ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ផឹកទឹក​ប្ដូរ​និស្ស័យ​លែង​ដឹង​ខុសត្រូវ​ក្លាយ​ជា​អំពើ​ឃាតកម្ម​កាប់សំលាប់​គ្នា​អ្នកចាញ់​ស្លាប់​ក្នុង​ថ្លុកឈាម​អ្នកឈ្នះ​ដេក​គុក​

ផឹកទឹក​ប្ដូរ​និស្ស័យ​លែង​ដឹង​ខុសត្រូវ​ក្លាយ​ជា​អំពើ​ឃាតកម្ម​កាប់សំលាប់​គ្នា​អ្នកចាញ់​ស្លាប់​ក្នុង​ថ្លុកឈាម​អ្នកឈ្នះ​ដេក​គុក​

កំពង់ធំ​ ៖ យោងតាម​កំណត់ហេតុ​របស់​អធិការ​ស្រុក​ស្ទោង​នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ ២០២១ ម៉ោង​១៩​និង​២៥​នាទី​បានអោយដឹងថា​មាន​ករណី​ឃាតកម្ម​បង្ករ​ដោយ​ជនសង្ស័យ​ជា​ក្មួយ​ប្រសារ​និង​ឪពុកមារ​សាច់ថ្លៃ​ដោយសារ ទំនាស់​ពាក្យសម្តី​ក្នុង​ពេល​ផឹកស៊ី រឿង​ព្រំដី ឈាន​ដល់​ការកាប់សំលាប់​គ្នា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​នៅ​ភូមិ​ឈូក ឃុំ​ប្រឡាយ ស្រុក​ស្ទោង​ខេត្ត​កំពង់ធំ​។​

​តាម​កំណត់ហេតុ​របស់​សមត្ថ​កិច្ច​បានអោយដឹងថា ជា​ក្មួយ​ប្រសា​រ ឈ្មោះ មិ​ត ពុធ ភេទ​ប្រុស អាយុ ៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​(​ផ្ទះ​ជាប់​របង​ជាមួយ​ជនរងគ្រោះ​) បាន​យក​ពូថៅ​កាប់​ជនរងគ្រោះ​ជា​ឪពុកមារ​សាច់ថ្លៃ​ឈ្មោះ ឃ​ន ស៊ន់ ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ទីលំនៅ​ភូមិ ឃុំ​កើតហេតុ បណ្ដាល​អោយ​ចំ​ក្រោម​ដងកាំបិត​ខាងឆ្វេង​១​កន្លែង ហូរឈាម​ស្រោច​ពេញ​ខ្លួន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​(​ផ្ទះ​ជនរងគ្រោះ​)​។​

​មូលហេតុ ៖ ទំនាស់​ពាក្យសម្តី​ក្នុង​ពេល​ផឹកស៊ី រឿង​ព្រំដី ។​

​លោក យ៉ង​សំ អធិការនគរបាល​ស្រុក​ស្ទោង​បាន​សរសេរថា នៅ​មុនពេល​កើតហេតុ ម៉ោង​ប្រហែល​១៩ ជនរងគ្រោះ​និង​ជនសង្ស័យ រួម​និង​មិត្ត​ភក្ត័​ពីរ​នាក់​ទៀត​បាន​នាំគ្នា​ផឹកស្រា សរ នៅ​ក្រោមផ្ទះ​ជនរ​ន​រងគ្រោះ​រហូត​ស្រវឹង​រៀងៗ​ខ្លួន​ហើយ​ក៏​កើត​ជា​ទំនាស់​ពាក្យសំដី រឿង​ព្រំដី រវាង​ជនសង្ស័យ​និង​ជនរងគ្រោះ ខណៈ​នោះ​ជនសង្ស័យ បាន​យក​កែវស្រា​គប់​លើ​ជនរងគ្រោះ និង​បាន​រត់​ទៅ​ផ្ទះ​របស់​ខ្លួន​យក​ពូថៅ​មក​កាប់​ជនរងគ្រោះ​ចំ​ក្រោម​ឆ្អឹងជំនី​ខាងឆ្វេង​បណ្តាលឲ្យ​ស្លាប់​នៅ​កន្លែងហេតុ ក្រោយ​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ បាន​រត់គេចខ្លួន​បាត់ !​ក្រោយ​សមត្ថកិច្ច​ទទួល​ព័ត៌មាន​អធិការ​បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​ប្រជា​ការពារ​បាន​តាម​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំងាយ​ប្រមាណ​ជា​១៥០​ម៉ែត្រ ទិស​ខាងជើង​កន្លែងកើតហេតុ ដែល​សំងំ​លាក់​ខ្លួន​ក្រោម​ជង្រុក​ស្រូវ​ឪពុក​បង្កើត​។​ករណីនេះ សមត្តកិច្ច​យើង​កំពុង​កសាង​សំណុំរឿង​ទៅ​តាម​និតិ​វិធី​៕

Filed in: សន្តិសុខសង្គម

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com