ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

អភិបាលខេត្ត​កំពង់ចាម​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ស្ថានភាព​ឆ្លង​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​១៩​នៅ​ស្រុក​ចំការលើ​និង​ស្រុក​ស្ទឹងត្រង់

អភិបាលខេត្ត​កំពង់ចាម​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ស្ថានភាព​ឆ្លង​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​១៩​នៅ​ស្រុក​ចំការលើ​និង​ស្រុក​ស្ទឹងត្រង់

កំពង់ចាម​៖ ផ្អែក​តាម​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​នៃ​ជម្ងឺ​កូវី​ដ​១៩​នា​ប៉ុន្មាន​ថ្ងៃ កន្លងមក នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល ខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺ​កូវី​ដ​-១៩ បាន​ដឹកនាំ​ក្រុមការងារ ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ឆ្លង​រាលដាល នៃ​ជម្ងឺ​កូវី​ដ ១៩ នៅ​ស្រុក​ចំការលើ និង​ស្រុក​ស្ទឹងត្រង់​។​

​តាម​របាយការណ៍​បញ្ជាក់ របស់​អាជ្ញាធរ​ស្រុក​ទាំង ២ បានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ស្រុក​មាន​ការឆ្លង​រាលដាល នៃ​ជម្ងឺ​កូវី​ដ​-១៩ ធ្ងន់ធ្ងរ​គួរឲ្យ​ព្រួយបារម្ភ ក្នុងនោះ​មាន​ការឆ្លង​នៅក្នុង​សហគមន៍ តាម​ទីផ្សារ សាលារៀន និង​វត្ត​អារាម ផងដែរ​។ ជារួម​មកដល់ពេលនេះ នៅក្នុង​ស្រុក​ចំការលើ មាន​អ្នក​ឆ្លង​ជម្ងឺ​កូវី​ដ ១៩ សរុប​ចំនួន ៧១៨​នាក់ ស្លាប់ ០៩​នាក់​។ ដោយឡែក ក្នុង​ស្រុក​ស្ទឹងត្រង់ មាន​អ្នក​ឆ្លង​ជម្ងឺ​កូវី​ដ ១៩ សរុប​ចំនួន ៦៧៣​នាក់ ស្លាប់ ១៣​នាក់​។​

​នា​ឱកាស​នោះ ឯកឧត្ដម អ៊ុន ចាន់​ដា មានប្រសាសន៍ថា កាល​យប់មិញ ប្រមុខ​រាជរដ្ឋាភិបាល​បាន​ណែនាំ​បន្ថែម គឺ​មិន​តម្រូវឲ្យ​ធ្វើ​ការយក​សំណាក តាមរយៈ​តេស្ត​រហ័ស​រក​មេ​រោគកូ​វីដ​-១៩ បន្ត​ទៀត​ឡើយ​។ ផ្ទុយទៅវិញ គឺ​ត្រូវ​យក​សំណាក​រាល់​ចំពោះ​អ្នក​សង្ស័យ ទៅ​ពិនិត្យ​ក្នុង​ម៉ាស៊ីន PCR វិញ ដោយ​ត្រូវ​កំណត់​ទី​កន្លែង​មួយ​ច្បាស់លាស់ ផងដែរ​។​

​ឯកឧត្ដម បញ្ជាក់ដែរថា ចំពោះមុខ ជា​ការជំនួស​ការ​ធ្វើ​តេស្ត​រហ័ស​រក​មេ​រោគកូ​វីដ​-១៩ យើង​ប្រើប្រាស់​មន្ទីរពេទ្យ​ខេត្ត​កំពង់ចាម ដើម្បី ពិនិត្យ​សំណាក ព្រោះថា ម៉ាស៊ីន​នៅ​ទីនេះ យើង​អាច​ធ្វើ​ការពិនិត្យ​សំណាក បាន​ប្រមាណ​ជា ១០០​នាក់ ក្នុង ១​ថ្ងៃ ក៏ប៉ុន្តែ បើ​សង្ស័យថា ជា​ករណី ដែល​តា យើង​ត្រូវ​ផ្ញើ​សំណាក​នេះ ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ហើយ​ត្រូវ​រង់ចាំ​រយៈពេល ៣​ថ្ងៃ ផងដែរ​។ ឯកឧត្ដម មានប្រសាសន៍ថា ការអនុវត្ត​សំណាក​នេះ គឺ​ធ្វើ​ទៅលើ​គោលដៅ ២ គឺ ៖

១.​អ្នក​ដែល​យើង​សង្ស័យ ហើយ​អាជ្ញាធរ​មូលដ្ឋាន ត្រូវ​រាយការណ៍ មក​មន្ទីរពេទ្យ​បង្អែក ឬ​មណ្ឌល​សុខភាព ដើម្បី បញ្ជូន​ពួកគាត់​មក​ពិនិត្យ​សំណាក ម៉ាស៊ីន PCR​។​
២.​សាមីខ្លួន មាន​អាការៈ​ក្ដៅខ្លួន ផ្ដាសាយ ហៀរ​សំបោរ ហើយ​សង្ស័យ​នោះ ពួក​គាត់​អាច​ទៅ​ពិនិត្យ​ដោយ​ខ្លួនឯង​។ ឯកឧត្ដម លើកឡើងថា ចំពោះ តេស្ត​រហ័ស គឺ​យើង​ទុក​ប្រើប្រាស់ ដើម្បី​ធ្វើការ​ពិនិត្យ​សំណាក​លើ​អ្នក​ដែល​មក​សម្រាក​ព្យាបាល​ជម្ងឺ នៅ​តាម​មន្ទីរពេទ្យ និង​ពលករ​ចំណូលស្រុក​វិញ​។​

​ស្ថិតក្នុង​ឱកាស​នោះ​ដែរ ឯកឧត្ដម អ៊ុន ចាន់​ដា បាន​ណែនាំ​ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន ត្រូវ​ក្ដោប​ឲ្យបាន​នូវ​ដើមហេតុ នៃ​ការឆ្លង ហើយ​ស្វែងរក​មូលហេតុ និង​ប្រភព នៃ​ការឆ្លង ព្រមទាំង រក​វិធានការណ៍​គ្រប់គ្រង និង​អន្តរាគមន៍​ជាបន្ទាន់ ជាពិសេស ការអនុវត្ត​វិធានការណ៍​ទាំង ៧​ចំណុច ដែល​ឯកឧត្ដម ធ្លាប់​បាន​ណែនាំ នា​ពេល​កន្លង​ទៅ​នោះ​។​

​សូម​រំលឹក​ថា ក្នុងឱកាស​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ ការឆ្លង​រីក​រាលដាល នៃ​ជម្ងឺ​កូវី​ដ ១៩ ក្នុង​ខេត្ត​កំពង់ចាម នា​ពេល​ថ្មីៗ កន្លង​ទៅ​នោះ ឯកឧត្ដម​អភិបាលខេត្ត បាន​ណែនាំ​ដល់​អាជ្ញាធរ​ក្រុង ស្រុក ទាំងអស់ ពង្រឹង​គោល​គោលជំហរ នៃ​ការអនុវត្ត​គោលការណ៍​៧​ចំណុច​គឺ​៖

១-​ត្រូវ​បង្កើន​ការផ្សព្វផ្សាយ អប់រំ ណែនាំ​ទៅ​ដល់​ប្រជាពលរដ្ឋ ជាពិសេស នៅតាម​ទីប្រជុំជន ឬ​តាម​ទីផ្សារ​នានា ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត ជាពិសេស ការអនុវត្ត​លើ​វិធានការ​សុខាភិបាល «៣​កុំ ៣​ការពារ​»​។​
២-​ពង្រឹង​ទៅលើ​ការងារ​ធ្វើ​ចត្តា​ឡីស័​កនៅ​តាម​ផ្ទះ ដោយ​ការយកចិត្តទុកដាក់ និង​ឲ្យ​ហ្មត់ចត់​បំផុត​។​
៣-​មន្ទីរ​សុខាភិបាល ខិតខំ ពង្រឹង​យន្តការ នៃ​ការព្យាបាល​ជម្ងឺ​នៅតាម​ផ្ទះ និង​ខិតខំ​ព្យាបាល​អ្នក​ជម្ងឺ ឲ្យ​ឆាប់​ជា​សះស្បើយ​។​
៤-​ត្រូវ​អនុវត្ត​វិធានការ​ផ្លូវច្បាប់ ចំពោះ ជនខិលខូច​ទាំងឡាយ ដែល​គេ​ចវែស​ការធ្វើចត្តា​ឡី​ស័ក ការព្យាបាល និង​ជន​មិន​គោរព​តាម​វិធាន​សុខាភិបាល​។​
៥-​ត្រូវ​បន្ត​ការគ្រប់គ្រង​ចំណូលស្រុក ឲ្យ​កាន់តែ​ល្អប្រសើរ និង​មាន​ប្រសិទ្ធភាព​ថែមទៀត​។​
៦-​ជម្រុញ​ការ​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅតាម​ទីប្រជុំជន និង​តំបន់​ដែល​មាន​ហានិភ័យ​ឲ្យបាន​២​សប្ដាហ៍​ម្ដង​។​
​ទី​៧-​ចំពោះ សាលារៀន​វិញ មិន​អនុញ្ញាត​ឲ្យ​បិទ​សាលា​ទាំងមូល​នោះទេ ពោល​គឺ បើ​មាន​ករណី​ឆ្លង​នៅក្នុង​បន្ទប់​ណា ត្រូវ​បិទ​បន្ទប់​នោះ ហើយ​អ្នក​វិជ្ចមាន ត្រូវ​យក​ទៅ​ព្យាបាល​។ រីឯ​អ្នកពាក់ព័ន្ធ ត្រូវ​យក​ធ្វើ​ចត្តា​ឡី​ស័ក​។ ការធ្វើ​បែប​នេះ ដើម្បី​បញ្ជៀ​ស​ផលប៉ះពាល់ ទៅ​ដល់​ការសិក្សា របស់​សិស្សានុសិស្ស ស្រប​តាម​ការណែនាំ របស់​ក្រសួង​អប់រំ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com