ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

បុរស​ម្នាក់​ធ្លាក់​ពីលើ​ចុង​ត្នោត​ស្លាប់​យ៉ាង​អាណោចអាធម្ម​

បុរស​ម្នាក់​ធ្លាក់​ពីលើ​ចុង​ត្នោត​ស្លាប់​យ៉ាង​អាណោចអាធម្ម​

កំពង់ធំ ៖ គួរអោយ​អាសូរ បុរស​ម្នាក់​បាន​ធ្លាក់​ពីលើ​ចុង​ត្នោត ចំ​បង្គោលរបង​ជង់​ចុង​ចង្កា​ជាប់​ឆ្កឹង ស្លាប់​នៅ​កន្លែងកើតហេតុ ហេតុ​ការណ៌​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១​និង​៣០​នាទី ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០២១ នៅ​ចំនុច​ដើម​ត្នោត​ខាងក្រោយ​ភូមិ ជាន់​លែង ឃុំ​មាន​ជយ័ ស្រុក សណ្ដាន់ ខេត្ត​កំពង់ធំ​។​

​តាម​ប្រភព​ព័ត៏មាន​ពី​ប្រជាពលរដ្ន​បានអោយដឹងថា ជនរងគ្រោះ​ឈ្នោះ ស្រី ឆាំ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មាន​មុខរបរ​ជា​អ្នក​ឡើងត្នោត​កៀប​យក​ទឹកត្នោត ដើម្បី​យក​ទៅ​ធ្វើ​ទឹកត្នោតជូរ និង​ធ្វើ​ស្ករត្នោត​។​

​តាម​ការ​អោយ​ដឹង​ពី​ស​ម​ត្ថ​កិច្ច​ប៉ុស្តិ៍​រដ្ឋបាល​មាន​ជ័យ ដែល​បាន​ចុះ​ពិនិត្យ​កន្លែងកើតហេតុ បាន​សន្និដ្ឋានថា មូលហេតុ​ដែល​ជន​រងគ្រោះ​ធ្លាក់ ដោយ​រៀបរាប់ថា​ដើមត្នោត​២​ដើម​នៅ​ក្បែរ​គ្នា តែ​ដាក់​បង្អោង​ឡើង​តែ​១​ដើម​ទេ ហើយ​នៅ​លើ​ចុង​ត្នោត​បាន​ដាក់​ឬ​ស្សី​សំរាប់​ឆ្លងទៅ​ឆ្លង​មក លុះ​ឬ​ស្សី​នោះ​យូរ​ទៅៗ​ក៏​ពុក​បាក់​ធ្លាក់​ជនរងគ្រោះ​ស្លាប់​នៅ​និង​គល់ត្នោត ខ​ណះ​ពេល​គាត់​កំពុង​ឆ្លង​ទៅ​ដើម​ម្ខាង ទៀត​។​

​ក្រោយ​សមត្ថកិច្ច​ចុះ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​រួច បានប្រគល់​សាកសព​ជូន​សាច់ញាតិ​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com