ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ដោះលែង​យានយន្ត​ដែល ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឃាត់​ទុក​រយៈពេល​មួយឆ្នាំ ក្នុង​បទល្មើស​នៃ​ការដឹកជញ្ជូន​លើស​ទម្ងន់​

សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ដោះលែង​យានយន្ត​ដែល ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឃាត់​ទុក​រយៈពេល​មួយឆ្នាំ ក្នុង​បទល្មើស​នៃ​ការដឹកជញ្ជូន​លើស​ទម្ងន់​

នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២១ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោះលែង​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ដែល​ផ្ទុយ​នឹង​ច្បាប់​ចំនួន ២២៩​គ្រឿង មុន​កាលកំណត់ ដែល​បាន​ឃាត់ទុក​នៅ​តាម​ស្ថានីយ​ជញ្ជីង និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​តាម​បណ្តា​រាជធានី​-​ខេត្ត​មួយចំនួន​។​

​សូម​ជំរាប​ថា នា​ពេល​ថ្មីៗ​នេះ ដោយ​ស្ថានភាព​នៃ​ការ​រាតត្បាត​ជំងឺ​កូវី​ដ​-១៩ មាន​សភាព​ធូរស្រាល ហើយ​រាជរដ្ឋាភិបាល​បាន​រៀបចំ​កែសម្រួល និង​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ និង​វិធានការ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​ក្នុង​បរិបទ​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​-១៩ ដូចជា​៖ ការបើក​ឱ្យ​ដំណើរការ​ឡើងវិញ សាលារៀន ផ្សារ​ទំនើប ផ្សារ​សាធារណៈ តំបន់​ទេសចរណ៍ និង​ការស្ដារ​សកម្មភាព​ធុរកិច្ច អាជីវកម្ម សេដ្ឋកិច្ច និង​សង្គម ផ្សេងៗ​ទៀត​។ ម្យ៉ាងវិញទៀត ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ជាតិ​ឡើងវិញ ជាពិសេស​ការគាំទ្រ​ដល់​ការ​រស់​ឡើង​វិញ​របស់​វិស័យ​ឯកជន និង​ជា​ការលើកលែង​បន្ធូរបន្ថយ និង​ផ្ដល់​ឱកាស​សារ​ជា​ថ្មី​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ ដល់​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​យានយន្ត​ដែល​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ផាកពិន័យ និង​ការឃាត់ទុក​យានយន្ត​ក្នុង​បទល្មើស​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​អនុញ្ញាត​ឱ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ដោះលែង​យានយន្ត​ទាំង ២២៩​គ្រឿង​ខាងលើ​ជូន​ទៅ​ម្ចាស់​យានយន្ត​ដើម្បី​ប្រកប​អាជីវកម្ម​ឡើងវិញ​។ ប៉ុន្តែ​យានយន្ត​ទាំងឡាយណា​ដែល​មិន​ទាន់​បង់​ប្រាក់​ពិន័យ​ត្រូវ​ធ្វើការ​បង់​ប្រាក់​ពិន័យ​តាម​ច្បាប់​កំណត់​ជាមុន​សិន​ទើប​អនុញ្ញាត​ឱ្យមាន​ការដោះលែង​។​

​ថ្វីត្បិតតែ​រាជរដ្ឋាភិបាល​កម្ពុជា អនុញ្ញាត​ឱ្យមាន​ការដោះលែង និង​បន្ធូរបន្ថយ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ក៏​ពិតមែន ប៉ុន្តែ​សូម​ម្ចាស់​យានយន្ត ម្ចាស់​អាជីវកម្ម​ដឹកជញ្ជូន​ទាំងឡាយ​គោរព និង​អនុវត្ត​តាម​ច្បាប់​ស្តីពី​ផ្លូវថ្នល់ មាត្រា​៦០ និង​សេចក្ដីជូនដំណឹង លេខ​០៤៩ ស​ជណ សក​. គ​ត​លទ ស្តី​ពី​ការពង្រឹង​វិធានការ​យ៉ាង​តឹងរ៉ឹង​បន្ថែម​ចំពោះ​យានយន្ត​ដឹកជញ្ជូន​ធុន​ធ្ងន់ ដែល​បើកបរ​លើ​បណ្តាញ​ផ្លូវថ្នល់ ហើយ​សូមឱ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវតែ​បន្ត​អនុវត្ត​យ៉ាង​តឹងរ៉ឹង​ចំពោះ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ដោយ​ច្បាប់ ដោយ​មិនមាន​ការលើកលែង​ជា​លើក​ទី​២ ទៀត​ទេ​។ ជាងនេះទៀត ក្រសួង ត្រូវ​ខិតខំ​ធ្វើ​ការផ្សព្វផ្សាយ​ជូនដំណឹង​ឱ្យ​បាន​ទូលំទូលាយ​បន្ថែម​ទៀត​អំពី​ច្បាប់​និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​ដល់​សាធារណជន​ទូទៅ ឱ្យបាន​យល់ដឹង និង​ជ្រួតជ្រាប​កាន់តែច្បាស់​។​

​ក្នុងនាម​រាជរដ្ឋាភិបាល​នៃ​ព្រះរាជា​ចក្រ​កម្ពុជា សូម​កោតសរសើរ​ដល់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ដែល​បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ដោយ​ឈរ​លើ​បទដ្ឋាន​ច្បាប់​នៃ​ការដឹកជញ្ជូន លើ​ការ​រឹតបន្តឹង​ការដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com