ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

សង្វៀន​ជល់​មាន់ និង​អាប៉ោង កំពុងបើក​លេង​យ៉ាង​រលូន​ដែល​មាន​មេការ​ឈ្មោះ ហុក និង ខ្លា នាក់​កាង

សង្វៀន​ជល់​មាន់ និង​អាប៉ោង កំពុងបើក​លេង​យ៉ាង​រលូន​ដែល​មាន​មេការ​ឈ្មោះ ហុក និង ខ្លា នាក់​កាង

កំពង់ចាម ៖ បើទោះបីជា​ជំងឺ​កូវី​ត​១៩​កំពុង​រីក​រាលដាល​យ៉ាងណាក៏ដោយ ក៏​លោក ហុក និង​ឈ្មិះ​ខ្លា ហា៑ន​បើក​សង្វៀន​ជល់​មាន់ និង​អាប៉ោង​យ៉ាង​រំភើយ បាន​ផ្គើន​ទៅ​នឹង​ប្រសាសន៍​ថ្នាក់ដឹកនាំ​និង​ក្រសួង​សុខាភិបាល ជាពិសេស​រាជរដ្ឋាភិបាល បាន​អំពាវនាវ​កុំឲ្យ​ប្រជាពលរដ្ឋ​ជួបជុំ​គ្នា​ច្រើន ដើម្បី​បង្កា​ទប់ស្កាត់​កូវី​ដ​១៩​កំពុង​ឆ្លង​ចូល​សហគមន៍​។

​ជាមួយគ្នា​នោះ​ទីតាំង​បន់​ល្បែង​នេះ​ស្ថិត​ចំណុច​ដី​ចម្ការ​ស្វាយ ខាងក្រោយ​វត្ត​កង​តា​ណឹង ប្រហែល​២​គីឡូម៉ែត្រ ក្នុង​ភូមិ​ទី​៥ ឃុំ​កង​តា​ណឹង ស្រុក​កងមាស ខេត្ត​កំពង់ចាម​។

​ប្រភព​ពី​ពលរដ្ឋ​បានឱ្យដឹងថា ម្ចាស់​សង្វៀន​ជល់​មាន់ឈ្មោះ​ហុក និង​ឈ្មោះ​ខ្លា បាន​ទទួល​ភ្ញៀវ​ទីជិត​ទី​ឆ្ងាយ ដោយ​បើក​ភ្នាល់​មួយគូរ​រាប់ពាន់​ដុល្លារ រីឯ​អាប៉ោង​មួយ​គ្រប់ៗ​វិញ​ខ្ទង់ពាន់​ដូចគ្នា​។ ទោះបីជា​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩ ចំណុច​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ​ឲ្យ​អនុវត្ដន៍​ទូទាំង​ប្រទេស​ក្ដី តួ​យ៉ាង​ទីតាំង​ល្បែង​សុីស​ង​ជល់មាន់ ខាងលើ​នេះ​មិន​អនុវត្ត​តាម​ដែរ​។ បែរ​ជា​បើក​លេង​ជា​រៀងរាល់ថ្ងៃ ប្រមូលផ្ដុំ​មនុស្ស​យ៉ាងច្រើន​កុះករ​ហ៊ោ​កញ្ជៀវ​អើងកង​ពេញ​ចម្ការ​ស្វាយ​។

​ប្រភព​ដដែល​បាន​បន្តទៀតថា ទីតាំង​នេះ​គឺ​បើក​ដំណើរការ​តាំងពី​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២១​មក​ម្លេះ និង​ធានា​សុ​វត្តិភាព​ជូន​ភ្ញៀវ​ពេញលេញ នឹង​គ្មាន​ស្ទាក់ស្ទើ​បន្តិច​សោះ ព្រោះ​ឈ្មោះ ហុក និង​ឈ្មោះ​ខ្លា បាន​រត់ការ​អស់ហើយ​។ អ្វី​ដែល​សំខាន់​ទៀត​នោះ​គេ​សង្ស័យថា បទល្មើស​ចោរកម្ម​ក៏​កើតឡើង​ដូច​ជា​ចោរឆក់ ចោរលួច ចោរប្លន់ គាស់​ផ្ទះ​យក​ទ្រព្យសម្បតិ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជា​ដើម គឺ​អាច​កើត​ចេញពី​ល្បែងស៊ីសង​ទាំង​នេះ​ឯង​។​

​ជុំវិញ​ករណី​ខាងលើ​នេះ លោក ជា ជួន អធិការនគរបាល​ស្រុក​កងមាស ភ្ញាក់​ងារ​សារព័ត៌មាន​យើង​មិនអាច​សុំ​ការបកស្រាយ​បានទេ ព្រោះ​ចុច​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល​។ ប៉ុន្តែ​លោក​ភោគ សាវុទ្ធ អភិបាល​ស្រុក​កងមាស បាន​ថ្លែង​ប្រាប់​ដល់​អ្នកសារព័ត៌មាន​យើង នៅ​រសៀល​ថ្ងៃ​ទី​១៥​ខែ​កញ្ញា ឆ្នាំ​២០២១​យ៉ាងខ្លី​ថា ចាំ​ចាត់​ឲ្យ​លោក​អធិការ​ស្រុក​ចុះ​ទៅ​បង្ក្រាប​។

​ចំពោះ​លោក​ឯម កុសល ស្នងការ​ខេត្ដ​កំពង់ចាម បាន​ប្រាប់​សារព័ត៌មាន​យើង​នៅ​រសៀល​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២១​នេះ​តាមតេ​លេក្រា​មយ៉ាង​ខ្លី​ថា អរគុណ​ស្រុក​ចាត់ការ រី​ឯ​សំនួរ​ថា​តើ​មាន​វិធា​ការ​ច្បាប់​ទៅ​លើ​ម្ចាស់​សង្វៀន​ជល់​មាន់​ដែរឬទេ​? លោក​មិន​ឆ្លើយតប​ទេ​៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com