ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ដី​សហគម​ព្រៃ​ស្និ​បរង​ការឈូសឆាយស្ទើ​រតែ​រលាយ​ដោយសារ​មន្ដ្រី​អ​សមត្ថកិច្ច​នៅ​តំបន់​នោះ​ជា​អ្នក​បើក​ភ្លើង​ខៀវ​

ដី​សហគម​ព្រៃ​ស្និ​បរង​ការឈូសឆាយស្ទើ​រតែ​រលាយ​ដោយសារ​មន្ដ្រី​អ​សមត្ថកិច្ច​នៅ​តំបន់​នោះ​ជា​អ្នក​បើក​ភ្លើង​ខៀវ​

សៀមរាប ៖ ដី​សហគម​ព្រៃ​ស្និប ឋិត​ក្នុង​ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប កំពុង​រង​ការ​ឈូសឆាយ​យ៉ាង​វិនាស​ហិនហោច​ពី​សំណាក់​ក្រុម​ឈ្មួញ និង​ក្រុម​ខិលខូច ចូល​ទៅ​ឈួស​ឆាយ​ទន្ទ្រាន ដើម្បី​យក​ដី​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​ដោយ​មាន​ការសង្ស័យថា​មាន​ការឃុបឃិត​ពី​អាជ្ញាធរ ភូមិ ឃុំ ស្រុក មួយចំនួន ដែល​តម្រូវ​អោយ​ថ្នាក់​ខេត្ត ចុះ​បង្ក្រាប់​និង​ទប់ស្កាត់​អោយទាន់​ពេលវេលា បើ​មិន​ដូច្នោះ​ទេ​ព្រៃឈើ​ខាងលើ​មុខតែ​វិនាស​ក្នុង​ពេល​ឆាប់ៗ​នេះ​។​

​ជាក់ស្ដែង​កាលពី​រសៀល​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ​២០២១​កន្លងទៅ មាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា មាន​ត្រាក់ទ័រ​ពីរ​គ្រឿង​បាន​ចូល​ទៅ​ឈួស​ឆាយ​ដីព្រៃ​សហគម​ស្និ​ប បន្ទាប់មក​អ្នកសារព័ត៌មាន​បាន​ខ​ល​ទៅ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​កើតហេតុ​ដើម្បី​សុំ​សហការ​ចុះ​ទប់ស្កាត់​ឬ​បង្ក្រាប​គ្រឿងចក្រ​ទាំងនោះ តែ​ពេល​អ្នកសារព័ត៌មាន​ទៅ​មិន​ទាន់​ដល់​ទីតាំង​ខាងលើ​ផង​ស្រាប់តែ​ឃើញ​ត្រាក់ទ័រ​ទាំងនោះ​បើក​រត់​ចេញពី​ដី​ព្រៃ​សហគមន៍​ស្និប​យ៉ាង​លឿន​ហាក់បីដូចជា​ដឹង​ខ្លួន​មុន​។​

​តាម​ការសង្កេត​បាន​ឲ្យឃើញថា មិន​ត្រឹមតែ​ឈូសឆាយ​ដី​ព្រៃ​សហគមន៍​ព្រៃ​ស្និប​នោះទេ សូម្បី​តែ​ដី​ព្រៃ​គម្រប​ព្រៃឈើ​ឋិត​នៅ​ភូមិ​ខ្វាវ ឃុំ ខ្វា​វ ក៏​ក្រុម​ឈ្មួញ​បាន​នាំគ្នា​កាប់​ទន្ទ្រាន​និង​ឈួសឆាយយក​ធ្វើ​ជា​កម្មសិទ្ធ​ផ្ទាល់​ខ្លួន​ផង​ដែរ តែ​មិន​ដែល​ឃើញ​មន្ត្រី​ជំនាញ​បង្ក្រាបបាន​ម្ដង​នោះទេ រាល់​ការរាយការណ៍​របស់​អ្នកសារព័ត៌មាន​ទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​តែងតែ​ធ្វើ​អោយ​ក្រុម​ឈ្មួញ​បើក​រត់គេច​ខ្លួន​បាន​មុន​មន្ត្រី​ជំនាញ​ទៅដល់​ជានិច្ច​។

​សូមបញ្ជាក់​ថា​ខណៈពេល​អា​ត្រាក់ទ័រ​ចំនួន​ពីរ​គ្រឿង​កំពុង​ឈួសឆាយ​ដី​ព្រៃ​សហគម​ន៍​ស្និ​ប​នោះ អ្នកសារព័ត៌មាន​យើង​បាន​ទំនាក់ទំនង​ទៅ​លោក​អធិការ​ស្រុក​ជីក្រែង​ដើម្បី​សុំ​កម្លាំង​សហការ​ឃាត់​គ្រឿងចក្រ​ទាំងនោះ​តែ​បន្ទាប់​មក​លោក​អធិការ​ប្រាប់ថា​ចាំ​ឲ្យកម្លាំង​ក្រោម​ឱវាទ​ចុះ​ទៅ​មើល​តែ​មិនទាន់​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ទីតាំង​កើតហេតុ​ផង​បែរជា​លោក​អធិការ​ស្រុក​ជីក្រែង​ប្រាប់​មក​សារព័ត៌មាន​យើង​វិញ​ថា កូនចៅ​របស់​លោក​រាយ​ការណ៍​ថា​មិន​ឃើញ​ត្រាក់ទ័រ​ឈួសឆាយ​ដី​ព្រៃ ដូច​សារព័ត៌មាន​រាយការណ៍​នោះទេ ។

​សូមបញ្ជាក់​ថា កម្លាំង​នគរបាល​ដែល​រាយការណ៍​ទៅ​លោក​អធិការ​ស្រុក​ជី​ក្រែង ថា មិន​មាន​អា​ត្រាក់ទ័រ​ឈួសឆាយនោះ គឺជា​ការ​កុហស​ថ្នាក់លើ​សុទ្ធសាធ ព្រោះ​សារព័ត៌មាន​រង់ចាំ​សមត្ថកិច្ច​នៅ​ទីតាំង​កើតហេតុ​ផ្ទាល់ គឺ​មិន​ឃើញ​មាន​សត្ថកិច្ច​ណា​ម្នាក់​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អា​ត្រាក់ទ័​រទាំង​ពីរ​គ្រឿង​ដែល​ឈួសឆាយ​ដី​ព្រៃ​សហគប​ន៍​ស្និ​បជិះ​រត់គេច​ខ្លួន​យ៉ាង​រលូន ។​

​តើ​មន្ត្រី​ជំនាញ​ក្នុង​ស្រុក​ជី​ក្រែង មាន​អ្វី​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ឈ្មួញ ឬ ក្រុម​ខិលខូច​ដែល​ឈួសឆាយ​ដី​សហគមន៍​ព្រៃ​ស្និប ឃុំ​គោកធ្លក​លើ និង ដី​គម្រប​ព្រៃឈើ​ក្នុង​ភូមិ​ខ្វាវ ឃុំ​ខ្វាវ ទើប​បង្ក្រាប​មិន​បាន​ដោយ​ក្រុម​ឈ្មួញ​តែង​រត់គេចខ្លួន​បាន​រហូត​បែបនេះ​? សូម​លោក ពៅ ប៊ុនធឿន អភិបាលស្រុក​ជីក្រែង និង ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត សៀមរាប លោក ស៊ុន គង់ ប្រធាន​បរិស្ថាន លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋ​ព្រៃឈើ​ខេត្តសៀមរាប មេត្តា​ស៊ើបអង្កេត និង ទប់ស្កាត់​ករណី​ជា​បន្ទាន់​ផង​ចុះ បើ​ពុំ​ដូច្នេះ​ទេ ព្រៃ​សហគមន៍​ស្និប និង គម្រប​ព្រៃឈើ ខ្វា​វ ប្រាក​ជា​រលាយ​ហិនហោច​ជាមិនខាន​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com