ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ស៊ី​ភី​ដែល​បាន​ឧបត្ថម្ភ​នូវ​សម្ភារៈ​មួយចំនួន ជូន​ដល់​គណៈកម្មការ​ខេត្ត​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ស៊ី​ភី​ដែល​បាន​ឧបត្ថម្ភ​នូវ​សម្ភារៈ​មួយចំនួន ជូន​ដល់​គណៈកម្មការ​ខេត្ត​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩

​ខេត្ត​កំពង់ចាម ៖ នៅ​ព្រឹក​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២១ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវី​ដ​-១៩ ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម​អភិបាលរង​ខេត្ត អញ្ជើញ​ទទួល​អំណោយ​ពី​តំណាង​ក្រុមហ៊ុន​ស៊ី​ភី ដើម្បី​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្ត ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ជំងឺ​កូវី​ដ​-១៩​ក្នុង​ខេត្ត​កំពង់ចាម ។​

​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន​ស៊ី​ភី​ដែល​បាន​ឧបត្ថម្ភ​នូវ​សម្ភារៈ​មួយចំនួន ជូន​ដល់​គណៈកម្មការ​ខេត្ត​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ដើម្បី​បម្រើ​ឱ្យ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​-១៩ ក្នុង​ខេត្ត​កំពង់ចាម ។

​អំណោយ​មនុស្សធម៌​នាពេលនេះ គឺ​ពិតជា​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ជាមួយ​រដ្ឋបាល​ខេត្ត​កំពង់ចាម ក្នុង​ការចូលរួម​ប្រយុទ្ធ​នឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ ក្នុង​ក្របខណ្ឌ​ខេត្ត និង​ជា​ការឆ្លើយតប​ទៅនឹង​ស្ថានភាព​បច្ចុប្បន្ន ស្របពេល​ដែល​មេរោគ​ដ៏​កំណាច​នេះ​កំពុង​គម្រាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ នៅក្នុង​សហគមន៍​ក៏ដូចជា​ប្រជាពលរដ្ឋ​នៅក្នុង​ពិភពលោក​ជា​រៀងរាល់ថ្ងៃ​ផងដែរ​។​

​អំណោយ​ដែល​រដ្ឋបាល​ខេត្ត ទទួលបាន​នៅ​ថ្ងៃនេះ​រួមមាន​៖ ម៉ាស​ចំនួន ១៥.០០០​ម៉ាស អា​កុល ១០​កាន​៕
​ប្រភព​៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com