ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

​ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់​ជូន​គ្រួសារ​អតីតយុទ្ធជន និង​និវត្តន៍​ជន រស់នៅ​ភូមិ​សំបួរ​សែន​ជ័យ​

​ឯកឧត្តម អ៊ុន ចាន់​ដា អញ្ជើញ​ចុះ​សួរសុខទុក្ខ និង​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់​ជូន​គ្រួសារ​អតីតយុទ្ធជន និង​និវត្តន៍​ជន រស់នៅ​ភូមិ​សំបួរ​សែន​ជ័យ​

នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ​២០២១ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​មាគ​មន​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ចាម បាន​អញ្ជើញ​សួរសុខទុក្ខ និង​នាំយក​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ជូន​ដល់​អតីតយុទ្ធជន​ខេត្ត​កំពង់ចាម​ចំនួន ៣៤​គ្រួសារ ដែល​បាន​ស្ម័គ្រចិត្ត​ទៅ​រស់នៅ​តំបន់​អភិវឌ្ឍន៍​ភូមិ​សំបូរ​សែន​ជ័យ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ​។ ក្នុង​ពិធី​នោះ មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ផងដែរ​។​

​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត និង​ជា​ប្រធានកិត្តិយស​មាគ​មន​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ចាម បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ដែល​ជា​និច្ច​ជា​កាល​សម្តេច​ទាំង​ទ្វេ​រតែង​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​អតីតយុទ្ធជន នៅ​គ្រប់​ពេលវេលា គ្រប់​ទីកន្លែង​។

​ជាក់ស្តែង​សម្តេច​ប្រធាន តែងតែ​ង​បាន​ចាត់តាំង​ថ្នាក់​ដឹកនាំ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​របស់​សម្តេច​ជា​បន្តបន្ទាប់ ជូន​ដល់​បងប្អូន​អតីតយុទ្ធជន​ដែល​បាន​ស្ម័គ្រចិត្ត​មក​រស់នៅ​តំបន់​អភិវឌ្ឍន៍​។​

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ណែនាំ​ដល់​បងប្អូន​អតីតយុទ្ធជន​សូម​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សុខភាព​ក្រុមគ្រួសារ ពិសេស​កុមារ​តូចៗ ព្រោះ​រដូវ​នេះ​ជា​រដូវវស្សា ដែល​អាច​នឹង​កើតមាន​ជំងឺ​រាតត្បាត​ផ្សេងៗ​ដូចជា​គ្រុនឈាម គ្រុនចាញ់​ជាដើម ហេតុ​នេះ​សូម​បងប្អូន​រក្សា​អនាម័យ ហូប​ស្អាត ផឹក​ស្អាត និង​រស់នៅ​ស្អាត​។

​ជាមួយគ្នានេះ ឯកឧត្តម​អភិបាលខេត្ត បាន​អំពាវនាវ​ដល់​បងប្អូន​អតីតយុទ្ធជន​ឱ្យ​ចូលរួម​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ឱ្យបាន​គ្រប់​គ្រប់គ្នា និង​ត្រូវ​បង្កើន​ការការពារ ប្រុងប្រយ័ត្ន​ថែមទៀត តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល នូវ​វិធានកា​រពារ «៣​ការពារ និង ៣​កុំ​» ជាពិសេស អនុវត្ត​ការពាក់​ម៉ាស់ ការលាង​សម្អាត​ដៃ ការរក្សា​គម្លាត​សុ​វត្តិភាព​បុគ្គល និង​គម្លាត​សង្គម ដើម្បី​កាត់​ផ្តាច់​ខ្សែចម្លង​ជម្ងឺ​ដ៏​កាច​សហាវ​មួយ​នោះ នៅក្នុង​សហគមន៍​កម្ពុជា​យើង​ផងដែរ និង​ត្រូវ​កែប្រែ​ទម្លាប់​នៃ​ការរស់នៅ សម្រប​តាម​បរិបទ​នៃ​ជំងឺ​កូវី​ដ​-១៩ ដោយ​ត្រូវ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​វិធានការ​អនាម័យ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ការពារ​ក្រុមគ្រួសារ និង​សហគមន៍​ជៀសផុត​ពី​ជំងឺ​មហា​ប្រល័យ​នេះ​។​

​គួរ​បញ្ជ​ក់ថា​អំណោយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ជូន​ដល់​អតីតយុទ្ធជន​ខេត្ត​កំពង់ចាម ចំនួន ៣៤​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ ២៥​គីឡូក្រាម , មី​០១​កេស​, ទឹក​សុទ្ធ​១​កេស​, ទឹកក្រូច​០១​កេស​, ទឹកត្រី ០១​យួរ ទឹកស៊ីអ៊ីវ ០១​យួរ ជែល​១​ដប​, ម៉ាស​២​ប្រអប់ ថ្នាំពេទ្យ​មួយចំនួន និង​ថវិកា ៣០០.០០០​រៀល ។ ឧបត្ថម្ភ​ថវិកា ភ្ជួរ​ដី​ដាំ​ដុះ​ចំនួន ១.២០០.០០០​រៀល ជូន​មេភូមិ​សំបូរ​សែន​ជ័យ ៤០០.០០០​រៀល កម្លាំង​ប្រជា​ការពារ ថវិកា ៦០០.០០០​រៀល​។ កន្លង​មក​ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​បាន​ផ្តល់​បង្គន់​ចំនួន​១៤ ដល់​បងប្អូន​អតីតយុទ្ធជន ជាក់ស្តែង​ថ្ងៃនេះ​ឯកឧត្តម​ក៏បានផ្តល់ បង្គន់​ចំនួន​២០​បន្ថែមទៀត​។​
​ប្រភព​៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com