ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

បទល្មើស​នេសាទ​កើតឡើង​ពេញបន្ទុក​ខ​ណះ​ពេល​មិន​ទាន់​តែងតាំង​នាយខ​ណ្ទ​រដ្ឋបាល​ជលផល​ថ្មី

បទល្មើស​នេសាទ​កើតឡើង​ពេញបន្ទុក​ខ​ណះ​ពេល​មិន​ទាន់​តែងតាំង​នាយខ​ណ្ទ​រដ្ឋបាល​ជលផល​ថ្មី

កំពង់ធំ​៖ ខណះពេលដែល​មិនទាន់​ប្រកាស​តែងតាំង​នាយខ​ណ្ទ​រដ្ឋបាល​ជលផល​ថ្មី ស្រាប់តែ​ឈ្មួញ​បង្កើត​បទល្មើស​នេសាទ​ឡើង​ពេញបន្ទុក ដែល​ត្រូវបាន​គេ​ដឹងថា លោក ស៊ិន សុ​ភី នាយ​សង្កាត់​រដ្ឋបាល​ជ​ល​ផល​ឃុំ​ផាត់​សណ្តាយ បាន​ឃុបឃិត​ផ្សំគំនិត​អោយ​ក្រុម​បំផ្លាញ​ធនធាន​មច្ឆា​ជាតិ​ពាសពេញ​ផ្ទៃ​ទឹក ។​

​ជាក់ស្តែង​បទល្មើស​នេសាទ​កើតមាន​យ៉ាងច្រើន​ស្អេកស្កេះ មាន​ទាំង របាំង​រាប់រយ​លុក សាច់​សារ៉ូ សាច់​ក្រហម សាច់​ខៀវ អ៊ួន​ក្រឡា​ញឹក ពាសពេញ​ផ្ទៃ​បឹង​ទន្លេសាប ក្នុង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ។​

​កក្តា​ទាំងនេះ​ដែល​ត្រូវបាន​គេ​ដឹងថា មន្ដ្រី​ជំនាញ​បាន​ផ្សំគំនិត​គ្នា​អោយ​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​រៀងរាល់ឆ្នាំ ដោយ​មាន​អ្នក​ចាំ​ទិញ​ត្រី ឈ្មោះ អ៊ី ជា​ប្រពន្ឋ​លោក ហេង​មនោ មេឃុំ​ផាត់​សណ្តា​យ ជា​ថៃ​កែ​ធំ​។​

​យោងតាម​សេចក្តីរាយការណ៍ ពី​ប្រជា​នេសាទ​បាន​បញ្ជាក់​ច្បាស់ៗ​ថា បាន​បង់លុយ​ជូន​នាយ​សង្កាត់ និង នាយផ្នែក ដែល​ជា​ថ្នូរ​ទៅ​និង​ការ​មិន​បង្ក្រាប់​បទល្មើស​នេសាទ នៅ​ចំណុច ជ្រោយ​វាលវែង មកដល់ ដងទង់ គឺ​មានឈ្មោះ កង​ស៊ី ជា​អ្នក​ដាក់​បទល្មើស​ខ្នាត​ធំ​ជាងគេ​រាប់​មិន​អស់​និង​ជា​អ្នក​ប្រមូល​លុយ​ឲ្យ​សមត្ថកិច្ច​ជំនាញ​និង​ស្ថាប័ន​ទាំង​ក្នុង​ក្របខណ្ទ​និង​ក្រៅ​ក្របខណ្ទ​ផងដែរ​។​

​មិនតែប៉ុណ្ណោះ​លោក​ស៊ិន សុ​ភី នាយ​សង្កាត់ បានអនុញ្ញាត​ឲ្យ​ចែ អ៊ី ប្រពន្ឋ​លោក​ហេងម​នោ មេឃុំ​ផាត់​សណ្តា​យ ដាក់​បទល្មើស​ជាង​១០​ទូក​នៅ​ចំនុច ក្រឡុក​បាយក្អែក ចំណុច មាត់​បាយ​ចេស ឡើងមក​ខាងលិច​រហូត​ដល់​ទ្ធារ​បឹង គឺ​មាន​ឈ្មោះ​សឺ​ង ឈ្មោះ​លាន ឈ្មោះថា ឈ្មោះ​ឃឿន​លើ ឈ្មោះ​លាង ឈ្មោះ​ស៊ង ឈ្មោះ​អ៊ូ​ក ឈ្មោះ​ហ៊ាង ឈ្មោះ​ថា​ធា ឈ្មោះ​ទី និង​ឈ្មោះ​ឆេង ដាក់​វែង​ជាង​គេ​នៅ​ចំណុច​បា​ទាល់ បា​កោង ។​

​សូមបញ្ជាក់​ថា អ្នកប្រព្រឹត្ត​បទល្មើស​នេសាទ​ទាំងអស់ បានរួម​គ្នា​កសាង​ប្រព័ន្ឋ​សុវត្តិភាព ជាមួយ​ជំនាញ​រដ្ឋបាល​ជលផល ទាំង​ផ្នែក ទាំង​សង្កាត់ ដើម្បី​រួមគ្នា​បំផ្លាញ​ធនធាន​មច្ឆា​ជាតិ​ជា​រៀងរាល់ឆ្នាំ បានធ្វើអោយ​មច្ឆា​ជាតិ​ទាំង​តូច​ទាំង​ធំ​រលាយបាត់​អស់​បន្តិច​ម្ដងៗ​រាល់​ឆ្នាំ សូម្បី​តែ​ឡូត៍​អភិរក្ស​សម្រាប់​ទុក​ពូជ​ត្រី​អោយ​ពង​កូន​ក៏​គ្មាន​ត្រី​ដែរ រហូតដល់​ថ្នាក់ ប្រជាពលរដ្ឋ​យល់​ថា ថៅកែ​ឡូត៍​នៅលើ​ផ្ទៃ​បឹង​ទន្លេសាប បច្ចុប្បន្ន​គឺជា​ជំនាញ​ជលផល​ហ្នឹងហើយ ។​

​ពាក់ព័ន្ធ​និង​ការ​រឹះ​គន់​នេះ​អង្គភាព​យើង​មិនទាន់​បាន​សុំ​ការបំភ្លឺ​ជាមួយ​អ្នក​ជាប់​ពាក់ព័ន្ធ​ទាំងអស់​នៅ​ឡើយ​ទេ​តែ​ទោះ​យ៉ាងណា​ក៏​អង្គភាព​យើង​និង​រងចាំ​ការបំភ្លឺ​នេះ​គ្រប់​ម៉ោង​ធ្វើការ​៕ ព័ត៏មាន បឋម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com