ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

អភិបាល​ខេត្ត​កំពង់ធំ អញ្ជើញ​ចុះ ពិនិត្យ​ទីតាំង​ចំនួន ២​កន្លែង ដែល​នឹង​ប្រែក្លាយ ទៅ​ជា​មណ្ឌល​ចត្តា​ឡី​ស័ក និង​ជា​មណ្ឌល​ព្យាបាល អ្នកជំងឺ​កូវី​ដ​១៩ កម្រិត​ស្រាល បណ្ដោះអាសន្ន​

អភិបាល​ខេត្ត​កំពង់ធំ អញ្ជើញ​ចុះ ពិនិត្យ​ទីតាំង​ចំនួន ២​កន្លែង ដែល​នឹង​ប្រែក្លាយ  ទៅ​ជា​មណ្ឌល​ចត្តា​ឡី​ស័ក និង​ជា​មណ្ឌល​ព្យាបាល អ្នកជំងឺ​កូវី​ដ​១៩ កម្រិត​ស្រាល បណ្ដោះអាសន្ន​

(​ខេត្ត​កំពង់ធំ​): នា​រសៀល​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២១ ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ និង​សហការី អញ្ជើញ ចុះ ពិនិត្យ​សាលា​គរុកោសល្យ និង​វិក្រិតការ ខេត្ត​កំពង់ធំ និង​វិទ្យាស្ថាន​ពហុបច្ចេកទេស ខេត្ត​កំពង់ធំ ដែល​នឹង​ប្រែក្លាយ ទៅ​ជា​មណ្ឌល ចត្តា​ឡី​ស័ក និង​ជា​មណ្ឌល សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវី​ដ​១៩ កម្រិត​ស្រាល បណ្ដោះអាសន្ន ។​

​នៅក្នុង​ឱកាស​នោះ​ឯកឧត្តម សុខ លូ បាន​គូសបញ្ជាក់ថា​ដោយសារ​ស្ថានភាព​ជំងឺ​កូវី​ដ​១៩ នៅតែ​បន្ត​រីក​រាលដាល ហើយ បងប្អូន ប្រជាពលរដ្ឋ​ដែល កំពុង​ធ្វើ​ចត្តា​ឡី​ស័ក មាន​ការកើនឡើង ដូច្នេះ​ក្នុង​នាម​អាជ្ញាធរខេត្ត គណៈកម្មការ ខេត្ត​ប្រយុទ្ធ​នឹង ជំងឺ កូវី​ដ​១៩ បន្ត​ធ្វើ​ការរៀបចំ បន្ថែម​មណ្ឌល​ធ្វើ​ចត្តា​ឡី​ស័ក និង​ជា​មណ្ឌល​ព្យាបាល​កម្រិត​ស្រាល​ផងដែរ ចំនួន ២​កន្លែង បន្ថែម ទៀត ដើម្បី​សម្របសម្រួល​នៃ​ការធ្វើ​ចត្តា​ឡី​ស័ក និង​ជា​កន្លែង​ព្យាបាល​បងប្អូន ប្រជាពលរដ្ឋ​ដែល​មាន ការឆ្លង​នូវ​ជំងឺ​កូវី​ដ​១៩ ឲ្យ បាន​ត្រឹមត្រូវ ព្រមទាំង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​សូម ចូលរួម​អនុវត្ត ឲ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានកា​រ ៣​ការពារ ៣​កុំ របស់​រាជរដ្ឋាភិបាល និង​គោរព​តាម​ការ​ណែ នាំ​របស់​ក្រសួង​សុខាភិបាល​។​

​ជាមួយគ្នា​នេះ​ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ ក៏​បាន​ណែនាំ​ក្រើនរំលឹក​ដល់ អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមការងារ ទាំងអស់ ត្រូវ​ខិតខំ​បន្ត​យកចិត្ត​ទុក ដាក់​ខ្ពស់​ក្នុង​ការពិនិត្យ គ្រប់គ្រង​បងប្អូន​ក្នុង​មណ្ឌល ឲ្យបាន​ល្អ​ត្រឹមត្រូវ​ដើម្បី​ចូលរួម ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com