ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

មេ​ឈ្មួញ​ដុះ​ស្លែរ​ឈ្មោះ ចែ​ផល្លា ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ព្រះវិហារ ចូល​ខេត្តកំពង់ធំ​ដោយ​រលូន​

មេ​ឈ្មួញ​ដុះ​ស្លែរ​ឈ្មោះ ចែ​ផល្លា ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ព្រះវិហារ ចូល​ខេត្តកំពង់ធំ​ដោយ​រលូន​

ខេត្ត​ព្រះវិហារ ៖ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះវិហារ បាន​សម្តែង​សេចក្តី​ព្រួយបារម្ភ​ថា ព្រៃឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ព្រះ​រកា និង​តំបន់​ព្រៃ​ឡង់ ខេត្ត​ព្រះវិហារ ចៀស​មិន​ផុត​ពី​សេចក្តី​វិនាស​នោះទេ​។ ដោយហេតុ​ថា បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ ចែ​ផល្លា និង​ឈ្មួញ​ច្រើន​នាក់​ទៀត​នៅតែ​អាច​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ចេញពី​ខេត្ត​ព្រះវិហារ ចូល​ខេត្តកំពង់ធំ យ៉ាង​ពេញបន្ទុក​។ មាន​ការរិះគន់​ចំៗ​ថា មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះវិហារ ចាត់ទុក​បទល្មើស​ព្រៃឈើ​ជា​ប្រភព​ចំណូល​របស់​ខ្លួន​ទើប​ឈ្មួញ​ឈ្មោះ ចែ​ផល្លា និង​ឈ្មួញ​ច្រើន​នាក់​ទៀត​អាច​ដឹក​ជញ្ជូន​ពី​ខេត្ត​ព្រះវិហារ ចូល​ខេត្តកំពង់ធំ យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​ប្រភព​ស្និទ្ធ​នឹង​ឈ្មួញ​ឈ្មោះ ចែ​ផល្លា បានឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ម្នាក់​នេះ​នៅតែ​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ព្រះវិហារ ចូល​ខេត្តកំពង់ធំ យ៉ាង​ពេញបន្ទុក​ទាំងថ្ងៃទាំងយប់​ព្រោះ​គ្មាន​សមត្ថកិច្ច​ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រភព​បានឲ្យដឹង​ទៀតថា ការ​ដែល​ឈ្មួញ​ឈ្មោះ ចែ​ផល្លា អាច​ដឹក​ជញ្ជូន​ឈើ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦២ ស្រុក​រវៀង ខេត្ត​ព្រះវិហារ ចូល​ទៅ​ខេត្ត​កំពង់ធំ យ៉ាង​រលូន​គឺ​មាន​ការបើក​ដៃ​ពី​សំណាក់​លោក ស៊ុ ស៊ី​វត្ថា ហៅ​តា​វ៉ែនតា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង ។ ចំណែក​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ព្រះវិហារ និង​លោក នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ សម្ងំ​យ៉ាង​សុខ​ស្រួល មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ឡើយ​។

​ប្រភព​សមត្ថកិច្ច​ពាក់​ព័ន្ធ​នៅក្នុង​ស្រុក​រវៀង ខេត្ត​ព្រះវិហារ បានឲ្យដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅនេះ​ឈ្មួញ​ឈ្មោះ ចែ​ផល្លា ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ព្រះវិហារ ចូល​ខេត្តកំពង់ធំ យ៉ាង​ពេញបន្ទុក​ព្រោះ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច​អាវុធហត្ថ​និង​សមត្ថកិច្ច​នគរបាល​តា​ម​ស្នាក់ការ តាម​ប៉ុស្តិ៍​ត្រួតពិនិត្យ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២ មិន​ចាត់​វិធានការ​បង្ក្រាប​ឡើយ​។ ជាក់ស្តែង​លោក ប្រាក់ សុវណ្ណ អភិបាល​ខេត្ត​ព្រះវិហារ និង​លោក កង សៅ​គុណ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះវិហារ ព្រមទាំង​លោក សួស សុខ​ដា​រ៉ា ស្នងការ​នគរបាល​ខេត្ត​ព្រះវិហារ សុទ្ធ​តែ​រក្សារ​ភាព​ស្ងៀមស្ងាត់​រៀងៗ​ខ្លួន​។ ដូច្នេះហើយ​ទើប​ឈ្មួញ​ឈ្មោះ ចែ​ផល្លា អាច​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​ខេត្ត​ព្រះវិហារ ចូល​ខេត្តកំពង់ធំ តាម​អំពើ​ចិត្ត​មិន​ដែល​ប្រឈម​នឹង​ការបង្ក្រាប​ឡើយ​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com