ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

អភិបាល​ខេត្ត​កំពង់ធំ​បញ្ជា​ឲ្យ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ផ្សារ​ទាំង​បី​នៅក្នុង​ក្រុង​ស្ទឹងសែន​មុនពេល​បើក​ដំណើរការ​លក់ដូរ​ឡើងវិញ​

អភិបាល​ខេត្ត​កំពង់ធំ​បញ្ជា​ឲ្យ​បាញ់ថ្នាំ​សម្លាប់​មេរោគ​ផ្សារ​ទាំង​បី​នៅក្នុង​ក្រុង​ស្ទឹងសែន​មុនពេល​បើក​ដំណើរការ​លក់ដូរ​ឡើងវិញ​

ខេត្ត​កំពង់ធំ ៖ ឯកឧត្តម​សុខ លូ អភិបាល​ខេត្ត​កំពង់ធំ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ សកម្មភាព​បាញ់ថ្នាំ​សម្លាប់​មេរោគ ផ្សារ​ចំនួន ៣ ស្ថិតនៅ​ក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ មុនពេល ដាក់​ដំណើរការ ឱ្យ​លក់ដូរ​ឡើងវិញ នៅ​ព្រឹក​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ ២០២១​។​

​សកម្មភាព បាញ់ថ្នាំ​សម្លាប់​មេរោគ ដោយ​អញ្ជើញ ចូលរួម​ឯកឧត្តម​សុខ លូ អភិបាល​ខេត្ត​កំពង់ធំ​. និង​លោក​ម៉ាក​.​ប៊ុន​ហុង អភិបាលក្រុង​ស្ទឹងសែន រួមទាំង​មន្ត្រី​ជំនាញ​ជា​ច្រើន​រូប បានធ្វើការ​បាញ់ថ្នាំ​សម្លាប់​មេរោគ ជុំវិញ​បរិវេណ​ផ្សារ​កំពង់ធំ ផ្សារ​ស្ទឹងសែន និង​ផ្សារ​ក្បាលថ្នល់ ដើម្បី​ទប់ស្កាត់ ការឆ្លង​រាលដាល ជំងឺ​កូវី​ដ​19 ខណៈពេលដែល មេរោគ​ដ៏​កាច​សាហាវ​នេះ កំពុងតែ​ឆ្លង​រាតត្បាត ចូល​ក្នុង​សហគមន៍ ជា​ពិសេស​ខេត្ត​កំពង់ធំ​។​

​ប្រជាពលរដ្ឋ រួម​ទាំង​អាជីវករ​ក្នុង​ផ្សារ​ទាំង​បី មាន​សេចក្តីត្រេកអរ​យ៉ាងខ្លាំង ចំពោះ​ការបើក​ដំណើរការ ឱ្យ​លក់ដូរ​ឡើងវិញ នៅ​ព្រឹក​ថ្ងៃទី ២ ខែ​កញ្ញា​ឆ្នាំ ២០២១​នេះ ដោយសារ​កន្លងមក ការអាក់ខាន​លក់ដូរ​របស់គាត់ បានធ្វើឱ្យ មាន​ការខ្វះខាត​ជា​ច្រើន នឹង​សង្ឃឹមថា​ការបើក​ជា​ផ្លូវការ ដល់​ការលក់ដូរ​ឡើងវិញ​នេះ ធ្វើឲ្យ​ជីវភាព​របស់​គាត់​បាន​ធូរស្រា​ល​។​

​ឯកឧត្តម​សុខ លូ អភិបាល​ខេត្ត​កំពង់ធំ បាន​មានប្រសាសន៍ថា ផ្សារ​ទាំង​បី នៅក្នុង​ក្រុង​ស្ទឹងសែន នឹង​បើក​ដំណើរការ​ឡើងវិញ ក្រោយពេល​ដែល​បាន​បាញ់ ថ្នាំ​សម្លាប់​មេរោគ​រួចហើយ ក្នុងនោះ សូមឱ្យ​បងប្អូន អាជីវករ និង​ប្រជាពលរដ្ឋ បន្ត​ចូលរួម សហការ​ការពា​រទប់​ស្កាត់ ការឆ្លង រីក​រាលដាល មេ​រោគកូ​វីត​19 ដោយ​អនុវត្ត​តាម​ការណែនាំ របស់​ក្រសួង​សុខាភិបាល រួមទាំង អនុវត្ត វិធានការ​បី​កុំបី​ការពារ របស់​សម្ដេច​តេជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ជា​ចុងក្រោយ ឯកឧត្តម​បាន​រំលឹក ដល់​អាជ្ញាធរ​ស្រុក​ក្រុង ភូមិ​សង្កាត់ ណែនាំ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​មាតាបិតា អាណាព្យាបាល នាំ​កូនចៅ ដែល​មាន​អាយុ​ចាប់ពី ១២ ឆ្នាំ រហូតដល់ ១៧ ឆ្នាំ មកចាក់​វ៉ាក់សាំង ការពារ ប្រឆាំង​មេ​រោគកូ​វីត​19 ឲ្យបាន​គ្រប់​គ្នា និង​សូម​យោ​យល់​សម្រួល​ឯកសារ​ការចាក់​វ៉ាក់សាំង ឲ្យបាន​គ្រប់​គ្នា​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com