ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

លោក ទង់ គឹម​តុល ត្រូវបាន​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​អភិបាល​ស្រុក​ប្រាសាទ​សំបូរ ជំនួស​លោក អ៊ុត វណ្ណ​រ៉ា ដែរ​ត្រូវ​បាន​ប្ដូរ​ភារកិច្ច ជា​អភិបាល​ស្រុក​សណ្ដាន់​

លោក ទង់ គឹម​តុល ត្រូវបាន​ប្រកាស​ចូល​កាន់​មុខតំណែង​ជា​អភិបាល​ស្រុក​ប្រាសាទ​សំបូរ ជំនួស​លោក អ៊ុត វណ្ណ​រ៉ា ដែរ​ត្រូវ​បាន​ប្ដូរ​ភារកិច្ច ជា​អភិបាល​ស្រុក​សណ្ដាន់​

ខេត្ត​កំពង់ធំ​៖ ឯកឧត្តម ឈុន ឈ​ន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ធំ អមដំណើរ​ដោយ​ឯកឧត្តម សុខ លូ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ បាន​អញ្ជើញ​ជា​ប្រធាន​គណៈអធិបតី​ក្នុង​ពិធី ប្រកាស​លោក ទង់ គឹម​តុល ជា​អភិបាលស្រុក​ប្រាសាទ​សំបូរ ជំនួស​លោក អ៊ុត វណ្ណ​រ៉ា អតីត​អភិបាលស្រុក​ប្រាសាទ​សំបូរ អោយទៅ​កាន់​តំណែង​ជា​អភិបាល​ស្រុក​សណ្ដាន់ ។​

​ពិធី​ប្រកាស​ចូល​កាន់តំណែង ត្រូវបាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ ២០២១ ដោយ​មាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់​មន្ត្រីរាជការ ប្រធាន អនុប្រធាន​ការិយាល័យ​ជុំវិញ​ស្រុក នៅក្នុង​បរិវេណ​សាលា​ស្រុក​ប្រាសាទ​សំបូរ ក្រោម​វិធានការ ការពារ​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​ការរក្សា​គ​ន្លាត​សុ​វត្តិភាព ពាក់​ម៉ាស់ បាញ់​សម្លាប់​មេរោគ ចំពោះ​អ្នក​ដែល​អញ្ជើញ​ចូលរួម​កម្មវិធី​។​

​បន្ទាប់ពី​លោក អ៊ុត វណ្ណ​រ៉ា អតីត​អភិបាលស្រុក បាន​មានប្រសាសន៍ ក្នុងអំឡុង​ដែល​លោក​ដឹកនាំ​អភិវឌ្ឍន៍ រួម​ទាំង​កសាង​សមិទ្ធិ​នានា​ក្នុង​ស្រុក​និង​តាម​បណ្តា​ភូមិ​ឃុំ​រួចមក​។​

​លោក ទង់ គឹម​តុល អភិបាលស្រុក​ថ្មី បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ នូវ​គោល​ជំហរ​ដ៏​ច្បាស់លាស់ ក្នុង​ការដឹកនាំ​បង្រួបបង្រួម​សាមគ្គីភាព ឯក​ភ​ភាព​ផ្ទៃក្នុង អភិវឌ្ឍន៍​ភូមិ​ឃុំ​ស្រុក​ឲ្យ​ល្អ​ប្រសើរ គោរព​នូវ​ច្បាប់​ព្រះរាជាណាចក្រ​កម្ពុជា ប្រកបដោយ​តម្លាភាព​និង​យុត្តិធម៌ គោរព​និង​ស្តាប់​ការណែនាំ​ចង្អុលបង្ហាញ​ពី​ថ្នាក់ដឹកនាំ​។​

​ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ បាន​មានប្រសាសន៍ថា បញ្ហា​ជម្ងឺ​កូ​វិដ​១៩​នេះ រដ្ឋបាលខេត្ត រដ្ឋបាល​ស្រុក បាន​កំពុងតែ​យកចិត្តទុកដាក់​បំផុត និង​អំពាវនាវ​សម្បុរ​ស​ជន​ជួយឧបត្ថម្ភ បន្ថែម​លើ​គោល​របប​ដែល​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​ជួយ​ឧត្តម​ក្នុង​មួយ​ថ្ងៃ​២​ម៉ឺន​រៀល​ដល់ អ្នក​ដែល​ពាក់ព័ន្ឋ​និង​ជម្ងឺ​កូ​វិដ​១៩ ដើម្បី​ទប់ស្កាត់​ការពារ​ជម្ងឺ​នេះ​អោយបាន គឺ​ត្រូវតែ​អនុវត្ត​ឲ្យបាន​នូវ​វិធានការ​៣​កុំ​៣​ការពារ របស់​សម្តេច​តេជោ​ហ៊ុន សែន និង​ត្រូវ​ផ្សព្វផ្សាយ​ឲ្យបាន​គ្រប់​ទីកន្លែង រួមទាំង​អំពាវនាវ​ដល់​មន្ត្រីរាជកា​រ​ឲ្យមក​ចាក់​វ៉ាក់សាំង​ដូសទី​៣ ដែល​ជា​ដូ​សជ​ម្រុញ តាម​ពេលវេលា​ដែល​រដ្ឋបាល​ខេត្ត​បានកំណត់​។​

​ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ មានប្រសាសន៍ ជីវិត​មន្ត្រីរាជការ មាន​ការផ្លាស់ប្តូរ​តួនាទី​ភារកិច្ច​គឺជា​រឿង​ធម្មតា តាម​ពេលវេលា​ដែល​ច្បាប់​បានកំណត់ ជា​ពិសេស​នេះ​គឺជា​ការឆ្លើយតប​របស់​ថ្នាក់ដឹកនាំ ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់លោក ទង់ គឹម​តុល ដែល​ថ្នាក់លើ​ជឿជាក់​និង​ទុកចិត្ត​ផ្តល់​ក្តីសង្ឃឹម ឲ្យ​ដឹកនាំ​មន្ត្រី​រាជការ ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ ដឹកនាំ​កសាង​អភិវឌ្ឍន៍​ភូមិ​ឃុំ​ស្រុក​ឲ្យមាន​ការរីកចម្រើន និង​បាន​ផ្តាំផ្ញើរ​ដល់ មន្ត្រីរាជការ​នៅក្នុង​ស្រុក​ប្រាសាទ​សំបូរ គោរព​តាមរ​ចនាស​ម្ព័ន្ឋស្រុក ស្តាប់​តាម​ការចាត់ចែង​របស់​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក​ស្ទោង ដើម្បី​ការងារ​ទទួលបាន​លទ្ធ​ផល​ជោគជ័យ ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com