ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

​កម្លាំង​ជំនាញ​ការិយាលយ័​ប្រឆាំង​គ្រឿងញៀន​ឃាត់ ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ករណី​រក្សាទុក ជួញដូរ សមគំនិត​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន

​កម្លាំង​ជំនាញ​ការិយាលយ័​ប្រឆាំង​គ្រឿងញៀន​ឃាត់ ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ករណី​រក្សាទុក ជួញដូរ សមគំនិត​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន

​កំពង់ឆ្នាំង​៖ ដើម្បី​អនុវត្ត​តាម​បទបញ្ជា របស់​លោក​ឧត្តម សេនីយ៍​ទោ ខូវ លី ស្នងការ​នគរបាល​ខេត្ត និង​មាន​ការសម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ ២០២១ វេលា​ម៉ោង​១៣​និង ២៥​នាទី កម្លាំង​ជំនាញ​ការិយាលយ័​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​រលាប្អៀរ​ចុះបង្ក្រាប​ករណី​រក្សាទុក ជួញដូរ សមគំនិត និង​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឃាត់ខ្លួន​ជន សង្ស័យ​២​នាក់ នៅ​ចំណុច​ភូមិ​ស្ពក​រាជ ឃុំ​អណ្ដូង ស្នាយ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង​។​

​លោក​វរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរង ទទួល ផែន​ប្រឆាំង​គ្រឿងញៀន បានឲ្យដឹងថា​ក្នុង​ការបង្ក្រាប ខាងលើនេះ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់ ឈ្មោះ ញ៉ែម គឹម​ឡេង ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាង​ជួសជុល​ទូរស័ព្ទ រស់នៅ​ភូមិស្ពង​រាជ ឃុំ​អណ្ដូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ពាក់ព័ន្ធ​ករណី​រក្សារ​ទុក ជួញដូរ ដោយ​ខុស ច្បាប់​នូវ​សារធាតុ​ញៀន​។

​ឈ្មោះ សេន ចន្ថា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរៈ កម្មករ រស់នៅ​ភូមិ​អណ្ដូង​ជ្រៃ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ខេត្ត កំពង់ឆ្នាំង ពាក់ព័ន្ធ​ករណី​សមគំនិត​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​។ ជាមួយគ្នា​នេះ​ដកហូត​វត្ថុតាង ថ្នាំញៀន​ចំនួន​០២​កញ្ចប់​, ទូរស័ព្ទ ០២​គ្រឿង​, ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ចំនួន ០២​គ្រឿង​, ដាវ​ចំនួន​០១​ដើម​, កាំបិត​ចុង​ស្រួច​ចំនួន ០៣​ដើម​, កាំភ្លើង​កែឆ្នៃ ចំនួន​០៣​ដើម និង​សម្ភារៈ​វេច​ខ្ចប់​និង​ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំបង់​ឆ្នាំង​ចាត់ការ​តាម​នីតិវិធី​៕

Filed in: ព័ត៌មានជាតិ, សន្តិសុខសង្គម

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com