ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

កិច្ចប្រជុំ​រៀបចំ​គម្រោង​ទីក្រុង​ឆ្លាត​វៃ​ក្នុង​ក្រុង​សៀមរាប​ជា​មួយ​ភាគី​ជប៉ុន​

កិច្ចប្រជុំ​រៀបចំ​គម្រោង​ទីក្រុង​ឆ្លាត​វៃ​ក្នុង​ក្រុង​សៀមរាប​ជា​មួយ​ភាគី​ជប៉ុន​

សៀមរាប ៖ កិច្ចប្រជុំ​តាមរយ​:​ប្រព័ន្ធ Zoom ស្តីពី​ការរៀបចំ​គម្រោង​ទីក្រុង​ឆ្លាត​វៃ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​បា សហការ​រៀបចំ​ឡើង​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (​ចៃ​ការ​) និង​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍​នៃ​ប្រទេស​ជប៉ុន ជាមួយនឹង​រដ្ឋបាល​ខេត្ត​សៀមរាប​នាពេល​នេះ​។​

​ដោយ​មាន​វត្តមាន​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប លោក លី សំរិទ្ធ អភិបាលរង​ខេត្ត លោក Asuka Tsuboike តំណាង​ទីស្នាក់ការ កណ្តាល​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (​ចៃ​ការ​) ប្រចាំ​ប្រទេស​ជប៉ុន លោក Kei Masuda ប្រធាន​លេខា ធិ​ការដ្ឋាន​រដ្ឋមន្ត្រី​នៃ​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍ នៃ​ប្រទេស​ជប៉ុន និង​តំណាង​អាជ្ញាធរ​ជាតិ​អប្សា​រា ព្រមទាំង​អស់លោក លោកស្រី​ជា​នាយក​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ អង្គភាព អាជ្ញាធរ​ក្រុង ទីចាត់ការ អង្គភាព​ចំណុះ​សាលាខេត្ត​ជាច្រើន​នាក់​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២១ ក្នុង​សាលប្រជុំ​រដ្ឋបាល​ខេត្ត​សៀមរាប ។​

​ក្នុង​កិច្ចប្រជុំ​នោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប មាន​ប្រសា​ស​ន៏​ថា​បន្ទាប់ពី​ក្រុង​សៀមរាប​ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​សមាជិក​នៃ​បណ្តាញ​ទីក្រុង​ឆ្លាត​វៃ​អាស៊ាន​កាលពី​ឆ្នាំ​២០១៨​កន្លង​ទៅ​រដ្ឋបាល​ខេត្ត​សៀមរាប​ក៏​ដូច​ជា​រដ្ឋបាល​ក្រុង​សៀមរាប​បាន​ធ្វើ​ការរៀប​ចំ​ផែនការ​ក្នុង​ការបង្កើន​ការចំណាយ​សាធារណៈ​វិនិយោគ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​ដើម្បី​បង្ក​លក្ខណះ​ងាយស្រួល​ជាមួយ​ប្រតិបត្តិការអ​ន្ត​រ​ជាតិ​ជប៉ុន (​ចៃ​ការ​) និង​ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍​នៃ​ប្រទេស​ជប៉ុន នឹង​រដ្ឋបាល​ខេត្ត​សៀមរាប​នាពេលនេះ​។​

​ទន្ទឹម​គ្នា​នេះ​ផង​ដែរ​ដើម្បី​សម្រេចបាន​នូវ​ការកសាង​ទីក្រុង​ឆ្លាត​វៃ​ក្នុង​ក្រុង​សៀមរាប​ឲ្យស្រប​តាម​ផែនការ​ទីក្រុង​ឆ្លាត​វៃ​របស់​សមាគម​បណ្តាញ​ទីក្រុង ឆ្លាត​វៃ​អាស៊ាន រដ្ឋបាលខេត្ត​ក៏​បាន​រៀបចំ​ជា​សំណើ (Proposal) ដើម្បី​ដាក់​ស្នើរ​សុំ​ជូនទៅ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ អន្តរជាតិ​ជប៉ុន (​ចៃ​ការ​) ក្នុង​ការស្នើ​សុំ​ជំនួយ​កិច្ចសហប្រតិបត្តិកា​រប​ច្ចេក​ទេស សម្រាប់​រៀបចំ​ទីក្រុង​ឆ្លាត​វៃ​ក្នុង​ក្រុង សៀមរាប កាលពី​ឆ្នាំ​២០១៩​កន្លងទៅ ។​

​ជា​ការឆ្លើយតប​តាម​សំណើ​ស្នើ​សុំ​របស់​រដ្ឋបាល​ខេត្ត​សៀមរាប ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​(​ចៃ​ការ​) បាន​ទទួល​យក​សំណើ (Proposal) របស់​រដ្ឋបាល​ខេត្ត​សៀមរាប​រួចហើយ ដើម្បី​ជួយ​រៀបចំ​ក្រុង​សៀមរាប​ជា​ទីក្រុង​ឆ្លាត​វៃ​អាស៊ាន​។​

​ឯកឧត្តម បាន​បន្តទៀតថា តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​របស់ ក្រុមការងារ​ចៃ​ការ​ក្នុង​រយៈពេល​ជាង ០១​ឆ្នាំ​កន្លងមកនេះ គឺ​បាន​រៀបចំ​ជា​សេចក្តីព្រាង​ផែនការ​ចង្អុល​ផ្លូវ សម្រាប់​ការកសាង​ទីក្រុង​ឆ្លាត​វៃ​ក្នុង​ក្រុង​សៀមរាប​ហើយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន ក៏​បាន​ជួយ​ក្នុង​ការសិក្សា​ជា​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​ការកាត់បន្ថយ​ផលប៉ះពាល់​នានា​ដែល​បណ្តាល​មកពី​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩ នៅក្នុង​ក្រុង​សៀមរាប ក៏​ដូចជា​ខេត្ត​សៀមរាប​ផងដែរ​។​

​ការសិក្សា​ស្រាវជ្រាវ​របស់​ក្រុមការងារ​ចៃ​ការ ក្នុង​រយៈពេល​ជាង ០១​ឆ្នាំ​កន្លងមកនេះ​គឺ​ផ្តោត​ការសិក្សា​លើ​គម្រោង​ចំនួន​ពីរ គឺ​គម្រោង​ប្រមូល និង​វិភាគ​ទិន្នន័យ​អំពី​ទីក្រុង​ឆ្លាត​វៃ (Smart City Data Collection and Analysis) និង​គម្រោង​រៀបចំ​បណ្តាញ​កាំ​មេ​រ៉ា​សុវត្ថិភាព​ក្នុង​ក្រុង​សៀមរាប (CCTV System Introduction)​។ ស្រប​តាម​ការស្នើសុំ (Proposal) ពី​ខេត្ត​សៀមរាប​នេះ ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង ទេសចរណ៍​នៃ​ប្រទេស​ជប៉ុន ក៏បាន​យល់ព្រម​ធ្វើ​ការគាំទ្រ​ទៅលើ​សំណើ​របស់​ខេត្ត​សៀមរាប​នេះ​ហើយ​នឹង​ចាប់ផ្តើម​អនុវត្ត​កិច្ចការ​នេះ តាមរយៈ​ការបញ្ជូន​ក្រុមការងារ ដើម្បី​មក​ធ្វើការ​សិក្សា​ស្រាវជ្រាវ​បន្ទាប់​ពី​ភាគី​ខេត្តសៀមរាប និង ភាគី ក្រសួង​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍​នៃ​ប្រទេស​ជប៉ុន​បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​ប្រជុំ (Minute of Meeting Mom) នាពេលនេះ ដោយ​មិន​មាន​ការរង់ចាំ បើ​ទោះបីជា​ក្នុង​កាលៈទេសៈ​នៃ​ការរីក​រាលដាល​នៃ ជម្ងឺ​កូវី​ដ​-១៩ យ៉ាងណាក៏ដោយ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com