ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ចោរលួច​គោ​អ្នកស្រុក​ម្នាក់ អស់​ល​ក្ខ័​ត្រូវ​នគរបាល​ឃាត់ខ្លួន​

ចោរលួច​គោ​អ្នកស្រុក​ម្នាក់ អស់​ល​ក្ខ័​ត្រូវ​នគរបាល​ឃាត់ខ្លួន​

បន្ទាយមានជ័យ​: មុខសញ្ញា​ចោរលួច​គោ​ពេល​រាត្រី​ម្នាក់​ត្រូវបាន​នគរបាល​ចាប់ខ្លួន បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​គោ​ចំនួន​បី​ក្បាល​របស់​អ្នកស្រុក នៅ​ឃុំ​ស្លក្រាម​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ កាលពី​វេលា​ម៉ោង​មួយ​យប់​រំលងអធ្រាត្រ ថ្ងៃទី 26 ខែកក្កដា​ឆ្នាំ 2021​។​

​នគរបាល​ប៉ុស្តិ៍​ស្លក្រាម បានឲ្យដឹងថា ជនសង្ស័យ​មាន​ឈ្មោះ សោ​ន ម៉ាញ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ស្នោ ឃុំ​ត្រពាំង​ស្នោរ ស្រុក​ព្រះវិហារ ខេត្ត​ព្រះវិហារ មាន​មុខរបរ​មិន​ពិតប្រាកដ​។
​ជនរងគ្រោះ​ម្ចាស់​គោ​មានឈ្មោះ វ៉ាត ផុន ភេទ​ប្រុស​អាយុ 53​ឆ្នាំ រស់នៅ​ភូមិ​ប្រាសាទ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ​។​

​លោក ជា ស្លូញ អធិការនគរបាល​ស្រុក​ស្វាយចេក បានឲ្យដឹងថា ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង 1 រំលង​អាធ្រា​ត្រ លើ​កំណាត់​ផ្លូវជាតិ​៥៦ មុខ​អនុវិទ្យាល័យ​កកោះ ខណៈ​ធ្វើ​សកម្មភាព​ដើរ​លួច​គោ​និង​ប្រើប្រាស់​រថយន្ត​កូរ៉េ 01​គ្រឿង​ពាក់​ស្លាក​លេខ​កំពត 2A:0595 ដើម្បី​ដឹក​ជញ្ជូន​។ -​ដកហូត​បាន​គោរស់​ចំនួន​០៣​ក្បាល និង​រថយន្ត ចំនួន 01​គ្រឿង​ផង​ដែរ​។​

-​ពាក់ព័ន្ធ​ករណី​ខាងលើនេះ លោក​ឧត្តមសេនីយ៍ត្រី នូ ជី​វ័ន្ត ស្នងការរង​ផែន​ការងារ​ព្រហ្មទណ្ឌ បានឲ្យដឹងថា ការឃាត់ខ្លួន​ជនសង្ស័យ សោ​ន ម៉ាញ សមត្ថកិច្ច​ធ្វើ​ឡើង ក្រោយពី​មាន​ជនរងគ្រោះ​ម្ចាស់​គោ​ប្តឹង ចំពោះ​ករណី​នេះ លោក​កំពុង​ចាត់​ក្រុម​ជំនាញ​ដើម្បី​ចុះ​ស្រាវជ្រាវ​និង​ដំណើរការ​នីតិវិធី​៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com