ទាន់ហេតុការណ៍
​កម្ពុជា​-​វៀតណាម ប្ដេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បន្ថែមទៀត​ - ក្រុមហ៊ុន CCCC បង្ហាញ​បំណង​ពង្រីក​ការវិនិយោគ​បន្ថែម​នៅ​កម្ពុជា​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ក្រុមការងារ​សមាគម​ជនជាតិ​ខ្មែរ​រស់នៅ​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ លោក ហៃ វណ្ណា ចូលជួប​សម្តែង​ការគួរសម​ - ​ប្រធាន​ធនាគារ AIIB ប្ដេជ្ញា​បន្ត​គាំទ្រ​ដល់​គម្រោង​អភិវឌ្ឍន៍​នានា​របស់​កម្ពុជា - ​អគ្គលេខាធិការរង UN៖ កម្ពុជា​ស្ថិត​លើ​ដំណើរ​ផ្លូវ​ត្រឹមត្រូវ ដើម្បី​ឈាន​ចាកចេញ​ពី​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​ឆ្នាំ​២០២៩ - លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា អញ្ជើញ​ចូលរួម​ពិធី​បិទ​កិច្ចប្រជុំ​ស្តីពី "​អភិបាលកិច្ច និង​ការគ្រប់គ្រង​" - រាជរដ្ឋាភិបាល ដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ និង​ប្រែក្លាយ​ខេត្ត​ស្វាយរៀង និង​បណ្តា​ខេត្ត​ទិសខាងកើត ឱ្យ​ក្លាយជា​តំបន់ឧស្សាហកម្ម និង ក​សិ​-​ឧស្សាហកម្ម ប្រកប​ដោយ​សក្កា​នុព​ល​ខ្ពស់ ក្នុង​រយៈពេល​២០​ឆ្នាំ​ខាង​មុខ​ - ជំនួប​ពិភាក្សា គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ពិភាក្សា​អំពី​វឌ្ឍនភាព​ការអនុវត្ត​ច្បាប់ និង​គោលនយោបាយ​វិស័យ​សារព័ត៌មាន ការពង្រឹង​យុទ្ធសាស្ត្រ​ផ្សព្វផ្សាយ និង​សន្តិសុខ​ព័ត៌មាន​ - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង - អភិបាលខេត្ត​កំពង់ចាម ស្នើ​ឱ្យ​ពង្រឹង​ការងារ​អនុវត្ត​ច្បាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ឱ្យ​ទទួលបាន​ប្រសិទ្ធភាព​និង​ប្រសិទ្ធ​ផល​ខ្ពស់​
0

ឯកឧត្តម​សៅ​សុភាព​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បាន​ចុះ​ប្រគល់​ផ្ទះ​មួយ​ខ្នង​ជូន​លោកយាយ ហន ស៊ឺ​មនៅ​ឃុំ​សុ​ចិត្ត​

ឯកឧត្តម​សៅ​សុភាព​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បាន​ចុះ​ប្រគល់​ផ្ទះ​មួយ​ខ្នង​ជូន​លោកយាយ ហន ស៊ឺ​មនៅ​ឃុំ​សុ​ចិត្ត​

ខេត្ត​កំពង់ធំ​៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១​រោច​ខែ​ជេស្ឋ ឆ្នាំ​ឆ្លូវ ត្រី​ស័ក​ពុទ្ធ​សករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ២៧ ខែ​ឧសភា​ឆ្នាំ ២០២១ លោក​ឡង​គី​សឹង​អភិបាល នៃ គណៈ​អភិបាល​ស្រុក​សណ្ដាន់ បាន​អញ្ចើញ​អមដំណើរ ឯកឧត្តម សៅ សុភាព​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​និង​ជា​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​កំពង់ធំ​និង លោក តុ​បក​ក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ​បាន​ចុះ​ប្រគល់​ផ្ទះ​មួយ​ខ្នង​ជូន​លោក យាយ ហម​ស៊ឹម រស់នៅ ភូមិ​គ្រាំង ឃុំ​សុចិត្រ ស្រុក​សណ្តាន់ ដែល​កំពុង​រង​ការខ្វះខាត​ខ្វះ​ផ្ទះសម្បែង​ស្នាក់ ដោយ​មាន​ការចូលរួម​ពី​លោក​មេឃុំ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល កម្លាំង​មន្ត្រី​ឧទ្យានុ​រក្ស និង​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​។​លោក យាយ ហម​ស៊ឹម មាន​អាយុ​៧៨​ឆ្នាំ​ជា​ស្រី​មេម៉ាយ​មាន​កូនចៅ​ចំនួន​៤​នាក់ ស្នាក់​នៅផ្ទះ មិន​សមរម្យ បច្ចុប្បន្ន ត្រូវ​ទទួល​បាន​ផ្ទះ​ថ្មី​មួយ​ខ្នង​មាន​ទំហំ ៦ x ១២​សាងសង់​ផុតពី​ដី ធ្វើ​អំពី​ឈើ ប្រក់ប្រូ​ស៊ីម៉ង់និ​ង​ជណ្តើរកាច់​។ លោកយាយ​បាន​ពោល​ពាក្យ​ថា ផ្ទះ​ថ្មី​នេះ​គឺជា​ក្តី​ស្រមៃ​នៃ​ជីវិត​របស់​គាត់​ព្រោះ​កន្លងមក​រូបគាត់​ជួប​ការលំបាក​ខ្លាំងណាស់ រស់នៅ​ជាមួយ​កូន​និង​ចៅ ក្នុង​ខ្ទម ទ្រុត​ទ្រោម​រហែក​ធ្លុះធ្លាយ គ្មាន​អ្នក​ទីពឹង​និង​មិន​មាន​អាហារ​ហូប​គ្រប់គ្រាន់​ទេ​តែ​ពេល​នេះ​លោកយាយ​អាច​រស់នៅ​និង​មាន​សេចក្តីសុខ​នៃ​ជីវិត​ចុងក្រោយ​ជាមួយ​នឹង​ផ្ទះ​ថ្មី ដោយ​មិន​ព្រួយបារម្ភ​ពី​ដំណក់ទឹកភ្លៀង​ឬ​ខ្យល់​បក់បោក​ទៀត​នោះ​ឡើយ​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោក​ឡង​គី​សឹង អភិបាល​ស្រុក​សណ្ដាន់ បាន​មានមតិ សំណេះសំណាល ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដែល​អញ្ជើញ​ចូលរួម ហើយក៏​បាន​នាំយក​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ រួមមាន អង្ករ​មុង កន្ទេល ចាន ឆ្នាំង​ទឹកត្រី ទឹកស៊ីអ៊ីវ ព្រម ទាំង​ថវិកា​មួយចំនួន​ទៀត​ជូន​លោកយាយ ហម សុឹម​និង​បងប្អូន​ប្រជាពល​រដ្ឋចំនួន​២០​គ្រួសារ​ដែល​កំពុង​ជួប​ការលំបាក​និង​មាន​ជីវភាព​ខ្វះខាត​ប្រចាំ​ថ្ងៃ​ផងដែរ​។ ទាំងអស់នេះ​គឺជា​ការរួមចំណែក ដ៏​សំខាន់​ក្នុង​ការជួយ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ជួប​ការលំបាក​មាន​ជីវភាព ខ្វះខាត ក្នុងនាម​អាជ្ញាធរ ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​តែងតែ​គិតគូរ​អំពី​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា​ទីណា​មាន​ទុក្ខ​លំបាក​ទីនោះ​គឺ​មាន​ការជួយ​ជ្រោមជ្រែង​ពី​អាជ្ញាធរ តាំងពី​ថ្នាក់​មូលដ្ឋាន រហូត​ដល់​ថ្នាក់លើ​និង​សុំ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​អនុវត្ត​អនាម័យ​ជាប់​ជាប្រចាំ ជា​ពិសេស​ត្រូវ​ចូលរួម​អនុវត្តតាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​គឺ ៣​ការពារ និង​៣​កុំ និង​អនុវត្ត​តាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​-១៩៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com