ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

រថយន្ត​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្ដាលអោយ​ឆាបឆេះ​យ៉ាងដំណំ​និង​របួស​មនុស្ស​២​នាក់ ងាប់​ក្របី​មួយ​ក្បាល​

រថយន្ត​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​បណ្ដាលអោយ​ឆាបឆេះ​យ៉ាងដំណំ​និង​របួស​មនុស្ស​២​នាក់ ងាប់​ក្របី​មួយ​ក្បាល​

សៀមរាប​៖ រថយន្ត​ចំនួន​២​គ្រឿង​បាន​បុក​គ្នា​បណ្ដាល​ឲ្យ​ឆេះ​ទាំងពីរ និង រងរបួស​មនុស្ស ២​នាក់ ហេតុការណ៍​បាន​កើតឡើង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​០.៥០​នាទី លើ​ផ្លូវជាតិ​លេខ​៦ ត្រង់​បង្គោលគីឡូម៉ែត្រ​លេខ ៣៣០. ៣៣១ ភូមិ​គោក​ថ្មី ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​។​

​យោងតាម​របាយការណ៍​របស់​ប៉ូលិស​ស្រុក​ពួក​បានបង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្ដាល​មក​ពី​សត្វ​ក្រ​បើ​រត់​ឆ្លងថ្នល់ ធ្វើអោយ រថយន្ត​ម៉ាក​TRAILER​ពាក់​ស្លាក​លេខ កំពង់ចាម​3A8132 សណ្តោង​រ៉ឺម៉ក ពាក់​ស្លាក​លេខ ភ​.​ព​4A.8127 ព៌ណ​ខៀវស បើកបរ​ដោយ​ឈ្មោះ អាំ ធា​រី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ព្រៃ​ចម្លាក់ ឃុំ​ក​ញ្ជូ ស្រុក​ឆ្លូង​ខេត្ត​ក្រចេះ អ្នករួមដំណើរ​ម្នាក់ ឈ្មោះ​អាំ ដា​រី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ ឃុំ ជាមួយគ្នា ក្នុង​គោលដៅ​ពី​កើត​ទៅ​លិច បាន​បុក​ជាមួយ​សត្វ​ក្របី​ឆ្លងផ្លូវ ពី​ត្បូង​ទៅ​ជើង ហើយ​រថយន្ត​រេ​ចង្កូត​ទៅ​បុក​រថយន្ត​មួយទៀត ម៉ាក​ហ៊ីយ៉ាន់ដាយ ពាក់​ស្លាក​លេខ កំពង់ចាម​3B.0773 សណ្តោង​រ៉ឺម៉ក​ពាក់​ស្លាក​លេខ ភ្នំពេញ​4A2947 ព៌ណ​ខៀវ អ្នកបើកបរ​មិន​ស្គាល់ អត្តសញ្ញាណ​គេចខ្លួន ។​

​អ្នករងរបួស ១/​ឈ្មោះ​អាំ ធា​រី ! ២/​អាំ ដា​រី បាន​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ពួក​។​

​ចំណែក​រថយន្ត​ទាំង​២​គ្រឿង​បាន​ឆាបឆេះ​យ៉ាង​ដំណាំ និង​ងាប់​ក្របី​ញី​១​ក្បាល​។​ក្នុងពេល​កំពុង​កើតហេតុ​រថយន្ត​ពន្លត់​អគ្គីភ័យ​ស្រុក​១​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គីភ័យ​របស់​ស្នងការដ្ឋាន​ខេត្ត​មួយ​គ្រឿង​បាន​ជួយ​អន្តរា​គន៍​ប្រើប្រាស់​ទឹក​អស់​៣​ឡាន និង​បាន​រលត់​ទាំងស្រុង​នៅ​ម៉ោង​២​និង ៣០​នាទី​៕

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com