ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ​ជួយឧត្ថម្ភ​ស័ង្ខសី​៥០​សន្លឹក​និង​គ្រឿងឧបភោគ​បរិភោគ​ជូន​ពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ​នៅ​ឃុំ​ពពក​

​ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ​ជួយឧត្ថម្ភ​ស័ង្ខសី​៥០​សន្លឹក​និង​គ្រឿងឧបភោគ​បរិភោគ​ជូន​ពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ​នៅ​ឃុំ​ពពក​

កំពង់ធំ ៖ លោក​ពៅ សម្បូ​រណ៍​ព្រះរាជអាជ្ញារង​.​តំណាង​ឯកឧត្តម​ស៊ិន វិរះ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ លោក សាយ​.​គឹម​ឡ​ម អភិបាល​ស្រុក​ស្ទោង លោក​កែវ នន មេឃុំ​ពពក រួម​ទាំង​កម្លាំង​ប៉ូលិស​បុ​ស្តិ៍ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ស្ទោង​បាន​អញ្ជើញ​ចូលរួម​ឧបត្ថម្ភ​ស័ង្កសី​ចំនួន​៥០​សន្លឹក​រួម​ព្រមទាំង​សម្ភា​រះ​គ្រឿងឧបភោគ​បរិភោគ ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​មួយ​គ្រួសារ ដែលមាន​ជីវភាព​លំបាក​ក្រីក្រ រស់នៅ​ភូមិ​ផ្ទះ​ដើម ឃុំ​ពពក ស្រុក​ស្ទោង ខេត្ត​កំពង់ធំ នៅ​ព្រឹក​ថ្ងៃទី​៣១​ខែ​សីហា ឆ្នាំ​២០២១​។​

​លោក ស៊ីម ថៃ អាយុ ៣៩​ឆ្នាំ និង​ប្រពន្ឋ​ឈ្មោះ ឈី ឈាង​ល័យ អាយុ ២៧​ឆ្នាំ មានកូន ៦​នាក់ រស់នៅ​ភូមិ ខាងលើ បានឲ្យដឹងថា គាត់​មាន​ជីវភាព​ក្រីក្រ​លំបាក​ណាស់ ផ្ទះ​នេះ​បាន​ធ្វើ​តាំងពី​១១​ឆ្នាំ​មុន​មក​ម្លេះ គឺ​ធ្វើបាន​តែ​គ្រោងផ្ទះ​និង​ដំបូល​ចាប់តាំងពី​រៀបការ​ថ្មីៗ​មក រហូតមកដល់​ពេលនេះ​មានកូន​៤​និង​ក្មួយ​កំព្រា​២​នាក់ គឺ​រស់​នៅលើ​ផ្ទះ​អត់​ជញ្ជាំង​ប្រក​ស្លឹក​ដូង នៅពេល​មាន​ភ្លៀង​ម្តង ទាំង​ម្តាយ​ទាំង​កូន​ដេក​ពុំ​បាន​ទេ ទឹក​សាច​ទទឹកជោគ​អស់​។​

​ឯកឧត្តម ស៊ិន វិរះ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ធំ និង​ក្រុមហ៊ុន​LBM ឧកញ៉ា លឹម ប៉ុណ្ណា រួម​ទាំង​សម្បុរ​ស​ជន លោក​វិញ រ៉​យ លោកស្រី​.​ឡាយ​.​គឹម​លីន ជួយឧបត្ថម្ភ សរុប មាន​ស័ង្កសី​៥០​សន្លឹក អង្ករ​៦​ការុង​ស្មើរ​២៧៥​គ​.​ក ទឹកត្រី​៧​យួរ ទឹកស៊ីអ៊ីវ​៥​យួរ​.​ត្រីខ​៥​យួរ មី​ម៉ា​ម៉ា​៥​កេស ប៊ីចេង​២​គ​.​ក រួម​ទាំង​បានឲ្យ​កងកម្លាំង​ប៉ូលិស​ជួយ​គ្នា បាំង​ជញ្ជាំង ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​គាត់​រស់នៅ​បាន​សមរម្យ​។​

​លោក ពៅ សម្បូ​រណ៍ តំណាង​ឯកឧត្តម​.​ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ​.​បាន​មានប្រសាសន៍ថា នេះ​គឺជា​ទឹកចិត្ត​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​របស់ ឯកឧត្តម​ប្រធាន​.​តែងតែ​ចូលរួម​ក្នុង​វិស័យ​មនុស្សធម៌​.​ទាំង​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​លំបាក​ក្រីក្រ និង​កងកម្លាំង​ដែល​មាន​ការខ្វះខាត ដោយ​មិន​រើសអើង​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com