ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ឆ្លង​ចរន្ត​អគ្គីសនី​ឆេះ​តូប​អាជីវករ​ផ្សារ​កំពង់ថ្ម​អស់​៨​តូប ខូតខាត​សម្ភារ​:​អស់​មួយចំនួន​ធំ​

ឆ្លង​ចរន្ត​អគ្គីសនី​ឆេះ​តូប​អាជីវករ​ផ្សារ​កំពង់ថ្ម​អស់​៨​តូប ខូតខាត​សម្ភារ​:​អស់​មួយចំនួន​ធំ​

កំពង់ធំ​= ឆ្លង​ចរន្ត​អគ្គីសនី​ផ្ទុះ​សេ​ខ្សែរ​ភ្លើង​ឆេះ​តូប​អាជីវករ​ផ្សារ​កំពង់ថ្ម​ចំនួន​៨​តូប​ខូតខាត​សម្ភារ​:​មួយចំនួនធំ​សំណាងល្អ​អាជីវករ​ដេក​ផ្ទះ​រៀងៗ​ខ្លួន​មិន​គ្រោះថ្នាក់​ឡើយ ហេតុការណ៍​នេះ​បានកើត​កាលពី​វេលា​ម៉ោង​០២​និង​៣៥​នាទី​រំលង​អាធ្រា​ត នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ចំណុច​ផ្សារ​កំពង់ថ្ម ភូមិ​ត្រស់ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ។​

​តាម​ប្រភព​ព័ត៏មាន​បាន​អោយ​ដឹង​ថា​ខ​ណះ​ពេល​មេឃ​កំពុង​ភ្លៀង​រលឹម​ស្ទើរ​ពេញ​មួយ​១​យប់​បណ្តាលឲ្យ​ផ្ទុះ​សេ​ខ្សែរភ្លើង​ឆេះ​តូប​អាជីវករ​ផ្សារ​កំពង់ថ្ម បណ្តាល​ឲ្យ​ឆេះ​តូប​លក់​គ្រឿងបន្លាស់​រថយន្ត លក់​នាឡិកា តូប​កាត់សក់ និង​តូប​លក់​គ្រឿង​អគ្គីសនី សរុប​ចំនួន​០៨​តូប ។​

​បើ​តាម​សេចក្ដីរាយការណ៍​ពី​លោក អួ​ង សារឿ​ន អភិបាលស្រុក​បារាយណ៍ ដែល​បាន​ចុះជួយ​នឹង​ត្រួតពិនិត្យ​កំលាំង​ពន្លត់អគ្គីភ័យ នៅ​ផ្សារ​កំពង់ថ្ម រៀបរាប់​ពី​ការខូចខាត​មានដូចជា​÷
១/​តូប​របស់​ឈ្មោះ ឃី ម៉េង​ឃៀង ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ព្រៃ​តា​ត្រាវ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ឆេះ​តូប​២​ខ្នង ទំហំ​៦​ម​x៤​ម ធ្វើ​ពី​ដែក​ប្រក់​ស័ង្កសី ជញ្ជាំង​ស័ង្កសី ខូចខាត​សម្ភា​រះ រួមមាន​:-​គ្រឿងបន្លាស់​រថយន្ត​អស់​ទាំងស្រុង​(​ទាំង​២​តូប​)​។​
២/​តូប​កាត់សក់ របស់​ឈ្មោះ គង់ ភេទ​ប្រុស អាយុ ៦៣​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បន្ទាយ​យមរាជ ខូចខាត ស​សម្ភារៈ​កាត់សក់​មួយ​ចំនួន​។​
៣/​តូប​លក់​គ្រឿងអគ្គិសនី របស់​ឈ្មោះ ស៊ុយ គឹម​លាង ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រស់ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ឆេះ​តូប​០១​ខ្នង​ទំហំ ៣​ម​x៤​ម ធ្វើ​ពី​ដែក​ប្រក់​សង្ក​សី ជញ្ជាំង​សង្ក​សី ខូច​ខា​ខូចខាត​សម្ភារៈ​គ្រឿង​អគ្គីសនី​មួយចំនួន​។​
៤/​តូប​លក់​គ្រឿងបន្លាស់​រថយន្ដ របស់​ឈ្មោះ ឃឿង ធា ភេទ​ប្រុស អាយុ ៥១​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រស់ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ឆេះ​តូប​០១​ខ្នង​ទំហំ ៣​ម​x៤​ម ធ្វើ​ពី​ដែក​ប្រក់​សង្ក​សី ជញ្ជាំង​សង្ក​សី ខូចខាត សម្ភារៈ គ្រឿង បន្លាស់​រថយន្ដ ទាំងស្រុង ។​
៥/​តូប​លក់​នាឡិកា របស់​ឈ្មោះ លី ណា ភេទ​ប្រុស អាយុ ៥០​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ធន់​មោង ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក ខូចខាត​សម្ភារៈ គ្រឿងបន្លាស់​នាឡិកា និង​នាឡិកា មួយចំនួន ។​
៦/​តូប​លក់​គ្រឿងបន្លាស់​រថយន្ដ របស់​ឈ្មោះ ឃី កែវ រ៉ាវិន ភេទ​ប្រុស ៥៣ ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ត្រស់ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍ ឆេះ​តូប​០១​ខ្នង​ទំហំ ៣​ម x៤​ម ធ្វើ​ពី​ដែក​ប្រក់​សង្ក​សី ជញ្ជាំង​សង្ក​សី ខូចខាត សម្ភារៈ គ្រឿង បន្លា​ស់ រថយន្ដ ទាំងស្រុង ។​

​កម្លាំង​ដែល​បាន​ចុះជួយ​ពន្លត់​អគ្គីភ័យ​មាន​សរុប​ចំនួន​៩៥​នាក់ ក្នុងនោះ​មាន​កម្លាំង​ខេត្ត​ចំនួន​២៥​នាក់ រថយន្ដ​ពន្លត់​អគ្គីភ័យ​ចំនួន​៣​គ្រឿង​។ កម្លាំង​អធិការដ្ឋាន ន​.​ប ស្រុក​បារាយណ៍ រថយន្ដ​ពន្លត់​អគ្គីភ័យ​០២​គ្រឿង​។ ប៉ុស្ដិ៍​បល្ល័ង្ក​ចំនួន​៨​នាក់​កម្លាំង​អធិការដ្ឋាន ន​.​ប ស្រុក​សន្ទុក​ចំនួន​១១​នាក់ រថយន្ដ​ពន្លត់​អគ្គីភ័យ ០១​គ្រឿង ។

​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បារាយណ៍​ចំនួន​១៦​នាក់​។​កម្លាំងសិក​រង​ស្រុក​បារាយណ៍​ចំនួន​០៥​នាក់​។ ប្រជា​ការពារ​ចំនួន​១៥​នាក់​។​ប្រជាពលរដ្ឋ​ចំនួន​២២​នាក់​។​
រថយន្ត​ពន្លត់​អគ្គី​ភ័ស​រុបចំនួន​០៦​គ្រឿង​បាន​ជួយ​ពន្លត់​យ៉ាង​សស្រាក់សស្រាំ​រួមមាន​÷​រថយន្ត​អគ្គិភ័យ​ខេត្ត​ចំនួន​០៣​គ្រឿង រថយន្ត​អង្គភាព​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍​ចំនួន​០២​គ្រឿង រថយន្ត​អង្គភាព​អធិការដ្ឋាន​នគរបាល​ស្រុក​សន្ទុក​ចំនួន​០១​គ្រឿង​។​

​ជាមួយគ្នានេះ​ផង​ដែរ​ការដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហៀ​ង ហ៊​ល ស្នងការរង​ប្រើប្រាស់​ទឹក​ចំនួន​០៥​រថយន្ត ស្មើនឹង​២៣;៥​ម៉ែត្រគូប +​ទឹក​ពន្លត់​បឋម​របស់​ប្រជាពលរដ្ឋ រយ​:​ពេល​៣​ម៉ោង​និង​៣០​នាទី​ទើប​រលត់​ទាំងស្រុង​។​

​មូលហេតុ​បណ្តាលមកពី (​ឆ្លង​ចរន្តអគ្គិសនី​)​សម្ថ​កិច្ច​ជំនាញ​បាន​អំពាវ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ចរន្ត​អគ្គីសនី​ទាំងអស់​មេត្តា​ប្រុងប្រយ័ត្ន​ក្នុង​ការប្រើប្រាស់​ខ្សែរ​ភ្លើង និង​ការពារ​បាន​ត្រឹមត្រូវ​៕

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com