ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

អំណោយ​ដែល​រួម​មាន​ថ​វិកា​២៣.០០០.០០០​រៀល ម៉ាស​ចំនួន ១២៤.០០០​ម៉ាស អាល់​កុល ចំនួន ៣.៧២០ លីត្រ និង​សាប៊ូ​លាងដៃ​ចំនួន​១.៩០០ ដុំ របស់​រដ្ឋបាល​ខេត្ត បាន​យកមក​ចែកជូន​សាលា អនុវិទ្យាល័យ និង​វិទ្យាល័យ ចំនួន ១២៤​ទាំង​ខេត្ត​កំពង់ចាម​

អំណោយ​ដែល​រួម​មាន​ថ​វិកា​២៣.០០០.០០០​រៀល ម៉ាស​ចំនួន ១២៤.០០០​ម៉ាស អាល់​កុល ចំនួន ៣.៧២០ លីត្រ និង​សាប៊ូ​លាងដៃ​ចំនួន​១.៩០០ ដុំ របស់​រដ្ឋបាល​ខេត្ត បាន​យកមក​ចែកជូន​សាលា អនុវិទ្យាល័យ និង​វិទ្យាល័យ ចំនួន ១២៤​ទាំង​ខេត្ត​កំពង់ចាម​

ខេត្តកំពង់ចាម ៖ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២១ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ខេត្ត​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ និង​ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​នឹង​អភិបាលរង​ខេត្ត បាន​អញ្ជើញ​ប្រគល់​អំណោយ​របស់​រដ្ឋបាល​ខេត្ត​កំពង់ចាម ជូន​ដល់​គណៈ​គ្រប់គ្រង​សាលា​នៃ​អនុវិទ្យាល័យ និង​វិទ្យាល័យ ចំនួន​១២៤ សាលា ក្នុង​ខេត្ត​កំពង់ចាម ដើម្បី​ត្រៀម​បើក​ឱ្យ​ដំណើរការ​ឡើង​វិញ​នៅ​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២១​។

​អំណោយ​ដែល​បាន​ផ្ដល់​ជូន​រួមមាន​ម៉ាស​ចំនួន ១២៤.០០០​ម៉ាស អាល់​កុល ចំនួន ៣.៧២០ លីត្រ និង​សាប៊ូ​លាងដៃ​ចំនួន​១.៩០០​ដុំ របស់​រដ្ឋបាល​ខេត្ត បាន​យកមក​ចែកជូន សាលា អនុវិទ្យាល័យ និង​វិទ្យាល័យ ចំនួន ១២៤ ទាំង​ខេត្ត​កំពង់ចាម ដើម្បី​សម្រាប់​ប្រើប្រាស់​ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ នៅពេល​បើក​សាលា​អោយ​ចូលរៀន​នាពេល​ខាងមុខ​នេះ និង​ឧបត្ថម្ភ​ថវិកា​ចំនួន ២៣​លាន​រៀល ជូន​ដល់​សាលារៀន​ដែល​បាន​យក​មក​ធ្វើជា​មណ្ឌល​ចត្តា​ឡីស័​កកាល​ពី​ពេលកន្លងម​ក ចំនួន ២២​សាលា ផងដែរ​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត បាន​លើកឡើង​ថា នៅ​តែ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​រដ្ឋបាល​ខេត្ត​កំពង់ចាម ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការបើក​អោយ​សាលា អនុវិទ្យាល័យ និង​វិទ្យាល័យ អោយ​ដំណើរការ​រៀនសូត្រ​ឡើងវិញ ដូច្នេះ​ការប្រគល់​សម្ភារៈ​ទាំងអស់​នេះ សម្រាប់​អោយ​លោកនាយក​សាលា យក​ទៅ​ប្រើប្រាស់ ក្នុង​សាលា​របស់​ខ្លួន ក្នុង​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩​នេះ ជាមួយគ្នា​នោះ​ដែរ ត្រូវ​បន្ត​ជម្រុង​ញ​ដល់​បុគ្គលិក​សិក្សា ឬ​សិស្សានុសិស្ស ដែល​មិន​ទាន់​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ឱ្យ​មក​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ឱ្យបាន​គ្រប់ៗ​គ្នា​។

​ឯកឧត្តម​ក៏បាន​ផ្តាំផ្ញើ​ដល់​គណៈ​គ្រប់គ្រង​សាលា​នី​មួយៗ ត្រូវ​រៀបចំ​អនាម័យ​បរិស្ថាន​សាលារៀន និង​ត្រូវ​បន្ត​យកចិត្តទុកដាក់ និង​គោរព​តាម​វិធាន​សុខាភិបាល និង​អនុវត្ត​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​សំដៅ​ធ្វើយ៉ាងណា​អាច​ធានាបាន​ថា មិន​មាន​ការឆ្លង​រីក​រាលដាល​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​គ្រឹះសា្ថនសិក្សា​៕
​ប្រភព​៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com