ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ស៊ីម៉ងត៍​ចំនួន​៥០ តោន ត្រូវបាន​ឯកឧត្តម ស៊ិន វិរ​: ឧបត្ថម្ភ​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​ដើម្បី​កសាង​សមិទ្ធិផលៗ​ដើម្បី​បម្រើ​ប្រយោជន៍​សា​ធា​រណៈ

ស៊ីម៉ងត៍​ចំនួន​៥០ តោន ត្រូវបាន​ឯកឧត្តម ស៊ិន វិរ​: ឧបត្ថម្ភ​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​ដើម្បី​កសាង​សមិទ្ធិផលៗ​ដើម្បី​បម្រើ​ប្រយោជន៍​សា​ធា​រណៈ

ខេត្ត​កំពង់ធំ ៖ ឯកឧត្តម ស៊ិន វិរ​: ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​កំពង់ធំ អមដំណើរ​ដោយ លោក ឆាយ សុ​ត្រា និង​លោក ពៅ សម្បូ​រណ៍​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត បាន​អញ្ជើញ​ប្រគល់​ទទួល​ស៊ីម៉ងត៍ ចំនួន​៥០​តោន ដល់​លោក​ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ ដើម្បី​កសាង​សមិទ្ធិផល​ផ្សេងៗ​ឲ្យមាន​ការរីកចំរើន ដើម្បី​ប្រយោជន៍​សាធារណៈ នៅក្នុង​ស្នងការ ពិធី​នេះ​បាន​ធ្វើឡើង​នៅ​រសៀល​ថ្ងៃ ទី ២២ ខែ មិថុនា ឆ្នាំ ២០២១ ។​

​ឯកឧត្តម ស៊ិន វិរ​: បាន​មានប្រសាសន៍ថា ការជួយ​ឧបត្ថម្ភ​ស៊ីម៉ងត៍ ដល់​ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ គឺជា​ការចូលរួម​ចំណែក ជម្រុញ​ឲ្យមាន​ការអភិវឌ្ឍ​ន៍ កែ​លំ​ម្អ​រ​សោភ័ណភាព និង​សមិទ្ធផល​នានា ដូច​ជា​អាគារ​សាលប្រជុំ គេហដ្ឋាន​មុខងារ អគារ​អន្តរាគមន៍ អគារ​ប្រចាំការ បន្ទប់​បរិភោគ​ម្ហូបអាហារ ការិយាល័យ​ជំនាញ ដើម្បីឲ្យ​ក្លាយជា មជ្ឈមណ្ឌល់​បណ្តុះបណ្តាល​កសាង​ធនធានមនុស្ស កសាង​ថ្នាក់ដឹកនាំ​ដ៏​មាន​គុណភាព ជាពិសេស​នោះ គឺ​ស័ក្កស​ម​ជា​កន្លែង​បម្រើ​ប្រជាពលរដ្ឋ ។​

​លោក​ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ បានឲ្យដឹងថា​ក្រោយ​ពី​លោក​មក ស្នងការ​នគរបាល​នេះ គឺ​មាន​ការខ្វះខាត​ជា​ច្រើន នូវ​អាគារ​សាលប្រជុំ និង​អាគារ​អន្តរាគមន៍ រួម​ទាំង​ការិយាយល័យ​ផ្សេងៗ សម្រាប់​ធ្វើការ ទើបបាន​គៀងគរ​សម្បុរ​ស​ជន និង​ថវិការ​ផ្ទាល់ខ្លួន ដើម្បី​កសាង​សមិទ្ធិផល​ទាំង​នេះ​ឲ្យបាន ដើម្បី​សម្រួល​ដល់​ការងារ​មន្ត្រីប៉ូលិស សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ ។​

​លោក​ឧត្តមសេនីយ៍ទោ ម៉ែន លី ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម ស៊ិន វិរ​: ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ ដែល​បាន​ឧបត្ថម្ភ​ស៊ីម៉ងត៍​មាន​ចំនួន​៥០ តោន ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ស្រប​ពេល​តម្រូវការ​ចាំបាច់ នៃ​ដំណើរការ​សាងសង់​សំណង់​អគារ ផ្សេងៗ​ដែល​កំពុងតែ​សាងសង់ និង​រួចរាល់​ឆាប់ៗ​នៅពេល​ខាងមុខ​នេះ​។​

​លោក​ឧត្តមសេនីយ៍ទោ ម៉ែន លី រួមទាំង​មន្ត្រី​ក្រោម​ឳ​វា​ទ មានចិត្ត​ត្រេតអរ​ក្រែលែង នូវ​អំណោយ​របស់ ឯកឧត្តម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត និង​សូម​គោរព​ជូន​ពរ ឲ្យ​សម្រេច​ជោគជ័យ​គ្រប់​ភារកិច្ច ចៀសផុត​ពី​មេរោគ​ដ៏​កាច​សាហាវ​នេះ មាន​សុខភាព​ល្អ​ទាំង​ក្រុម​គ្រួសារ ។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com