ទាន់ហេតុការណ៍
អបអរសាទរ​ខួប​លើក​ទី​៣៣​ឆ្នាំ នៃ​ការដាក់បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ គិត​ចាប់ពី​ម៉ោង ៨:០០​នាទី​ព្រឹក រហូតដល់​ម៉ោង ១៣:០០​នាទី​រសៀល ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ - អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) - សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ - សេចក្ដីជូនដំណឹង ស្តីពី ការផ្អាក​ដំណើរការ​បង្រៀន និង​រៀន ជា​បណ្តោះអាសន្ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ ចំនួន ២៦០​សាលា រោយ​ពី​មាន​ការឈ្លានពាន​ពី​សំណាក់​យោធា​ថៃ​មក​លើ​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ - ឯកឧត្តម​អគ្គមេបញ្ជាការ​កងទ័ព​ម៉ាឡេស៊ី ប្ដេជ្ញា​សម្របសម្រួល​ការអនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្ដីថ្លែងការណ៍​រួម កម្ពុជា​-​ថៃ - សម្ដេច​តេជោ ហ៊ុន សែន​៖ ថ្ងៃនេះ​ខ្ញុំ​មាន​ការចាំបាច់​ដើម្បី​បំភ្លឺ​ទៅកាន់​ប្រជាជន​កម្ពុជា និង​ប្រជាជន​ថៃ​ពី​រឿងស៉ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣​នៅ​កម្ពុជា​ - កម្ពុជា​-​នូវែ​លសេ​ឡង់ បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត​ - ឧត្តមសេនីយ៍ឯក ជា ពៅ ប្រាប់​ពី​ទម្រង់​សាមញ្ញៗ នៃ​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ! - សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​ឯកឧត្តម Wehelm Maximilian Donko ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​អូទ្រីស ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា
0

ពលរដ្ឋ​បាន​ប្រតិកម្ម​នឹង​លោក ហេង ប៊ុន​ហ៊ឺ មេឃុំ​ចំណា​ក្រោម​រឿង​ឃុបឃិត​គ្នា​លក់​ដី​ប្រឡាយ​ទឹកជា​ដី​របស់​រដ្ន បែរជា​យក​ឡេះ​ថា​ដោះដូរ​

ពលរដ្ឋ​បាន​ប្រតិកម្ម​នឹង​លោក ហេង ប៊ុន​ហ៊ឺ មេឃុំ​ចំណា​ក្រោម​រឿង​ឃុបឃិត​គ្នា​លក់​ដី​ប្រឡាយ​ទឹកជា​ដី​របស់​រដ្ន បែរជា​យក​ឡេះ​ថា​ដោះដូរ​

កំពង់ធំ ៖ ពល​រដ្ន​នៅ​ស្រុក​ស្ទោង​ក្នុង​ពេល​ថ្មី​នេះ​បាន​ប្រតិកម្ម​ម្ដង​ហើយ​ម្ដងទៀត​និង​លោក ហេង ប៊ុន​ហ៊ឺ មេឃុំ​ចំណា​ក្រោម ដែល​កន្លង​បាន​ជីក​យក​អាចម៍ដី​លក់​នៅ​នឹង​គល់​ស្ពាន​ផុក ហើយ​ចាក់​ដី​លុប​ជើងតេ​ស្ពាន ចន្លុ​ក​ដែល​ជា​ដី​សារធារ​ណះ​របស់​រដ្ឋ ! រី​ឯ​រឿង​ថ្មី​ទៀត​គឺ​លោក​មេឃុំ ក្រុមប្រឹក្សាឃុំ និង​លោក​មេភូមិ ជី​អាប់ បាន​ឯកភាពគ្នា​លក់​ឬ​ដោះដូរ​ដី​ប្រឡាយទឹក ឬមួយ​គេ​ហៅ​ថា​ភ្លឺ​ភ្លោះ​តាំងពីដើម​មក​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​តែ​ធ្វើ​ដំណើរ​ឆ្លង​កាត​លូ​សម្រាប់​បង្ហូរ តែ​ឥឡូវ​គេ​លក់​ហើយ​ធ្វើ​របង​បិត​ជិត ដោយ​មាន​ឡេះ​ថា​ដោះដូរ​ដី ឬ​យក​អាចម៍ដី​ធ្វើ​ថ្នល់ តែ​តាមពិត​ពល​រដ្ន​ថា ឃុបឃិត​គ្នា​លក់​ដី​ប្រឡាយ​យក​លុយ​សោះ ។

​ពលរដ្ឋ​នៅ​ផ្ទះ​ជាប់​នឹង​ប្រឡាយទឹក​នោះ ហួសចិត្ត​យ៉ាង​ខ្លាំង​មិន​ហ៊ាន​បញ្ចេញវាចា ព្រោះ​មើលទៅ​គេ​មាន​លុយ មាន​អំណាច​ធ្វើ​អ្វី​ស្រេច​តែ​ក្បាល​ចិត្ត​មិន​ខ្វល់​ពី​អារម្មណ៍​ពល​រដ្ន​ទេ​! ដូច្នេះ​ទុកឱ្យ​ថ្នាក់ដឹកនាំ​ស្រុក​និង​ថ្នាក់ដឹកនាំ​ខេត្ត លោក​មក​ត្រួតពិនិត្យ​ចុះ​តើ​ករណី​លក់​ប្រឡាយទឹក​ឲ្យទៅ​ឈ្មោះ ចិ ជឿន នៅ​ភូមិ ជី​អាប នេះ​ខុស​ឬក៏​ត្រូវ សាកស​ម​ជា​អ្នក​ជា​អ្នកដឹកនាំ​ដែល​រក​ប្រយោជន៍​អោយ​សា​ធា​រណះ​ឬ​ប្រយោជន៍​ផ្ទាល់ខ្លួន​? ។​

​អ្នកសារព័ត៌មាន​យើង នៅ​ព្រឹក​ថ្ងៃទី ២៥ ខែ​ឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង ៩​និង​៣១ នាទី បានធ្វើ​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​ទៅ​លោក ចិ ជឿន ជា​អ្នកទទួល​ទិញ​ដី​ប្រឡាយទឹក​នោះ​ហើយ​គាត់​បាន​បញ្ជាក់ថា​ដី​ប្រឡាយទឹក​នេះ​គាត់​បាន​ដោះដូរ​ជាមួយនឹង​អាចម៍ដី​នៅពេលនោះ​អាចម៍ដី​លក់​ឲ្យគេ​មិន​គ្រប់ក៏​ថែមលុយ​ឲ្យទៅ​លោក​មេភូមិ​និង​លោក​មេឃុំ​ព្រមទាំង​ក្រុមប្រឹក្សា​ឃុំ​ចំនួន ១​លាន​ហាសិប​ម៉ឺន​រៀល បន្ថែមទៀត​។​

​លោក យឹន​យឿង មេភូមិ ជី​អាប់ វិញ​បាន​ឆ្លើយ​ប្រាប់​អ្នកសារព័ត៌មាន​យើង​តាម​ទូរស័ព្ទ​ថា​ករណី​ដែល​លក់​ប្រឡាយ​ទឹក​គឺ​មាន​ការដោះដូរ​ជាមួយ​អាចម៍ដី​ដើម្បី​យកមក​ចាក់​ផ្លូវ​នៅពេល​ដែល​អាចម៍ដី​មិន​គ្រប់​ក៏​បាន​ឲ្យ​លោក​ចិ ជឿន ជា​អ្នកទិញ​ប្រឡាយទឹក ថែមលុយ​ឱ្យ​មេភូមិ និង​មេឃុំ ចំនួន ១​លាន ហាសិប​ម៉ឺន​រៀល ពី​លើ​ទៀត​។​

​លោក ហេង ប៊ុន​ហ៊ឺ មេឃុំ​ចំណា​ក្រោម បាន​ផ្ដល់​បទ​សម្ភាស​តាម​ទូ​ស័ព្ទ​ថា មេភូមិ និង​ក្រុមប្រឹក្សា​ឃុំ​កំពុង​ដោះស្រាយ​ជាមួយ​ពល​រដ្ន​ដោយសារ​ពល​រដ្ន​មិន​ព្រម​អោយ​ដោះ​ដូរ​ទេ​។​ទោះបី​មាន​ការឆ្លើយ​ដោះដៃ​យ៉ាងនេះ​ក្ដី​បងប្អូន​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ឃុំ​ចំណា​ក្រោម​ពិតជា​ដឹង​ពី​ទង្វើ​របស់​លោក​មេឃុំ​និង​អាជ្ញាធរ​មួយចំនួន​តូច​ដែល​កំពុង​តែ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ទៅ​ហើយ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ។​។​ចំពោះ​លោក​មេឃុំ​រូប​នេះ​ចេញ​មក​មាន​រឿង​ប្លែកៗ នៅពេល​ដែល​អ្នកសារព័ត៌មាន​ចុះផ្សាយ បែរ​ជា​ឡើង​ទៅ​ប្ដឹង​អ្នកសារព័ត៌មាន​ទៅវិញ​អត់​គិតពី​ទង្វើ​ខ្លួនឯង​ដឹកនាំ​សព្វថ្ងៃនេះ​តាម​របៀប​ណា​ខ្លះ​?​តាម​បទបញ្ជា​ផ្ទៃក្នុង​ឬ​មួយ​តាម​បទបញ្ជា​របស់​សម្ដេច​ក្រ​ឡា ហោ​ម សខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ដែរ​ឬ​អត់ ។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ ចំណា​ក្រោម សំណូមពរ​ទៅ​លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ​មេត្តា​ដាក់​ការស៊ើបអង្កេត​ជាបន្ទាន់​ចំពោះ​លោក​មេឃុំ​ចំណា​ក្រោម​ដែល​ដឹកនាំ​ផ្ទុយ​នឹង​បទបញ្ជា​អនុសាសន៍​របស់​សម្ដេច​ក្រឡាហោម​ផង​ទាន​។​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«អាំងប៊ុនហូវព័ត៌មាន | ABHNews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 095 66 25 25 / 096 99 02 168 / 097 333 05 55 សូមអរគុណ !»

©២០១៨ រក្សាសិទ្ធិ ដោយ «អាំងប៊ុនហូវព័ត៌មាន | ABHNews» | 095 66 25 25 / 096 99 02 168 / 097 333 05 55

សហការផ្តល់ព័ត៌មាន៖ 095 66 25 25 / 096 99 02 168 / 097 333 05 55 | អ៊ីម៉ែល ៖ aingbunhov@gmail.com