ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

លោក ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត សៀមរាប​ចុះបង្ក្រាប​ឈើ​លាក់ទុក​ខុស​ច្បាប់​តាម​ផ្ទះ​ពល​រដ្ន​ជាច្រើន​ម៉ែត្រគូប

លោក ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត សៀមរាប​ចុះបង្ក្រាប​ឈើ​លាក់ទុក​ខុស​ច្បាប់​តាម​ផ្ទះ​ពល​រដ្ន​ជាច្រើន​ម៉ែត្រគូប

​សៀមរាប​៖ ឈើ​ខុសច្បាប់​ជាច្រើន​ម៉ែត្រគូប​ដែល​ឈ្មួញ​យក​មក​លាក់ទុក​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ ត្រូវបាន​មន្ដ្រី​ជំនាញ​ចុះ​បង្ក្រាប​នៅ​ព្រឹក​ថ្ងៃទី ២៥ ខែ​សីហា​ឆ្នាំ ២០២១ ក្នុងភូមិ អូរ ឃុំ ខ្វា​វ ស្រុក​ជីក្រែង ខេត្ត សៀមរាប ក្រោម​ការបញ្ជា​ផ្ទាល់​ពី​លោក ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​។​

​លោក ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បាន​ផ្ដល់​បទ​សម្ភាស​តាម​ទូ​ស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២១ ថា​ឈើ​ដែល​ត្រូវបាន​ចាប់​រួមមាន​ឈើ​តាប់​ប្រភេទ​ឈើ​សុ​ក្រំ ៣​ម៉ែត្រគូប កន្លះ យកទៅ​រក្សាទុក​នៅ​ស្នាក់ការ បរិស្ថាន​ដែនជម្រកសត្វព្រៃ​បឹង​ពែរ ភូមិសាស្ត្រ​ខេត្ត​សៀមរាប​រង់ចាំ​បន្ត​នីតិវិធី​តាម​ផ្លូវច្បាប់​។

​អង្គភាព​សារព័ត៌មាន​យើង​បាន​call​ទៅ​លោក គង់ សុធា ប្រធាន​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​បឹង​ពែរ​ដើម្បី​សុំ​ទូរលេខ​ការវាស់វែង​ចំនួន​ឈើ​ដែល​ត្រូវបាន​ចាប់​តែ​លោក​ថា​នៅក្នុង​ព្រៃ​មិនទាន់​បាន​ដឹង ចាំ​សួរ​ទៅ​មន្ត្រី​សិន​ចាំ​ផ្ដល់​ព័ត៌មាន​ឲ្យ​តាម​ក្រោយ​។

​ប្រភព​ពី​ពលរដ្ឋ​មួយចំនួន​លើកឡើងថា​ទឹកដី​ឃុំ​ខ្វាវ​នៅតែមាន​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូន​ផល​អនុផល​ព្រៃឈើ​ជា​បន្តបន្ទាប់ ទោះបី​មន្ត្រី​ថ្នាក់លើ​បញ្ជា​ឲ្យ​បង្ក្រាប​ហើយ បង្ក្រាប​ទៀត តែ​មន្ត្រី​ថ្នាក់ក្រោម​មួយចំនួន ហាក់បីដូច​ជា​អសកម្ម​។​

​ពល​រដ្ន​និង​មន្ដ្រីរាជការ​បាន​រឹះ​គន់​ចំៗ​ថា ក្នុង​អណ្ណ​ត្តលោក ពៅ ប៊ុនធឿន ជា អភិបាលស្រុក​ជីក្រែង និង​លោក ពៅ ជុំ ជា​ប្រធាន​ស្នារ​ការ​បរិស្ថាន​ស្រុក​ជី​ក្រែង ត្រូវបាន​គេ​សង្កេតឃើញថា​ដី​ព្រៃ​របស់​រដ្ន​ជិត​រលាយ​អស់​ហើយ ដោយសារ​តែ​អស់លោក​មិន​យកចិត្តទុកដាក់​ការពារ​ព្រៃឈើ​អោយ​នា​ន​ម៉ត់ចត់ ព្រោះ​បច្ចុប្បន្ន គេ​សង្កេតឃើញថា​អ្នកមាន​លុយ​មាន​អំណាច​បាន​ឈូស​ឆាយ​កាប់​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ រួម​ទាំង​ហែក​ព្រៃ​តំបន់​ជំរក​សត្វព្រៃ​បឹងពេរ​ទៀតផង​។​

​ប្រជាពលរដ្ឋ​ថ្លែងថា ល្មម​ដល់​ពេល​ដោះដូរ​មន្ដ្រី​រាជការ​ខ្លះ​ហើយ ក្រែង​លរ​សល់​ព្រៃ សល់​ដី​រដ្ឋ​ខ្លះ​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com