បាន​សង្កត់ធ្ងន់ថា កត្តា​ដែល​លោក​តម្រូវអោយ​អាជីវករ​យក​សត្វ​ទៅ​កាប់​ក្នុង​សត្វឃាតដ្ឋាន​នេះ គឺ សំខាន់​សុខភាព​ពល​រដ្ន​ជា​ចំបង ទី​១ ងាយស្រួល​ដល់​មន្ដ្រី​ជំនាញ​ពេទ្យសត្វ​ចុះ​ពិនិត្យ​សុខភាព​សត្វ ។ ទី​២ ងាយស្រួល​និង​ហាម​មិនអោយ​យក​សត្វ​ឈឺ​ឬ​ងាប់​ចូល​កាប់​ក្នុង​សត្វឃាតដ្ឋាន​។ ទី​៣ មិន​បាត់បង់​សេ​វ៉ា​ចូល​រដ្ន ម្ចាស់​សត្វ​អាច​បង់​សេ​វ៉ា​ចូល​រដ្ន​ដោយ​គ្មាន​ការកេងបន្លំ ច្បាស់លាស់ ពិតប្រាកដ​។ ទី​៤ ចំពោះ​សត្វ​ជ្រូក គោ ក្របី​ត្រូវតែ​ជា​សត្វ​ដែល​មាន​សុខភាព​ល្អ​មុននឹង​ចូល​កាប់ ព្រមទាំង​បាន​ណែនាំ​ពី​បច្ចេកទេស​មួយ​ចំនួន​អំពី​ការ​អូស​ត្រា លើ​ផ្ទាំង​សាច់ មុន​ដឹក​ចេញពី​សត្តឃាត​ទៅ​កាន់​ទី​ផ្សារ​។​

​ទន្ទឹម​នឹង​ការរកឃើញ កន្លែង​ពិឃាតសត្វ​ខុសច្បាប់​៣​កន្លែង​រួច​មក ក៏​បែកធ្លាយ លោក ង៉ុយ ឆេង គាន់ តំណាង​អោយ​លោក គូ​វ ហៃ ម្ចាស់​សត្វឃាតដ្ឋាន​ព្រៃ​តាហ៊ូ អ្នកដើរ​យក​ភាស៊ី​ក្រៅ​សត្វឃាតដ្ឋាន ហើយ​លុយ​ដែល​យក​ក្រៅ​សត្វឃាតដ្ឋាន​នោះ​ទំនងជា​ចូល​ហៅប៉ៅ​ច្រើន​ជា​ចូល​រដ្ន​។​

​លោក ង៉ុយ ឆេង គាន់ បានអោយដឹងថា លោក​ដើរ​យក​ភាស៊ី​តាម​តួនាទី​របស់​ខ្លួន ពេល​ខ្លះ​លោក​យក​ភាស៊ី​ដោយ​មនោសញ្ចេតនា តែ​លោក​មិន​បាន​បញ្ចាក់​ថា ពី​ការ​ដើរ​យក​ភាស៊ី​ក្រៅ​សត្វឃាត​បែបនេះ​ជា​រឿង​ខុសច្បាប់​នោះ​ទេ លោក​ដឹង​តែ​យក​ភាស៊ី​អោយ​គ្រប់​ចំនួន​តែប៉ុណ្ណោះ ។​

​លោក គូ​វ ហៃ ម្ចាស់​សត្វឃាត​ព្រៃ​តា​ហ៊ូ​បានអោយដឹងថា លោក​មិន​បាន​បញ្ចា​អោយ លោក​ង៉ុយ ឆេង គាន់ ដើរ​យក​ភាស៊ី​ក្រៅ​សត្វឃាតដ្ឋាន​នោះទេ ការដើរ​យក​បែបនេះ​បុគ្គល​ណា​ធ្វើ បុគ្គល​នោះ​ទទួលខុសត្រូវ​មុខ​ច្បាប់​ដោយ​ខ្លួនឯង​៕​ប៊ុន​រិទ្ធី​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com