ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​អត្ថន័យ «​ដើមឈើ​ចាំ​ស្នេហ៍ និង​សិលា​ចាំ​ស្នេហ៍​» ដែល​ជា​កន្លែង​ដែល​សម្ដេច​បាន​ដាក់​ឈ្មោះ​នៅ​ផ្លូវ​ថ្មី​នា​ក្រុង​ព្រះសីហនុ​

សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​អត្ថន័យ «​ដើមឈើ​ចាំ​ស្នេហ៍ និង​សិលា​ចាំ​ស្នេហ៍​» ដែល​ជា​កន្លែង​ដែល​សម្ដេច​បាន​ដាក់​ឈ្មោះ​នៅ​ផ្លូវ​ថ្មី​នា​ក្រុង​ព្រះសីហនុ​

នៅក្នុង​ឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​មើល​សមិទ្ធផល​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅ​ខេត្ត​ព្រះសីហនុ នា​រសៀល​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០២១​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បកស្រាយ​ថា ដើមឈើ​ចាំ​ស្នេហ៍ ឬ​សិលា​ចាំ​ស្នេហ៍ គឺ​តំណាង​ឱ្យ​ភាព​គង់វង្ស បានន័យថា ការពារ​សន្តិភាព​មិន​ឱ្យ​បាត់បង់ ការពារ​ឯករាជ្យ​អធិបតេយ្យ​ជាតិ ការពារ របបរាជានិយម រាជបល្ល័ង្ក និង​ការពារ​អ្វី​ដែល​មាន​នាពេល​បច្ចុប្បន្ន​ឱ្យបាន​គង់វង្ស​យូរអង្វែង​តទៅ​។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ថា ពាក្យ​ដើមឈើ​ចាំ​ស្នេហ៍ ឬ​សិលា​ចាំ​ស្នេហ៍ គឺ​ថា​ពាក្យ​ថា​ចាំ​មិន​ដែល​ជួប គឺ​បាន​សេចក្តី​នៅទីនេះ​គឺ​ចាំ​រហូត​តែម្តង បើ​ជួបគ្នា​ហើយ​គេ​មិន​ហៅ​ថា​ចាំ​ទេ សិលា​ក៏​អញ្ចឹង​ដែរ ដែល​ហៅថា​ពាក្យ​ថា​ចាំ​គឺ​មិន​ដែល​ជួប​ទេ​។​

​ក្នុង​ចំណុច​នេះ សម្ដេច​តេជោ​ចង់​សំដៅ​ទៅលើ​ភាព​គង់វង្ស​ជា​អមតៈ​របស់​វា គឺ​សំដៅ​ច្បាស់ ទៅលើ​សន្តិភាព​នៃ​ប្រទេស​នេះ​មិន​ត្រូវ​បាត់បង់​ទេ មិន​អាច​ឱ្យ​នរណា​បំផ្លាញ​ទេ របបរាជានិយម​អាស្រ័យ​ធម្មនុញ្ញ រាជបល្ល័ង្ក​មិន​ត្រូវ​បាន​នរណា​ប្រឆាំង​ទេ ទោះបី​នរណា​គំរាមកំហែង​បំផ្លាញ​ក៏ដោយ​។

​ដោយឡែក​ស្ថានភាព​នៅទីនេះ​ក៏​ដូចគ្នា​ដែរ ផ្លូវ​នេះ​មិន​ត្រូវ​ឱ្យ​បាត់បង់ តំបន់​នេះ​មិន​ត្រូវ​ឱ្យ​បាត់បង់​ទេ នៅតែ​ជា​របស់​ប្រជាជន​កម្ពុជា​ជានិច្ច ដែល​គាត់​មាន​សិទ្ធិ​មកលេង​កំសាន្ត​នៅ​ទីនេះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com